ក្រសួងការបរទេសកម្ពុជាចេញសេចក្តីប្រកាសព័ត៌មាន​ស្តីពីលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១១ តាមប្រព័ន្ធវីដេអូ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០

16:43 2020/11/17

ក្រសួងការបរទេស ចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការសហប្រជាជាតិ លើក​ទី​១១ តាម​ប្រព័ន្ធ​វីដេអូ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០, ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន​បាន​ថ្លែងថា កម្ពុជា​ក៏បាន​ស្នើឱ្យ​អង្គការសហប្រជាជាតិ​ផ្តល់​ធនធាន , និង​ជំនាញ​ថែមទៀត ជាពិសេស​ពាក់ ព័ន្ធ​នឹង​ការចែករំលែក​ឧ​ត្ត​ម្មា​នុ​វត្ត​ន៍ និង​មេរៀន​កន្លងមក សម្រាប់​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​។​

ក្រសួងការបរទេសកម្ពុជាចេញសេចក្តីប្រកាសព័ត៌មាន​ស្តីពីលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១១ តាមប្រព័ន្ធវីដេអូ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០

 

 ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្

​ក្នុងនាម​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន -​អង្គការសហប្រជាជាតិ​លើក ទី​១១ ដែល​បាន​ប្រព្រឹត្តទៅ​ស្របពេល​ជាមួយនឹង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ​លទ្ធផល​សំខាន់ៗ​នៃ​កិច្ចប្រជុំ​កំពូល​នេះ​មាន​ដូចខាងក្រោម​៖

​កិច្ចប្រជុំ​បាន​សាទរ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ខ្លឹមសារ​រវាង​អាស៊ាន និង​អង្គការសហប្រជាជាតិ ក្នុងនាម​ជា​ដៃគូ​ដែល​ជឿទុកចិត្ត​គ្នា ក្នុង​ការជំរុញ​ពហុភាគី​និយម សន្តិភាព សន្តិសុខ និង​វិបុលភាព​តំបន់ និង​សកល​។ អាស៊ាន​បាន​ស្វាគមន៍​ការបន្ត​គាំទ្រ​របស់​អង្គការសហប្រជាជាតិ​ដល់​ការកសាង សហគមន៍​អាស៊ាន ម​ជ្ឈ​ភាព​អាស៊ាន និង​ការអភិវឌ្ឍ​។​

​កិច្ច​ប្រជុំបាន​ពិភាក្សា​ជាសំខាន់​លើ​មធ្យោបាយ​នានា​ដែល​អាស៊ាន និង​អង្គការសហប្រជាជាតិ អាចធ្វើ​ការរួម​គ្នា ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ទាំងឡាយ​ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ដើម្បី​សម្រេច​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ការស្តារ​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត នេះ​។ ថ្នាក់ដឹកនាំ​អាស៊ាន និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​គូសបញ្ជាក់​អំពី​សារសំខាន់ នៃ​ការធានា​ឱ្យ​វ៉ាក់សាំង​បង្ការ​ជំងឺ​រា​ត​ត្បា​កូ​វីដ​-១៩ ជា​ទំនិញ​សកល ដែល​អាច​ទទួលបាន​ដោយ​ស្មើភាព និង​មានតម្លៃ​សមរម្យ​ដល់​ប្រទេស​ទាំងអស់​។ កិច្ចប្រជុំ​បានទទួល​ស្គាល់​តួនាទី​ដែល​ពុំ​អាច​ខ្វះ​បាន របស់​អង្គការសហប្រជាជាតិ ជាពិសេស​អង្គការ​សុខភាព​ពិភពលោក (WHO) ក្នុង​ការជួយ​ប្រទេស​ទាំង អស់​នៅក្នុង​ពិភពលោក ដើម្បី​អភិវឌ្ឍ​វិធានការ​ទាំងឡាយ ដើម្បី​ដោះស្រាយ​វិបត្តិ​ជំងឺ​រាតត្បាត​នាពេល បច្ចុប្បន្ន និង​អនាគត ដោយ​ផ្អែកលើ​ទិន្នន័យ និង​ការវិភាគ​បែប​វិទ្យាសាស្ត្រ​។​

​កិច្ច​ប្រជុំបាន​បញ្ជា​ក់ឡើ​ង​វិញ​នូវ​ការប្តេជ្ញា​ដ៏​មុតមាំ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​តាមរយៈ​អនុវត្ត​ផែនការ​សកម្មភាព​អាស៊ាន​-​អង្គការសហប្រជាជាតិ (២០២១-២០២៥)​។ កិច្ចប្រជុំ​សង្កត់​លើ​សារសំខាន់​នៃ​ការបន្ត​ការបំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​រវាង​ទស្សនវិស័យ​អាស៊ាន​ឆ្នាំ​២០២៥ និង​របៀបវារៈ​ឆ្នាំ ២០៣០ របស់​អង្គការសហប្រជាជាតិ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ថ្នាក់ ដឹកនាំ​ទាំងអស់​បាន​ពិភាក្សា​ផងដែរ​លើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​គ្រប់គ្រង​គ្រោះមហន្តរាយ ការកែលម្អ ប្រព័ន្ធ​សុខាភិបាល ការមិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ ភេរវកម្ម និង​អំពើ​ហឹ​ង្សា​ជ្រុលនិយម​។​

​កម្ពុជា​បាន​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៧៥ របស់​អង្គការសហប្រជាជាតិ និង​បាន សម្តែង​ការគាំទ្រ​ចំពោះ​មូលបទ​របស់​អង្គការសហប្រជាជាតិ ក្នុង​ឆ្នាំ​២០២០​នេះ អនាគត​ដែល​យើង ទាំងអស់គ្នា​ចង់បាន អង្គការសហប្រជាជាតិ​ដែល​យើង​ត្រូវការ ៖ គូសបញ្ជាក់​កិច្ចប្រឹងប្រែង​រួម​ដើម្បី​ពហុភាគី​និយម​” ដែល​ឆ្លុះបញ្ចាំង​អំពី​បំណងប្រាថ្នា​យ៉ាង​មុតមាំ​របស់​បណ្តា​ប្រជាជាតិ​នានា​នៅ​ទូទាំង​ពិភពលោក ក្នុងការ​ការពារ​សន្តិ​ភាព និង​វិបុលភាព តាមរយៈ​ការប្តេជ្ញា​រួម​ចំពោះ​ពហុភាគី​និយម​។ កម្ពុជា​បាន អំពាវនាវ​ឱ្យមាន​ការយកចិត្តទុកដាក់​ថែមទៀត ចំពោះ​កិច្ចសហប្រតិបត្តិការ​ឆ្លង​វិស័យ​និង​ការគាំទ្រ សន្ទុះ​ដ៏​រឹងមាំ​ដើម្បី​ឆ្ពោះទៅ​សម្រេចបាន​នូវ​សមាហរណកម្ម​តំបន់ តាមរយៈ​ការអនុវត្ត​ផែនការ​ការងារ គំនិត​ផ្តួចផ្តើម​សមាហរណកម្ម​អាស៊ាន​ទី​៤ (២០២១-២០២៥) ក្នុងចំណោម​ផែនការ​ការងារ​ផ្សេងៗ​ទៀត​។​

​កម្ពុជា​ក៏បាន​ស្នើឱ្យ​អង្គការសហប្រជាជាតិ​ផ្តល់​ធនធាន , និង​ជំនាញ​ថែមទៀត ជាពិសេស​ពាក់ ព័ន្ធ​នឹង​ការចែករំលែក​ឧ​ត្ត​ម្មា​នុ​វត្ត​ន៍ និង​មេរៀន​កន្លងមក សម្រាប់​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព ដូចជា តាមរយៈ​ការបណ្តុះបណ្តាល​ជាប់​ជាប្រចាំ នៅមុន និង​នៅក្រោយពេល​បំពេញបេសកកម្ម ដើម្បី​ធ្វើ​យ៉ាង ណា​ឱ្យ​ប្រតិបត្តិ​ករ​ថែរក្សា​សន្តិភាព​អាចអនុវត្ត និង​បំពេញ​បេសកម្ម នៅក្នុង​អាណត្តិ​របស់ខ្លួន​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​៕​

(សរុបដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: Infomation.gov.kh/ Cen)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll