បើកសម្ពោធដាក់ឲ្យប្រើប្រាស់បន្ទប់វៀតណាមនៅសាកលវិទ្យាល័យកម្ពុជា

09:06 2018/05/10

យុគ្គសម័យ - នាថ្ងៃទី៧ខែឧសភានៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានរួមជាមួយសាកលវិទ្យាល័យកម្ពុជាបើកសម្ពោធដាក់ឲ្យប្រើប្រាស់បន្ទប់វៀតណាមក្នុងសាលានេះតែម្តង។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសាកលវិទ្យាល័យកម្ពុជា លោក កៅ គឹមហួន រួមទាំងថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និស្សិតកម្ពុជា និងនិស្សិតអន្តរជាតិដែលកំពុងសិក្សានៅ UC បានអញ្ជើញចូលរួមក្នុងពិធីផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh អញ្ជើញថ្លែងមតិក្នុងពិធី

អញ្ជើញថ្លែងមតិក្នុងពិធី លោក កៅ គីមហួនបានសង្កត់ធ្ងន់ទៅលើអត្ថន័យនិងតួនាទីនៃការបង្កើតបន្ទប់វៀតណាមគឺសំដៅជួយនិស្សិតកម្ពុជានិងនិស្សិតបរទេសដែលកំពុងសិក្សានៅសាលាមានឱកាសស្វែងយល់អំពីទឹកដីនិងមនុស្សវៀត ណាម ព្រមទាំងសម្តែងអំណរគុណនិងមានបំណងបន្តទទួលបានការគាំទ្រនិងកិច្ចសហប្រតិបត្តិការថែមទៀតពីស្ថានទូត វៀតណាមប្រចាំនៅកម្ពុជាក្នុងការរក្សានិងពង្រីកប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពរបស់បន្ទប់វៀតណាមនិយាយដោយឡែកនិងរបស់ UC និយាយរួម។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Vu Quang Minh បានអញ្ជើញថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះគោលគំនិតបង្កើតបន្ទប់វៀតណាមរបស់ UC ក៏ដូចជាបន្ទប់របស់បណ្តាប្រទេសអាស៊ានរួមទាំងបង្រៀងអំពីប្រទេសទាំងអស់នេះក្នុងសាលា។

UC ជាសាកលវិទ្យាល័យឯកជនឈានមុខគេនៅកម្ពុជាដែលកំពុងទាក់ទាញនិស្សិតកម្ពុជានិងនិស្សិតបរទេសចូលរួមយ៉ាងច្រើនកុះករ។ បច្ចុប្បន្ននេះ សាលាបាន បណ្តុះបណ្តាលនូវមុខវិជ្ជាជាច្រើន ក្នុងនោះលេចធ្លោគឺភាសាបរទេស ទំនាក់ទំនងអន្តរជាតិ សង្គមសាស្ត្រនិងមនុស្សសាស្ត្រ ហើយគ្រូបង្រៀនភាគច្រើនមកពីបរទេស៕

(ស្រី ពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll