បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានបូកបី គូសបញ្ជាក់ពីជំហរប្រឆាំងនឹងការគាំពារនិយមគ្រប់ទម្រង់ និងជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ

18:46 2019/05/06

យុគសម័យ- បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូកបី បានគូសបញ្ជាក់ពីការប្រឆាំង ទៅនឹងការគាំពារនិយមគ្រប់ទម្រង់ និងបេជ្ញាចិត្តក្នុងការអនុវត្តនូវវិធាន នៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធពហុភាគីនិយម

បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានបូកបី គូសបញ្ជាក់ពីជំហរប្រឆាំងនឹងការគាំពារនិយមគ្រប់ទម្រង់ និងជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ

កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូក៣ លើកទី២២ បានប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងណាឌី ប្រទេសហ្វីជី នៅក្នុងអំឡុងនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំខាងលើនេះ។


បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូកបី ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ផងដែរ អំពីស្ថានភាព និងការវិវត្តន៍ថ្មីៗនៃសេដ្ឋកិច្ចសកល និងតំបន់ ដោយបានវាយតម្លៃខ្ពស់ ចំពោះកំណើនសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ានបូក៣ ដែលត្រូវបានព្យាករណ៍ប្រមាណ៤.៦% និង៤.៤% ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ រៀងគ្នា (ប្រភពពី ADB) ដែលគំាំទ្រដោយការកើនឡើងយ៉ាងឆាប់រហ័ស និងរឹងមាំនៃតម្រូវការក្នុងស្រុក និងវិនិយោគ។ ក៏ប៉ុន្តែអង្គប្រជុំក៏បានទទួលស្គាល់ អំពីភាពចាំបាច់ក្នុងការបន្តប្រើប្រាស់ នូវរាល់ឧបករណ៍គោលនយោបាយនានា នៅក្នុងតំបន់អាស៊ានបូក៣ សំដៅឆ្លើយតបទៅនឹងហានិភ័យ ចំពោះមុខមួយចំនួន ដូចជាភាពតានតឹងនៃពាណិជ្ជកម្ម

រវាងចិន និងអាមេរិក, ការធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ចអ៊ឺរ៉ុប ហួសពីការរំពឹងទុក និង Brexit, និងការវិវត្តន៍ថ្មីៗ នៃស្ថានភាពនយោបាយ ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈមរចនាសម្ព័ន្ធរយៈពេលវែង រួមមាន៖ គំលាតរវាងតម្រូវការ និងទំហំទុនក្នុងការ វិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធ, បញ្ហាប្រជាជនមានវ័យចំណាស់កាន់តែច្រើន, ការបំរែបំរួលអាកាសធាតុ, និងបដិវត្តន៍ឧស្សាហកម្មទី៤។


ក្រៅពីនេះអង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃគំនិតផ្តួចផ្តើមសំខាន់ៗចំនួន៣ ដែលស្ថិតនៅក្រោមយន្តការកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ានបូក៣ ដែលរួមមាន៖ (១).អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូក៣ (AMRO), (២).ពហុភាវូបនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM) និង (៣). គំនិតផ្តួចផ្តើមទីផ្សាសញ្ញាបណ្ណអាស៊ី (ABMI)។

ជាលទ្ធផល អង្គប្រជុំបានអនុម័តលើឯកសារមួយចំនួនរួមមាន៖ (១).ឯកសារទិសដៅយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការអាស៊ានបូក៣, (២). សេចក្តីព្រាងវិសោធនកម្មលើកិច្ចព្រមព្រៀង CMIM, (៣). ឯកសារណែនាំទូទៅស្តីពីការបង់ភាគទានជារូបិយវត្ថុក្នុងស្រុកក្រោមយន្តការ CMIM និង (៤). ឯកសារផែនទីចង្អុលផ្លូវរយៈពេលមធ្យម ២០១៩-២០២២ នៃគំនិតផ្តួចផ្តើមទីផ្សារសញ្ញាបណ្ណអាស៊ី។

អង្គប្រជុំបានកត់សម្គាល់វឌ្ឍនភាពនៃការបន្តពង្រឹង និងលើកកម្ពស់ដំណើរការ និងការត្រៀមរួចរាល់នៃយន្តការហិរញ្ញវត្ថុតំបន់ តាមរយៈការបញ្ចប់ការធ្វើតេស្តសាកល្បងយន្តការ CMIM លើកទី ៩ និងកំពុងរៀបចំតេស្តលើកទី ១០ ក៏ដូចជាការពិភាក្សាលើការរៀបចំឯកសារ ពាក់ព័ន្ធនឹងប្រតិបត្តិការរបស់យន្តការនេះ សំដៅធានាថាយន្តការ CMIM អាចឆ្លើយតបទៅនឹងវិបត្តិហិរញ្ញវត្ថុរបស់ប្រទេសជា សមាជិកនាពេលអនាគតប្រកបដោយប្រសិទិ្ធភាពខ្ពស់ និងទាន់ពេលវេលា។


 

(កែសម្រួលដោយសំណាង)
(ប្រភពព័ត៌មាន: FRESH NEWS)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll