ដំណើរការកសាងព្រំដែនវៀតណាម - កម្ពុជា និងកិច្ចខិត្តប្រឹងប្រែងក្នុងការកំណត់ខ័ណ្ឌសីមានិងបោះ បង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ

09:10 2020/08/13

យុគសម័យ - ព្រំដែនគោករវាងវៀតណាមនិងកម្ពុជាមានប្រវែងប្រមាណ ១,១៣៧ គីឡូម៉ែត្រដោយចាប់ ផ្តើមពីចំណុចបង្គោលព្រំដែនលេខ ០ នៅត្រង់ទីតាំងប្រសព្វនៃព្រំប្រទល់ទាំង ៣ នៃប្រទេសវៀតណាម - កម្ពុជា - ឡាវ។ ចំណុចបញ្ចប់នៅឈូងសមុទ្រថៃដែលជាប់ព្រំប្រទល់ខេត្ត Kien Giang (វៀតណាម) និងខេត្តកំពត (កម្ពុជា) គឺជាបង្គោលព្រំដែនដែលមានលេខ ៣១៤ ។

ដំណើរការកសាងព្រំដែនវៀតណាម - កម្ពុជា និងកិច្ចខិត្តប្រឹងប្រែងក្នុងការកំណត់ខ័ណ្ឌសីមានិងបោះ បង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើឯកសារច្បាប់ទទួលស្គាល់លទ្ធផលការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា (រូបថត៖ baoquocte.vn)

ដំណើរការកសាងព្រំដែនវៀតណាម-កម្ពុជា

មុនសតវត្សទី១៦ ព្រំដែនជាតំបន់ទ្រនាប់ដោយមិនទាន់មានការកំណត់ច្បាស់លាស់នៅឡើយទេ។ នាដើមសតវត្សទី១៦ ព្រំដែនវៀតណាម - កម្ពុជាត្រូវបានបង្កើតឡើង និងមានស្ថេរភាពគួរសមរហូតដល់ ចុងសតវត្សទី១៨។ រហូតមកដល់ពេលដែលពួកអាណានិគមនិយមបារាំងបានចូលលុកលុយនៅឥណ្ឌូ ចិន វៀតណាមនិងកម្ពុជាបានព្រមព្រៀងគ្នាជាមូលដ្ឋានលើដែនដី ប៉ុន្តែព្រំប្រទល់ជាក់លាក់នៅតែជា ព្រំដែនប្រពៃណីមិនមែនជាខ្សែព្រំដែនអន្តរជាតិទេ( មានន័យថាមិនទាន់មានប្រព័ន្ធឯកសារយោងតាម ស្តង់ដារអន្តរជាតិនិងត្រូវបានកំណត់ខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនលើដីជាក់ស្តែង)។

សម័យកាលបន្ទាប់ពីពួកអាណានិគមបារាំង បានចូលលុកលុយតំបន់ឥណ្ឌូចិនរហូតដល់ឆ្នាំ ១៩៥៤ ការ ងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោកវៀតណាម - កម្ពុជា នៅក្នុងសម័យនេះមានផ្នែកចំនួន២ រួមមានផ្នែកខ្សែព្រំដែនរវាងភាគខាងត្បូងវៀតណាមនិងកម្ពុជា ហើយមួយទៀតគឺ ខ្សែព្រំដែនរវាងភាគ ខាងកណ្តាលវៀតណាមនិងកម្ពុជា។

ព្រំដែនរវាងភាគខាងត្បូងវៀតណាមនិងកម្ពុជាដែលត្រូវបានបង្កើតឡើងដោយកិច្ចព្រមព្រៀងបារាំង-កម្ពុជាឆ្នាំ ១៨៧៣ដែលត្រូវបានកំណត់ការងារខ័ណ្ឌសីមានិងបោះ បង្គោលព្រំដែនគោកស្របតាមបទបញ្ជាច្បាប់របស់បារាំង។ រីឯព្រំដែនរវាងភាគខាងកណ្តាលវៀតណាម កណ្ដាលនិងកម្ពុជាត្រូវបានកំណត់ដោយក្រឹត្យចំនួន២ដែលបានចុះថ្ងៃទី ៦ ខែធ្នូឆ្នាំ ១៩០៤ និងក្រឹត្យ មួយទៀតចុះថ្ងៃទី ៤ ខែកក្កដាឆ្នាំ ១៩០៥ របស់អគ្គទេសាភិបាលឥណ្ឌូចិន។ 

ព្រំដែនរវាងភាគកណ្តាល វៀតណាមនិងកម្ពុជាមិនទាន់ត្រូវបានបោះបង្គោលព្រំដែននៅលើដីជាក់ស្តែងនោះទេ។ នៅក្នុងរយៈពេល ពីឆ្នាំ ១៩៥៤-១៩៧៩ បានកើតមានឡើងជម្លោះនិងវិវាទទាក់ទងនឹងបញ្ហាព្រំដែនជាច្រើនរវាងអាជ្ញាធរ នៃសាធារណរដ្ឋវៀតណាមនិងកម្ពុជា។ ក្នុងរយៈពេលពីឆ្នាំ ១៩៦៤ ដល់ឆ្នាំ ១៩៧៦ ភាគីទាំងពីរបាន ធ្វើកិច្ចចរចាគ្នាជាច្រើនស្តីពីបញ្ហាព្រំដែន ប៉ុន្តែមិនបានទទួលលទ្ធផលនោះឡើយ។

នៅថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ១៩៧៩ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងមាត្រា ៤ នៃសន្ធិសញ្ញា ភាគីទាំងពីរនឹងចរចាដើម្បីចុះហត្ថលេខាលើ សន្ធិសញ្ញាផែនការព្រំដែនជាតិដោយឈរលើមូលដ្ឋានព្រំដែនបច្ចុប្បន្នដោយប្តេជ្ញាចិត្តកសាងព្រំដែននេះឱ្យទៅជាព្រំដែនមានសន្តិភាពនិងមិត្តភាពជាយូរអង្វែងរវាងប្រទេសទាំងពីរផងដែរ។

ចាប់តាំងពីឆ្នាំ ១៩៨២ មេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរមានការជួបប្រជុំគ្នាជាផ្លូវការដើម្បីរកដំណោះ ស្រាយ និងធានាផលប្រយោជន៍របស់ពួកគេរួមទាំងបញ្ហាព្រំដែននិងដែនដី។ នាថ្ងៃទី ២០ ខែកក្កដាឆ្នាំ ១៩៨៣ នៅទីក្រុងភ្នំពេញភាគីទាំងពីរ បានចុះហត្ថលេខាជាផ្លូវការលើ “សន្ធិសញ្ញាស្តីពី គោលការណ៍នៃ ការដោះស្រាយបញ្ហាព្រំដែនរវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋប្រជាមានិតកម្ពុជា” និង«អនុសញ្ញាស្តីពីលក្ខន្តិកៈព្រំដែនជាតិរវាងសាធារណរដ្ឋសង្គមនិយម វៀតណាមនិង សាធារណរដ្ឋ ប្រជាមានិតកម្ពុជា” ។

នៅថ្ងៃទី ២៧ ខែធ្នូឆ្នាំ ១៩៨៥ ភាគីទាំងពីរ បានចុះហត្ថលេខាជាផ្លូវការលើ“ កិច្ចព្រមព្រៀងស្តីពីការរៀប ចំផែនការនៃព្រំដែនជាតិរវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋប្រជាមានិតកម្ពុជា”។

នាថ្ងៃទី ១០ ខែតុលាឆ្នាំ ២០០៥ ភាគីទាំងពីរបានចុះហត្ថលេខាជាផ្លូវការលើ“ សន្ធិសញ្ញារវាងសាធា រណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជាស្តីពីការបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋឆ្នាំ១៩៨៥”។

ភ្លាមៗបន្ទាប់ពីសន្ធិសញ្ញាបំពេញបន្ថែមនាឆ្នាំ ២០០៥ បានចូលជាធរមាន គណៈកម្មាធិការចម្រុះកិច្ចការ ព្រំដែននៃប្រទេសទាំងពីរបានបើកកិច្ចប្រជុំជាច្រើនដើម្បីពិភាក្សានិងឯកភាពគ្នាលើឯកសារច្បាប់-បច្ចេកទេសជាមូលដ្ឋានសម្រាប់ការអនុវត្តការងារខ័ណ្ឌសីមា កំណត់ និងបោះបង្គោលព្រំដែនលើដីជាក់ ស្តែងក៏ដូចជាដោះស្រាយបញ្ហាដែលកើតមានឡើងក្នុងដំណើរការនៃការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោកផងដែរ។

ក្នុងចន្លោះឆ្នាំ ២០០៩-២០១២ ភាគីទាំងពីរបន្តអនុវត្តការងារបញ្ចប់ការបង្កើតផែនទីថ្មីនិង បញ្ចប់ការ កំណត់ព្រំដែនលើដីជាក់ស្តែង ព្រមទាំងរៀបរៀងនិងចុះហត្ថលេខាលើពិធីសារស្តីពីការទទួលស្គាល់ លទ្ធផលនៃការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោក។ ទោះយ៉ាងណាក៏ដោយ ដោយសារបញ្ហា ព្រំដែននិងដែនដីរងការប៉ះពាល់ពីកត្តាប្រវត្តិសាស្ត្រម នោសញ្ចេតនា បញ្ហានៅសេសសល់ខាងគតិយុត្តិ និងភាពស្មុគស្មាញផ្សេងៗទៀត ដូច្នេះគោលដៅនៃការបញ្ចប់ការងារកំណត់ព្រំដែន និងបោះបង្គោល ព្រំដែនទាំងមូលមិនទាន់បានសម្រេចនៅឡើយក្នុងឆ្នាំ ២០១២ តែម្តង។

 

កងទ័ពការពារព្រំដែនវៀតណាម - ឡាវ - កម្ពុជានៅឯបង្គោលព្រំដែននៃប្រទេសទាំងបី

កិច្ចខិតខំប្រឹងប្រែងនិងគ្រប់គ្រងក្នុងការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោក

ចាប់តាំងពីឆ្នាំ ២០១៣ មក វៀតណាមនិងកម្ពុជាបានព្រមព្រៀងបន្ថែម បង្គោលបន្ទាប់បន្សំនិងតម្រុយ ព្រំដែនបន្ថែមទៀត ដើម្បីបញ្ជាក់ច្បាស់បន្ថែមទៀតអំពីទិសដៅនៃខ្សែព្រំដែននៅលើដីជាក់ស្តែង និងបង្កើត លក្ខខណ្ឌអំណោយផលសម្រាប់អាជ្ញាធរមានសមត្ថកិច្ចក្នុងការគ្រប់គ្រង។ ក្នុងឆ្នាំ ២០១៣-២០១៨ ភាគី ទាំងពីរបានសម្របសម្រួលយ៉ាង ជិតស្និទ្ធក្នុងការអនុវត្តការងារកំណត់បោះបង្គោលព្រំដែនបន្ទាប់បន្សំ និងតម្រុយសម្គាល់ព្រំដែនព្រទាំងសហការគ្នាក្នុងការបញ្ចប់ផែនទីភូមិសាស្រ្តព្រំដែនតាមអត្រា ១/២៥.០០០ និងបង្ហាញពីលទ្ធផលនៃការកំណត់ការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែននៅលើ ផែនទីជាដើម។ 

នាថ្ងៃទី ៥ ខែតុលាឆ្នាំ ២០១៩ នៅទីក្រុងហាណូយភាគីទាំងពីរបានចុះហត្ថលេខាជា ផ្លូវការលើឯកសារចំនួន ២ ដើម្បីទទួលស្គាល់ ៨៤% នៃសមិទ្ធិផលនៃការងារខ័ណសីមានិងបោះបង្គោល ព្រំដែនគោកពោលគឺ “សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និង សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រ កម្ពុជា "(សន្ធិសញ្ញាបន្ថែមឆ្នាំ ២០១៩) និង" ពិធីសារនៃការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែន គោក រវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា” (ពិធីសារឆ្នាំ ២០១៩)។

ការចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០១៩ និងពិធីសារនៃការងារខ័ណ្ឌសីមានិងបោះ បង្គោលព្រំដែនកម្ពុជា - វៀតណាមគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏អស្ចារ្យដែលមានអត្ថន័យជាក់ស្តែង និងធំធេងលើគ្រប់វិស័យដើម្បីបំពេញតាមសេចក្ តីប៉ងប្រាថ្នាមោហផលប្រយោជន៍រួមរបស់គណបក្ស ទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ជាក់ស្តែងគឺ៖

-ទី១ ការចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ០២ គឺជាសក្ខីភាពច្បាស់លាស់មួយចំពោះកិច្ចខិត ខំប្រឹងប្រែងនិងសុច្ឆន្ទៈរបស់ភាគីទាំងពីរក្នុងកិច្ចសហប្រតិបត្តិការដោះស្រាយដោយសន្តិវិធីនូវបញ្ហាព្រំដែនដែនដីដោយផ្អែកលើការគោរពច្បាប់អន្តរជាតិជាពិសេសគឺជាសន្ធិសញ្ញាទ្វេភាគីទ្វេភាគីដែលបានចុះហត្ថ លេខា ព្រមទាំងបញ្ជាក់ពីការគោរពឯករាជ្យអធិបតេយ្យភាព បូរណភាពទឹកដីនិងប្រយោជន៍របស់គ្នាទៅ វិញទៅមកប្រកបដោយសមភាពនិងផលប្រយោជន៍រួម។

-ទី២ រួមជាមួយសន្ធិសញ្ញានានាស្តីពីគោលការណ៍និងការកំណត់ព្រំដែនដែលបានចុះហត្ថលេខានាឆ្នាំ ១៩៨៣​  ឆ្នាំ១៩៨៥ និង ឆ្នាំ២០០៥ ឯកសារគតិយុត្តទាំងពីរនេះបង្កើតបានជាក្របខ័ណ្ឌច្បាប់សំខាន់ ស្តីពីព្រំដែនគោកវៀតណាម - កម្ពុជា។ ដូច្នេះអស់រយៈពេលជាង ៣៦ ឆ្នាំនៃការចរចារគ្នាមក ប្រទេស ទាំងពីរមានប្រវែងព្រំដែនប្រមាណ ៨៤% ត្រូវបានកំណត់ខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនហើយក៏បាន បញ្ជាក់យ៉ាងច្បាស់លើឯកសារច្បាប់ក៏ដូចជានៅលើដីជាក់ស្តែងដែលមានប្រព័ន្ធបង្គោលព្រំដែនដ៏ត្រឹមត្រូវ ទំនើបនិងមាននិរន្តរភាពផងដែរ។

-ទី៣ ប្រព័ន្ធឯកសារច្បាប់ដែលបានចុះហត្ថលេខាជាពិសេសគឺពិធីសារស្តីពីការងារខ័ណ្ឌសីមា និងបោះ បង្គោលព្រំដែនគឺជាមូលដ្ឋានច្បាប់ ដ៏សំខាន់សម្រាប់ការសម្របសម្រួលល្អប្រសើររវាងអាជ្ញាធរ និងកម្លាំង មានសមត្ថកិច្ចនៃប្រទេសទាំងពីរអាចគ្រប់គ្រងខ្សែព្រំដែនឲ្យបានល្អបន្ថែមទៀតក្នុងស្ថានភាពថ្មីដើម្បី ធានាសន្តិសុខនិងការពារជាតិ សណ្តាប់ធ្នាប់និងសុវត្ថិភាពក្នុងតំបន់ព្រំដែន ព្រមទាំង បង្កើតលក្ខខណ្ឌល្អ ប្រសើរសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូររវាងប្រទេស និងតំបន់នៅតាមព្រំដែនលើវិស័យជាច្រើន (ដូចជាការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន កសិកម្ម និងការផ្លាស់ប្តូរវប្បធម៌ជាដើម) ក្នុងគោលបំណងកសាងសន្តិភាពព្រំដែនគោកវៀតណាម-កម្ពុជា ឲ្យមានសុវត្ថិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ 

នេះក៏ជាមូលដ្ឋាន សម្រាប់ភាគីទាំងពីរចរចាលើកិច្ចព្រមព្រៀងស្តីពីលក្ខតិ្តកៈគ្រប់គ្រងព្រំដែននិងច្រកទ្វារព្រំដែនថ្មីដែល  ជំនួសឲ្យសកិច្ចព្រមព្រៀងស្តីពីលក្ខតិ្តកៈព្រំដែនដែលបានចុះហត្ថលេខានាឆ្នាំ ១៩៨៣ ដើម្បីធ្វើឲ្យ សត្តិសមនឹងស្ថានភាពបច្ចុប្បន្ននេះផងដែរ៕

បកប្រែដោយ ហេង វុធ្ធី
(来源: thoidai.com.vn)
;

同类别新闻