Trending now
វៀតណាមស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
យុគសម័យ - កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាម ចំពោះការដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ សម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព អ្នកនាំពាក្យក្រសួងការបរទេស Pham Thu Hang បានអះអាងថា វៀតណាមស្វាគមន៍ការដែលប្រទេសទាំងពីរប្រកាសសម្រេចបាននូវកិច្ចព្រមព្រៀង ទន្ទឹមនឹងនោះវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងជំរុញកិច្ចសន្ទនា និងការចរចារបស់បណ្តាភាគីពាក់ព័ន្ធ។
អ៊ីតាលី និងជប៉ុន បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
យុគសម័យ - កាលពីថ្ងៃទី ១៥ ខែមិថុនា នៅទីក្រុងរ៉ូម នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ដោយបានអះអាងពីការប្តេជ្ញាចិត្តជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរលើវិស័យជាច្រើន ក្នុងឱកាសរំលឹកខួបលើកទី ១៦០ នៃការបង្កើតទំនាក់ទំនងការទូតអ៊ីតាលី - ជប៉ុន (១៨៦៦-២០២៦)។
វៀតណាមពង្រីកតួនាទីជាស្ពានចម្លងជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន - រុស្ស៊ី ចំពោះមុខបណ្តាប្រឈមសកល
យុគសម័យ - នៅមុនឱកាសសន្និសីទកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន - រុស្ស៊ី ដែលប្រព្រឹត្តទៅនៅទីក្រុង Kazan (សហព័ន្ធរុស្ស៊ី) ចាប់ពីថ្ងៃទី ១៧-១៨ ខែមិថុនា ឆ្នាំ ២០២៦ នេះ បណ្តាអ្នកជំនាញរុស្ស៊ី និងថ្នាក់ដឹកនាំអាស៊ាន សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការជំរុញកិច្ចសន្ទនា បង្កើនការឯកភាពគ្នាក្នុងផ្ទៃក្នុងប្លុក និងធ្វើជាស្ពានចម្លងដ៏មានសារៈសំខាន់នៅក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន - រុស្ស៊ី ដែលរួមចំណែកឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបណ្តាប្រឈមកាន់តែមានភាពស្មុគស្មាញឡើងនៃតំបន់និងពិភពលោក។
ចំណុចស្នូលទាំងបីនៃសន្និសីទកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងអាទិភាពរបស់វៀតណាម
យុគសម័យ - អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang ប្រធាន SOM អាស៊ានវៀតណាម បានឱ្យដឹងថា គោលដៅទម្លុះទម្លាយពេញមួយដំណើរការបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី ដើម្បីចូលរួមសន្និសីទកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក Le Minh Hung គឺការកសាងនិងពង្រីកតួនាទីជា «ស្ពានចម្លង» របស់វៀតណាម ជំរុញឱ្យមានការឯកភាពគ្នា និងចូលរួមចំណែកនូវបណ្តាទិសដៅជាក់ស្តែង សំដៅបង្កើតជាកម្លាំងចលករថ្មីបន្ថែមទៀតសម្រាប់ទំនាក់ទំនងអាស៊ាន-រុស្ស៊ី។
នាយករដ្ឋមន្ត្រី Le Minh Hung ធ្វើកិច្ចពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ៖ ឆ្ពោះទៅរកទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥០ ប៊ីលីយូនដុល្លារអាមេរិក
យុគសម័យ - នាថ្ងៃទី ៨ មិថុនា បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការ នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Le Minh Hung និងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបន្តធ្វើកិច្ចពិភាក្សាទ្វេភាគី។
ធ្វើឱ្យទំនាក់ទំនងវៀតណាម-កម្ពុជា កាន់តែរីកចម្រើនជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន
យុគសម័យ - ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាអំពីទិសដៅធំៗ សំដៅជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងវៀតណាម-កម្ពុជានាពេលខាងមុខ ព្រមទាំងបានឯកភាពគ្នាបន្តពង្រឹងឥតឈប់ឈរនូវគ្រឹះស្ថាននៃទំនុកចិត្តនយោបាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យសន្តិសុខ និងការពារជាតិ។
រណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន
យុគសម័យ - នាថ្ងៃទី ៨ មិថុនា នៅទីក្រុងហាណូយ លោកស្រី Bui Thị Minh Hoai សមាជិកការិយាល័យនយោបាយ លេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការកណ្តាលរណសិរ្សមាតុភូមិវៀតណាម បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Xian Hui អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ក្នុងឱកាសដែលគណៈប្រតិភូមកបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងនិងពង្រីកតួនាទីជាស្ពានចម្លងរវាងប្រជាជននៃប្រទេសទាំងពីរ ជំរុញការដាក់ឱ្យអនុវត្តបណ្តាខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា រួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណាម-ចិន និងធ្វើឱ្យជាក់ស្តែងកម្មនូវការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ។
វៀតណាម និងឡាវ ប្រគល់ទទួលឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើន
យុគសម័យ - នាវិទ្យាល័យរសៀលថ្ងៃទី ៧ មិថុនា នៅទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់ពីបានដំណើរការកិច្ចពិភាក្សាទ្វេភាគី នាយករដ្ឋមន្ត្រី លោក Le Minh Hung និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Sonexay Siphandone បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ទទួលបណ្តាឯកសារសហប្រតិបត្តិការវៀតណាម-ឡាវ។