ប្រទេសកម្ពុជាចូលរួមក្នុងការភ្ជាប់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន

08:32 2019/07/17

យុគសម័យ - ចាប់ពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៩ ប្រទេសកម្ពុជាបានភ្ជាប់ប្រព័ន្ធបញ្ជូនទិន្នន័យ C/O អេឡិចត្រូនិចតាមរយៈប្រព័ន្ធបញ្ជរតែមួយអាស៊ាន។ ហេតុនេះហើយប្រទេសកម្ពុជាគឺជាប្រទេសទី ៧ ក្នុងអាស៊ាន ដែលចូលរួមក្នុងប្រព័ន្ធនេះផងដែរ។

ប្រទេសកម្ពុជាចូលរួមក្នុងការភ្ជាប់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន
ប្រទេសកម្ពុជាចូលរួមក្នុងការភ្ជាប់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន (រុបថត៖baohaiquan.vn

ដើម្បីអនុវត្តន៍ការងារនេះ អគ្គនាយកដ្ឋានគយវៀតណាមបានចេញសេចក្តីជូនដំណឹង ដើម្បីណែនាំដល់នាយកដ្ឋានគយនៅតាមខេត្ដនិងក្រុងនានាឱ្យត្រួតពិនិត្យ C/O អេឡិចត្រូនិចតាមរយៈយន្តការបញ្ជរតែមួយអាស៊ាន។

គួរបញ្ជាក់ថា នាថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ វៀតណាមបានតភ្ជាប់យន្តការបញ្ជរតែមួយអាស៊ាន(ASW) ជាផ្លូវការ។ រហូតមកដល់ពេលនេះ វៀតណាមបានផ្លាស់ប្តូរព័ត៌មានអំពីវិញ្ញាបនប័ត្រនៃកំណើតដើមអេឡិកត្រូនិកនៃទម្រង់ D ជាមួយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ ប្រ៊ុយណេ ហើយថ្មីៗនេះគឺប្រទេសកម្ពុជា។

យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាមបានអោយដឹងថា គិតត្រឹមថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០១៩ C / O សរុបដែលវៀតណាមទទួលបានពីប្រទេសទាំង៥ (រួមមានឥណ្ឌូណេស៊ី    ម៉ាឡេស៊ី សិង្ហបុរី ថៃ និងប្រ៊ុយណេ) គឺ ៨៥.៧០១ (ដែលក្នុងនោះ C/O ទទួលបានពីប្រទេសឥណ្ឌូណេស៊ីមានចំនួន ៦២,៩៧០ ម៉ាលេស៊ីមានចំនួន ២២,១១៧ សិង្ហបុរីមានចំនួន ៦១៤) ហើយ C/O សរុបរបស់វៀតណាម ដែលបានបញ្ជូនទៅប្រទេសមួយចំនួនគឺ ១៥១,៣០៣ (ដែលក្នុងនោះចំនួន C/O បានបញ្ជូនទៅឥណ្ឌូណេស៊ីមានចំនួន ៣៧,៣៨៦ ម៉ាឡេស៊ី ៣៧,៧៥០ សិង្ហបុរីមានចំនួន ១២,៨៥១ ថៃមានចំនួន ៦៣.២៧៧ និងប៊្រុយណេមានចំនួន ៣៩)៕

យោងតាម baohaiquan.vn បកប្រែដោយ ហេង វុធ្ធី
;

同类别新闻