ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានចូលរួមក្នុងវេទិការផលិតកម្ម និងជួញដូរផ្លែគូលែន ខេត្ត Bac Giang

22:48 | 29/05/2019 (ប្រភព៖ vovworld.vn)

នាព្រឹកថ្ងៃទី ២៩ ខែឧសភា នៅខេត្ត Bac Giang គណៈកម្មាធិការប្រជាជនខេត្ត Bac Giang បានរៀបចំវេទិកា« សេដ្ឋកិច្ចសម្រាប់ផលិតកម្ម ជួញដូរផ្លែគូលែន ផ្សព្វផ្សាយផលិតផលវប្បធម៌ ទេសចរណ៍ ក៏ដូចជាកសិផលខេត្ត Bac Giang ឆ្នាំ ២០១៩។ "។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue អញ្ជើញចូលរួមក្នុងវេទិការផលិតកម្ម និងជួញដូរផ្លែគូលែននៅខេត្ត Bac Giang

ថ្លែងនៅក្នុងវេទិកានេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ទីផ្សាររបស់ខេត្ត Bac Giang ចំពោះផ្លែគូលែននិយាយដោយឡែក និងផ្លែឈើហូបផ្លែនិយាយរួម។ លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖« គប្បីរួមសហការគ្នាក្នុងការតភ្ជាប់តំបន់ និងតភ្ជាប់ផ្នែកធ្វើពាណិជ្ជកម្មក្នុងវិស័យផលិតកម្ម ក៏ដូចជាលក់កសិផលទូទៅនិយាយរួម និងផ្លែគូលែននិយាយដោយឡែក ព្រមទាំងផលិតផលវប្បធម៌និងទេសចរណ៍ផងដែរ។ ទន្ទឹមនឹងនេះជួយផ្តល់ព័ត៌មានអំពីទីផ្សារ តម្រូវការអតិថិជនសម្រាប់គំរូ និងចំណង់ចំណូលចិត្តរបស់អតិថិជនចំពោះ កសិផលផ្សេងៗទៀត ដើម្បីណែនាំដល់ពាណិជ្ជករនិង ឈ្មួញដែលមានសក្តានុពល និងបទពិសោធន៍ឲ្យមកវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍និងសេវាកម្មផងដែរ»៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត