Trending now
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son៖ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាម និងអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងប្រេស៊ីល
ក្នុងឱកាសដែលលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅប្រេស៊ីល និងបេសកកម្មដើម្បីចូលរួមកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៨ រួមជាមួយនឹងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីលទ្ធផលនៃដំណើរធុរកិច្ចរបស់នាយករដ្ឋមន្ត្រី។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា-វៀតណាម បានជួបសន្ទនាតាមរយៈទូរសព្ទ
យុកសម័យ -នៅព្រឹកថ្ងៃទី ៨ ខែកញ្ញានេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich សមាជិកការិយាល័យនយោបាយ អនុលេខាធិការនៃគណៈកម្មាធិការយោធាមជ្ឈិមនិងជារដ្ឋមន្រ្តីក្រសួងការពារប្រទេសបានជួបសន្ទនាតាមទូរស័ព្ទ ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។
អាស៊ាន ២០២០៖ រៀបចំផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីជំងឺរាតត្បាត COVID-19
យុគសម័យ - នារសៀលថ្ងៃទី ២៤ ខែសីហា ក្រោមអធិបតីភាពរបស់លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម កិច្ចប្រជុំពិគ្រោះយោបល់តាមអនឡាញរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយក្រុមប្រឹក្សាប្រឹក្សាសហគ្រាសអាស៊ាន (ASEAN BAC) បានធ្វើឡើងដោយមានការចូលរួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន អគ្គលេខាធិការអាស៊ាននិងតំណាងក្រុមប្រឹក្សាប្រឹក្សាអាជីវកម្មអាស៊ាន។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា អំពាវនាវពលរដ្ឋទៅ លេងបុណ្យទន្លេ នៅបាត់ដំបង
ដោយសំអាងទៅលើវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ខណៈដែលខេត្តបាត់ដំបងមិនមានករណីជំងឺកូវីត១៩ (COVID-19) នោះលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភពីឆ្លងនៃជំងឺនេះ ហើយចូលរួមលេងបុណ្យទន្លេនៅក្នុងខេត្តបាត់ដំបងនៅចុងសប្តាហ៍នេះ។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទទួលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសឡាវ
យុគសម័យ - នាព្រឹកថ្ងៃទី ២៦ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
កម្ពុជាត្រូវបានជ្រើសរើសជាអ្នករាយការណ៍ ក្នុងវេទិការដ្ឋមន្ត្រីវប្បធម៌នៃអង្គការយូណេស្កូ
ឯកអគ្គរាជទូតនៃតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូ លោក ដេវីត មាសកេត ត្រូវបានជ្រើសរើសធ្វើជាអ្នករាយការណ៍សម្រាប់គណៈកម្មការទី៤ ទទួលបន្ទុកកិច្ចការវប្បធម៌ និងបេតិកភណ្ឌ ក្នុងវេទិការដ្ឋមន្ត្រីវប្បធម៌ ខណៈដែលវេទិកានេះកំពុងតែប្រព្រឹត្តទៅនាទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
រដ្ឋមន្ត្រីការបរទេសអាមេរិកបានរិះគន់ “សកម្មភាពបង្ខិតបង្ខំ” របស់ចិននៅសមុទ្រខាងកើត
យុគសម័យ - នាថ្ងៃទី ១ ខែសីហា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានរិះគន់ “សកម្មភាពបង្ខិតបង្ខំ” របស់ចិននៅសមុទ្រខាងកើត ក៏ដូចជាការដែលចិនបានសាងសង់ទំនប់វារីអគ្គិសនីនៅលើដងទន្លេមេគង្គលើផងដែរ។
កិច្ចប្រជុំត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២
អង្គប្រជុំបានពិនិត្យឡើងវិញនូវការរៀបចំសម្រាប់ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ (AMM- 52) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាមួយដៃគូនានា ពិភាក្សាអំពីបញ្ហាដែលកំពុងកើតមានក្នុងដំណើរការកសាងសហគមន៍អាស៊ាន ផែនការដើម្បីអនុវត្តឯកសារស្ដីពីទស្សនៈរបស់អាស៊ានចំពោះ សមុទ្រឥណ្ឌា - មហាសមុទ្រប៉ាស៊ីហ្វិក (AOIP)។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី៖ កម្ពុជា-សិង្ហបុរី ត្រូវសហការគ្នា ដើម្បីរក្សាសនិ្តសុខ ស្ថិរភាពនៅក្នុងតំបន់
រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី លោកបណ្ឌិត Vivian Balakrishnan បានបញ្ជាក់ថា កម្ពុជា និងសិង្ហបុរី ត្រូវសហការគ្នាទាំងក្នុងកម្រិតទ្វេភាគី ក្នុងនាមសមាជិកអាស៊ាន ដើម្បីថែរក្សាសនិ្តសុខ និងស្ថិរភាពនៅក្នុងតំបន់។
រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរីទូរស័ព្ទមករដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ចប់ការថ្នាំងថ្នាក់ និងអះអាងថា សិង្ហបុរីគ្មានចេតនាការពារខ្មែរក្រហមឡើយ
ភ្លាមៗក្រោយពីការប្រតិកម្មដ៏ខ្លាំងក្លាពីនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន, នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានទូរស័ព្ទទៅកាន់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដោយបានសុំការយោគយល់អធ្យាស្រ័យ និងបញ្ជាក់នូវការភ័ន្តច្រឡំទាំងឡាយ។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Ngo Xuan Lich អញ្ជើញជួបសន្ទនាទ្វេភាគីនៅខាងក្រៅកិច្ចសន្ទនា Shangri - La
យុគសម័យ - ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនា Shangri-La លើកទី១៨នោះ នាថ្ងៃទី១ ខែមិថុនា រដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិស្តីទីរបស់អាមេរិក និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសមួយចំនួនដូចជា: ញូវែលសេឡង់, អង់គ្លេស, សិង្ហបុរី, ម៉ាឡេស៊ី, បារាំងនិងម៉ុងហ្គោលី។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានចូលរួមក្នុងវេទិការផលិតកម្ម និងជួញដូរផ្លែគូលែន ខេត្ត Bac Giang
នាព្រឹកថ្ងៃទី ២៩ ខែឧសភា នៅខេត្ត Bac Giang គណៈកម្មាធិការប្រជាជនខេត្ត Bac Giang បានរៀបចំវេទិកា« សេដ្ឋកិច្ចសម្រាប់ផលិតកម្ម ជួញដូរផ្លែគូលែន ផ្សព្វផ្សាយផលិតផលវប្បធម៌ ទេសចរណ៍ ក៏ដូចជាកសិផលខេត្ត Bac Giang ឆ្នាំ ២០១៩។ "។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Truong Hoa Binh អបអរសាទរពិធីបុណ្យវិសាខបូជា
យុគសម័យ - នាថ្ងៃទី ១៩ ខែឧសភា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានអញ្ជើញទៅទស្សនានិងជូនពរព្រះសង្ឃនិងមូលដ្ឋានព្រះពុទ្ធសាសនាមួយចំនួននៅទីក្រុងហូជីមិញ ក្នុងឱកាសនៃពិធីបុណ្យវិសាខបូជា។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសវនាការជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី
យុគសម័យ - ក្នុងពិធីទទួលជួបជាមួយរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah នារសៀលថ្ងៃទី ១៦ ខែឧសភានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា ប្រទេសទាំងពីរគួរតែនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥ ពាន់លានដុល្លារឬខ្ពស់ជាងនេះទៅទៀតនៅឆ្នាំ ២០២០ ខាងមុខ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទទួលជួបរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ
នាថ្ងៃទី៥ ខែមីនា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Vilay Lakhamephong រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម នៅឯវិមានសន្តិភាព។ ក្នុងជំនួបនេះ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានធ្វើជាអធិបតីនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ហ្វីលីពីន
យុគសម័យ - តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Lopez Locsin នាថ្ងៃទី ៦ មីនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានធ្វើទស្សនកិច្ចនៅប្រទេស ហ្វីលីពីននិងធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី ៩ នៃគណៈកម្មាធិការចំរុះ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី វៀតណាម - ហ្វីលីពីន។ ចូលរួមក្នុងកិច្ចប្រជុំនេះមានតំណាងមកពីក្រសួងនិងមន្ទីរជាច្រើននៃប្រទេសទាំងពីរ។
រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ជំរុញសមាជិកអាស៊ាន និងប្រទេសដៃគូ កាត់បន្ថយ ឬលុបបំបាត់របាំងមិនមែនពន្ធគយ ដើម្បីកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម
រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្តិ បានកត់សម្គាល់ថា បច្ចុប្បន្ននៅតែមានប្រទេសសមាជិកអាស៊ានមួយចំនួននៅតែបន្តដាក់របាំងមិនមែនពន្ធគយមានដូចជា SPS និង TBT ដែលជាឧបសគ្គរារាំងការធ្វើពាណិជ្ជកម្ម ជាពិសេសសម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច ដូចជាកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh: វៀតណាមបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង
យុគសម័យ - នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបន្ទាប់ពីពិធីបើកឲ្យដំណើរការមជ្ឈមណ្ឌលព័ត៌មានអន្តរជាតិ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា វៀតណាមបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ និង ២៨ ខែ កុម្ភៈ ក៏ដូចជាសកម្មភាពទ្វេភាគីពាក់ព័ន្ធផងដែរ។
រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមអញ្ជើញជួបធ្វើការជាមួយនាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ
យុគសម័យ - នារសៀលថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Tran Hong Ha និងអនុរដ្ឋមន្ត្រី លោក Le Cong Thanh បានអញ្ជើញទទួលជួបជាមួយលោក អាន ពេជ្រ ហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គអន្តរជាតិ។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាកម្ពុជា: វៀតណាមនិងកម្ពុជាពង្រឹងចំណងមិត្តភាពតាមរយៈសកម្មភាពជាច្រើន
យុគសម័យ - អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នឹងអញ្ជើញធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទៅ២៦ខែកុម្ភៈ។ ចំពោះមុខនៃដំណើរទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម លោកជំទាវ ម៉ែន សំអន អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយកាសែតប្រជាជន (Nhan Dan) ស្តីពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា។
1 2
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។