អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកជំទាវ ឡេ ធិ ធូ ហ័ង(Le Thi Thu Hang)។ (ប្រភព៖ Zing)
លោកជំទាវក៏បាននិយាយបន្ថែមទៀតថា នាពេលកន្លងមកនេះ កម្ពុជានិងវៀតណាមកំពុងសហការគ្នាដ៏ស្អិតរមួតក្នុងការធានានូវការចេញ ចូលរបស់បុគ្គលដែលស្ថិតក្នុងការអាទិភាព ហើយជាពិសេសក្នុងនោះគឺសិស្ស និស្សិត និងការរក្សាភាពប្រក្រតីនូវសកម្មភាពដោះដូរពាណិជ្ជកម្មតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។
ក្នុងស្ថានភាពជំងឺកូវីដ១៩កំពុងមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅលើតំបន់និងពិភពលោក គ្រប់ស្ថាប័នដែលមានការពាក់ព័ន្ធនៃភាគីទាំងពីរនឹងបន្តការស្រាវជ្រាវនិងពិភាក្សាគ្នាអំពីរបៀបកាត់បន្ថយការរឹតត្បិតការចេញចូលផ្អែកលើមូលដ្ឋាននូវការវិវឌ្ឍន៍រាលដាលនៃជំងឺឆ្លងនិងស្របតាមការកំណត់ពីខាងសុខាភិបាលរបស់ប្រទេសនិមួយៗ ក្នុងគោលបំណងសំខាន់ជាងគេគឺបន្តការគ្រប់គ្រងល្អនិងមិនអោយជំងឺនេះរាតត្បាតក្នុងសង្គមនៃប្រទេសទាំងពីរ៕
យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា