វៀតណាមបង្កើនការធ្វើសមាហរណកម្មក្នុងតំបន់ CLMV-ឥណ្ឌា

22:48 2018/05/21

យុគសម័យ - នាថ្ងៃទី២១ឧសភា សន្និសីទពាណិជ្ជកម្មឥណ្ឌាជាមួយប្រទេស CLMVចំនួន៤ រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀតណាមលើកទី៥ ក្រោមប្រធានបទ “ឥណ្ឌា -CLMV អភិវឌ្ឍន៍សេដ្ឋកិច្ច សហប្រតិបត្តិការដើម្បីការធ្វើសមាហរណកម្មតំបន់ ” បានប្រារព្ធជាផ្លូវការនៅរាជធានីភ្នំពេញប្រទេសកម្ពុជា។ សន្និសីទនេះដោយភាគីឥណ្ឌាជាអធិបតីនិងកម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះ។

អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Cao Quoc Hung អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថតៈ freshnewsasia)

ចូលរួមក្នុងសន្និសីទនេះមានវត្តមានតំណាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សហគ្រាសធំៗនិងមជ្ឈដ្ឋានឃោសនារបស់កម្ពុជារួមទាំងប្រទេស CLMV ទាំង៤ផងដែរ។ គណៈប្រតិភូវៀតណាមចូលរួមក្នុងសន្និសីទនេះ ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Cao Quoc Hung។ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមនិងថ្លែងមតិបើកសន្និសីទ។

អញ្ជើញថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្ត្រី លោក Cao Quoc Hung បានវាយតម្លៃខ្ពស់ចំពោះការដែលឥណ្ឌាជានិច្ចកាលគោរពនិងចាត់ទុកអាស៊ាននិយាយរួមនិងប្រទេស CLMV ទាំងអស់និយាយដោយឡែកជាផ្នែកសំខាន់មួយក្នុងគោលនយោបាយសកម្មភាពឆ្ពោះទៅទិសខាងកើត ព្រមទាំងអះអាងថា ការរក្សានិងបង្កើននូវព្រឹត្តិការណ៍ដូច្នេះ នឹងជាឱកាសសម្រាប់ជម្រុញថែមទៀតការធ្វើសមាហរណកម្មតំបន់ រវាងឥណ្ឌាជាមួយប្រទេស CLMV។

លោក Cao Quoc Hung បានគូសបញ្ជាក់ថា ៖ “ទាំងឥណ្ឌានិងកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម អាចឆ្លៀតយកឱកាសប្រើប្រាស់ទីផ្សាររបស់ភាគីនិមួយៗ ដើម្បីជ្រាបចូលក្នុងទីផ្សារធំជាងនេះទៅទៀត។ ប្រសិនបើ ឥណ្ឌាជ្រើសរើសប្រ ទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ជាគោលដៅសម្រាប់ការវិនិយោគនិងនាំចេញទំនិញ សេវាកម្មនោះ នឹងបើកឱកាសសម្រាប់ការបញ្ចូលក្នុងទីផ្សារអាស៊ានឬក៏ទីផ្សារ FTA ផ្សេងៗទៀត ដែលកម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀតណាមជាសមាជិកផងដែរ។”

ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ហោ ណាំហុង អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថតៈfreshnewsasia )

កិច្ចប្រជុំពាណិជ្ជកម្មឥណ្ឌា - CLMV លើកទី៥បានប្រព្រឹត្តទៅក្នុងរយៈពេល២ ថ្ងៃ (ថ្ងៃទី ២១ និងថ្ងៃទី២២ ខែឧសភា)។ នៅខាងក្រៅពីកិច្ចពិភាក្សាជាផ្លូវការទាំងនេះ នៅតែមានកិច្ចពិភាក្សាទ្វេភាគីរវាងឥណ្ឌានិងប្រទេសជាសមាជិក CLMV នីមួយៗ ទៀតផង។

ទិដ្ឋភាពនៃសន្និសិទ (រូបថតៈ freshnewsasia)

គួរបញ្ជាក់ដែរថា ទំហំពាណិជ្ជកម្មរវាងឥណ្ឌា និងបណ្តាប្រទេស CLMV បានកើនឡើងយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ ទំហំពាណិជ្ជកម្មទំនិញរវាង ឥណ្ឌា និង ប្លុក CLMV ទាំងអស់ បានកើនឡើងយ៉ាងខ្លាំងក្លារដោយសម្រេចបាន ១៤.៥  ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៧ ៕

ទិដ្ឋភាពនៃសន្និសិទ (រូបថតៈ freshnewsasia)
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ freshnewsasia)
(ដោយ ស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll