កម្ពុជាសម្រេចដាក់ចេញនូវវិធានជុំទី៥ បន្ថែមទៀត ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ដែលបង្កឡើងដោយជំងឺកូវីដ-១៩ លើវិស័យសំខាន់ៗ

14:29 2020/08/01

នៅថ្ងៃទី ៣១ កក្កដានេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ចេញនូវវិធានជុំទី៥ បន្ថែមទៀត ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ដែលបង្កឡើងដោយជំងឺកូវីដ-១៩ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចដែលរួមមាន។

កម្ពុជាសម្រេចដាក់ចេញនូវវិធានជុំទី៥ បន្ថែមទៀត ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ដែលបង្កឡើងដោយជំងឺកូវីដ-១៩ លើវិស័យសំខាន់ៗ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ចេញនូវវិធានជុំទី៥ បន្ថែមទៀត ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ដែលបង្កឡើងដោយជំងឺកូវីដ-១៩ លើ វិស័យវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់និងស្បែកជើង វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ផងដែរ។ (រូបថត៖ kohsanteapheap)

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការ៤ជុំរួចមកហើយក្នុងការស្ដារនិងជំរុញដល់សេដ្ឋកិច្ចហើយ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ចេញនូវវិធានជុំទី៥ បន្ថែមទៀត ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ដែលបង្កឡើងដោយជំងឺកូវីដ-១៩ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចដែលរួមមាន វិស័យវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់និងស្បែកជើង វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ផងដែរ។

ការដាក់ចេញ​នូវវិធានការបន្ថែម​របស់​រាជរដ្ឋាភិបាល​សំដៅ​ជួយដល់​វិស័យ​ឯកជន និងកម្មករ និយោជិត​ដែលទទួល​រងផល​ប៉ះពាល់​ធ្ងន់ធ្ងរ ពីការ​រីករាលដាល​ជំងឺកូវីដ-១៩ នាពេលនេះ​គឺសំដៅ ធានាលំនឹង នៃ​សេដ្ឋកិច្ច និងសង្គម ពិសេសរក្សា​លំនឹង​អាជីវកម្ម​របស់​ក្រុមហ៊ុន រោងចក្រ និងសហគ្រាស​ឲ្យអាច​បន្តអាជីវកម្ម​ឆ្លងផុត​នៃវិបត្តិ​កូវីដ-១៩។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​បញ្ជាក់ថា វិធាន​ការ​ជុំទី​៥នេះ​ក្នុងបំណង​បន្តជួយស្តារ និងជំរុញ​លទ្ធភាព​អាជីវកម្ម ធុរកិច្ច ឲ្យងើប​ឡើងវិញ​ដើម្បីចូលរួម​កំណើន​សេដ្ឋកិច្ច ក្នុងបរិការណ៍​ក្រោយ​វិបត្តិកូវីដ-១៩ និងបន្ត​ជួយសម្រាល​បន្ទុក​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ និងងាយ​រងគ្រោះ​តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ផងដែរ។

សេចក្តីប្រកាស​បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល​នៅតែបន្ត​ជួយវិស័យ​វាយភណ្ឌ កាត់ដេរ សំលៀកបំពាក់ និងស្បែកជើង និងវិស័យ​ទេសចរណ៍ ដោយនឹង​បន្តផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់កម្មករ និយោជិត​ដែលបម្រើ​ការងារ​នៅតាម​រោងចក្រ​សហគ្រាស និងអាជីវកម្ម​ក្នុងសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ នៅក្នុង​វិស័យ​កាត់ដេរ និងទេសចរណ៍​ដែលបាន​ចុះបញ្ជី​ផ្លូវការ​ត្រឹមត្រូវ​ជាមួយ​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ទេសចរណ៍ និងអគ្គនាយកដ្ឋាន​ពន្ធដារ។

ជាងនេះទៀត​រាជរដ្ឋាភិបាល​នៅតែបន្ត​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់ប្រភេទ​រយៈពេល​២ខែ​បន្ថែម​ទៀត ចាប់ពីខែ​សីហា ដល់ខែកញ្ញា ឆ្នាំ២០២០នេះ ​ចំពោះសណ្ឋាគារ​ ផ្ទះសំណាក់ ភោជនីយដ្ឋាន  ​និងក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៏​ដែលបាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ។

លើសពីនេះទៀត វិស័យអាកាសចរណ៍​នៅតែបន្តទទួលបាន​ការ​លើកលែង​ការបង់ពន្ធ​អប្បរមា សម្រាប់​រយៈពេលពីរ​ខែផងដែរ ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍​ដែលបាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅកម្ពុជា។

ជាការអះអាង រាជរដ្ឋាភិបាល​នឹងបន្តតាមដាន​យ៉ាងជាប់​ជានិច្ច​នូវសភាពការណ៍​ផលប៉ះពាល់​ពីជំងឺកូវីដ -១៩ លើសេដ្ឋកិច្ច និងសង្គមជាតិ និងត្រៀម​ជាស្រេច​ក្នុងការ​ដាក់ចេញ​វិធានការបន្ថែម ដើម្បីផ្តល់​នូវការជួយ​គាំទ្រ​សមស្រប និងតាម​ការចាំបាច់ សំដៅរក្សា​លំនឹង​សកម្មភាព​សេដ្ឋកិច្ច ក៏ដូចជា​ត្រៀមខ្លួន​ក្នុងការស្តារ និងជំរុញ​កំណើន​សេដ្ឋកិច្ច ក្រោយពី​វិបត្តិកូវីដ-១៩ បញ្ចប់ទៅវិញ៕
(សរុបដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll