អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ផ្ញើរលិខិតអបអរសាទរខួបលើកទី៧៥នៃជ័យជំនះក្នុងសង្គ្រាមការពារមាតុប្រទេសដ៏មហិមារ

09:45 2020/05/09

យុគសម័យ - អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញផ្ញើរ លិខិតអបអរសាទរជូនចំពោះប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Vladimirovich Putin។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ផ្ញើរលិខិតអបអរសាទរខួបលើកទី៧៥នៃជ័យជំនះក្នុងសង្គ្រាមការពារមាតុប្រទេសដ៏មហិមារ
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ផ្ញើរលិខិតអបអរសាទរខួបលើកទី៧៥នៃជ័យជំនះក្នុងសង្គ្រាមការពារមាតុប្រទេសដ៏មហិមារ។ (រូបថត៖ Sputnik)

ក្នុងឱកាសរំលឹកខួបលើកទី៧៥នៃជ័យជំនះក្នុងសង្គ្រាមការពារមាតុប្រទេសដ៏មហិមារ (ថ្ងៃទី៩ ឧសភា ឆ្នាំ១៩៤៥-ថ្ងៃទី៩ ឧសភា ឆ្នាំ២០២០) អគ្គលេខា បក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញផ្ញើរ លិខិតអបអរសាទរជូនចំពោះប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Vladimirovich Putin។

ក្នុងលិខិតអបអរសាទរ លោក Nguyen Phu Trong បានអះអាងថា ជ័យជំនះនៃសង្គ្រាមប្រឆាំងនឹងលទ្ធិហ្វាស៊ីសនិយមកាលពី៧៥ឆ្នាំមុននេះ គឺជារបត់ដ៏ត្រចេះត្រចង់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ព្រមទាំងជាជ័យជំនះ មួយក្នុងចំណោមជ័យជំនះដ៏មហិមារបំផុតនៃសតវត្សទី២០ផងដែរ។ ជ័យ ជំនះជាប្រវត្តិសាស្ត្រនេះបានក្លាយទៅជាកម្លាំងចលករដើម្បីជួយ ប្រជាជន វៀតណាមសាមគ្គី ស្រុះចិត្តគំនិតគ្នា ក្រោកឈរឡើងធ្វើកុបកម្មដណ្ដើមយក អំណាច នាំទៅជ័យជំនះដ៏ត្រចេះត្រចង់នៃបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ ដែលបង្កើតឡើងប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋក៏ដូចជា បើកយុគសម័យនៃឯករាជ្យជាតិនិងលទ្ធិសង្គមនិយមផងដែរ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ ថាប្រជាជនវៀតណាមចងចាំនិងដឹងគុណជានិច្ចចំពោះការជួយឧបត្ថម្ភដ៏ ធំធេងនិងស្មោះស្ម័គ្ររបស់ប្រជាជនសូវៀតកាលពីមុននេះនិងប្រជាជនរុស្ស៊ី នាសព្វថ្ងៃចំពោះវៀតណាមក្នុងដំណាក់កាលតស៊ូដណ្ដើមឯករាជ្យជាតិ ក៏ ដូចជាក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។ ជំនះពុះពារ លើការលំបាកសាកល្បងជាច្រើន ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយរវាងវៀតណាម-រុស្ស៊ីត្រូវបានពង្រឹងនិងពង្រីកយ៉ាងខ្លាំងក្លា ដោយឥតឈប់ឈរ រួមចំណែកយ៉ាងសំខាន់ទៅក្នុងបុព្វហេតុអភិវឌ្ឍនៃ ប្រទេសនីមួយៗ ដើម្បីផលប្រយោជន៍របស់ប្រជាជាតិទាំងពីរ ដើម្បីសន្តិ ភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់និងលើពិភពលោក។

ក្នុងឱកាសនេះដែរ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក៏បានផ្ញើរលិខិតអបអរសាទរទៅកាន់នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Vladimirovich Mishustin ហើយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរ ទេសវៀតណាមលោក Pham Binh Minh ក៏បានផ្ញើរលិខិតអបអរសាទរទៅ កាន់រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll