ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng

08:22 | 21/07/2026 ឌឹកអាញ់

យុគសម័យ - គិតត្រឹមម៉ោង ១៦ ថ្ងៃទី ១៨ ខែកក្កដា ក្រោយរយៈពេល ១៣ ថ្ងៃនៃការធ្វើកាយវិការគាស់កកាយនៅសួនច្បារ Le Thi Rieng (សង្កាត់ Hoa Hung ទីក្រុង Ho Chi Minh) កម្លាំងសមត្ថកិច្ចគឺប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុត អដ្ឋិធាតុយុទ្ធជនពលីសមូហភាពចំនួន ២ ឈុតរួមជាមួយនិងវត្ថុអនុស្សាវរីយ៍មួយចំនួន។ ការងារស្វែងរកគឺបន្តត្រូវបានចាត់តាំងអនុវត្តយ៉ាងប្រុងប្រយ័ត្ន រួមផ្សំជាមួយនិងឯកសារប្រវត្តិសាស្ត្រ ព័ត៌មានសាក្សីរស់ព្រមទាំងបណ្តាវិធីសាស្ត្រវិទ្យាសាស្ត្រ។

លោកស្រី អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Le Thi Thu Hang៖ វៀតណាមបន្តលើកកម្ពស់តួនាទីជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់ IPU អនុរដ្ឋមន្ត្រី Le Thi Thu Hang៖ លោកស្រី To Nga គឺជាគំរូនៃការតស៊ូមិនចេះនឿយហត់ដើម្បីសន្តិភាព និងយុត្តិធម៌
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng

ទីភ្នាក់ងារសារព័ត៌មានវៀតណាមដឹកនាំព័ត៌មានពីបញ្ជាការដ្ឋានទីក្រុង Ho Chi Minh ឱ្យដឹងថា ដោយឡែកនៅក្នុងថ្ងៃទី ១៨ ខែកក្កដា ក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំណុះបញ្ជាការដ្ឋានទីក្រុងគឺបានរកឃើញ គាស់កកាយព្រមទាំងប្រមូលផ្តុំបន្ថែមបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤ ឈុតរួមជាមួយនិងវត្ថុអនុស្សាវរីយ៍មួយចំនួននៅសួនច្បារ Le Thi Rieng សង្កាត់ Hoa Hung។

បណ្តាអដ្ឋិធាតុក្រោយពេលត្រូវបានចាត់ចែងទៅតាមត្រូវដំណើរការគឺត្រូវបាននាំយកមកតម្កល់យ៉ាងសមោឡារិកនៅឯតំបន់រំលឹកគុណ។

យោងតាមកាសែតកងទ័ពប្រជាជន បញ្ជាការដ្ឋានយោធភូមិភាគទី ៧ បានកៀរគរក្រុមជំនាញការចំនួន ៥ ក្រុមស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចូលរួមអនុវត្តភារកិច្ចនៅសួនច្បារ Le Thi Rieng។ នៅក្នុងនោះ ក្រុមចំនួន ៤ ក្រុមគឺទើបតែបង្ហើយភារកិច្ចប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឯប្រទេសកម្ពុជានៅក្នុងរដូវប្រាំងឆ្នាំ ២០២៥-២០២៦ រួមមានក្រុម K៧០ ចំណុះអគ្គនាយកដ្ឋាននយោបាយយោធភូមិភាគទី ៧ ក្រុម K៧១ ព្រមទាំង K៧៣ ចំណុះបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh ក្រុម K៧២ ចំណុះបញ្ជាការដ្ឋានយោធាទីក្រុង Dong Nai។ កម្លាំងដែលនៅសេសសល់គឺក្រុម K៧៤ ដែលជាអង្គភាពទើបតែត្រូវបានបង្កើតឡើងចំណុះបញ្ជាការដ្ឋានទីក្រុង Ho Chi Minh។

តំបន់សួនច្បារ Le Thi Rieng ពីមុននេះគឺស្ថិតនៅក្នុងវាលកប់ខ្មោច Chi Hoa - Cho Quan។ ឆ្លងកាត់ការស្រាវជ្រាវរូបថតប្រវត្តិសាស្ត្ររបស់ទីភ្នាក់ងារសារព័ត៌មាន AP រូបថតផ្កាយរណប ផែនទីយោធារួមជាមួយនិងឯកសារតម្កល់ទុកនៅក្នុងព្រមទាំងក្រៅប្រទេស កម្លាំងសមត្ថកិច្ចជំហានដំបូងបានកំណត់ថាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ១៩៦៨ រដ្ឋអំណាច Sai Gon ចាស់គឺបានចាត់តាំងកប់រួមសមូហភាពបណ្តាយុទ្ធជនរំដោះព្រមទាំងបងប្អូនរួមជាតិស្នេហាជាតិជាច្រើនដែលបានពលីជីវិតនៅក្នុងការវាយលុកទូទៅព្រមទាំងក្រោកឈរឡើងនាបុណ្យចូលឆ្នាំថ្មី Xuan Mau Than ឆ្នាំ ១៩៦៨។

ចេញពីបណ្តារូបថតប្រវត្តិសាស្ត្រព្រមទាំងព័ត៌មានដែលផ្តល់ដោយសាក្សីរស់ កម្លាំងសមត្ថកិច្ចគឺបានផ្ទៀងផ្ទាត់សញ្ញាសម្គាល់ភូមិសាស្ត្រនីមួយៗ ស្លាកស្នាមដែលនៅសេសសល់ជាមួយនិងផែនទីយោធា រូបថតផ្កាយរណបព្រមទាំងលទ្ធផលអង្កេតវាស់វែងជាក់ស្តែងនៅនឹងកន្លែង។ បណ្តាទិន្នន័យប្រមូលបានបង្ហាញថា តំបន់នេះមានសញ្ញាអត្ថិភាពយ៉ាងហោចណាស់មានរណ្តៅសពសមូហភាពចំនួន ៣ រណ្តៅ។

បណ្តាអង្គភាពជំនាញការបានប្រើប្រាស់រ៉ាដាធ្លុះដី វិធីសាស្ត្រវាស់ស្ទង់ទប់ទល់អគ្គិសនីព្រមទាំងបណ្តាបច្ចេកទេសអង្កេតវាស់វែងភូគព្ភសាស្ត្រដើម្បីរុករកតំបន់សង្ស័យមានសពសមូហភាព។ ចូលរួមក្នុងការអង្កេតវាស់វែងមានវិទ្យាស្ថានរចនាចំណុះអគ្គនាយកដ្ឋានភស្តុភារ - បច្ចេកទេស សាកលវិទ្យាល័យបច្ចេកវិទ្យាទីក្រុង Ho Chi Minh សាកលវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិទីក្រុង Ho Chi Minh ព្រមទាំងប្រភេទទ័ពវិស្វកម្ម។ ក្រោយរយៈពេល ៤ ថ្ងៃនៃការអង្កេតវាស់វែងឯករាជ្យ បណ្តាអង្គភាពជំនាញការបានរួមគ្នាឆ្ពោះទៅកំណត់តំបន់ចំនួនពីរដែលមានសញ្ញាខុសប្លែកពីធម្មតានៅក្រោមបាតដី។ លទ្ធផលនេះត្រូវបានប្រើប្រាស់ធ្វើជាមូលដ្ឋានវិទ្យាសាស្ត្រដើម្បីជ្រើសរើសទីតាំងជីកកកាយរុករក បង្រួមទំហំស្វែងរកព្រមទាំងកាត់បន្ថយការជះឥទ្ធិពលមិនចាំបាច់ទៅលើកន្លែងកើតហេតុ។

លទ្ធផលជីកកកាយរុករកជំហានដំបូងបានរកឃើញរណ្តៅសពមួយមានប្រវែងប្រហែល ២៥ ម៉ែត្រ ទទឹងប្រហែល ៣ ម៉ែត្រ។ នៅទីនេះ កម្លាំងសមត្ថកិច្ចស្វែងរកឃើញបណ្តាឈុតអដ្ឋិធាតុ គំរូឆ្អឹង បណ្តាបំណែកតង់អង្រឹងកងទ័ពព្រមទាំងវត្ថុអនុស្សាវរីយ៍ជាច្រើន។ រណ្តៅសពនេះត្រូវបានវាយតម្លៃថាគឺជាដានមួយក្នុងចំណោមរណ្តៅសពសមូហភាពទាំងបីដែលបានបង្ហាញខ្លួននៅក្នុងបណ្តារូបថតប្រវត្តិសាស្ត្រនាឆ្នាំ ១៩៦៨។

ឆ្លងកាត់ការពិនិត្យពិច័យដំបូង ឈុតអដ្ឋិធាតុមួយត្រូវបានរកឃើញមានឯកសារផ្ទុកឈ្មោះ Huynh Van Quen ចំណុះវរសេនាតូចតូចទី ១ Long An ធ្លាប់បានចូលរួមសមរភូមិប្រយុទ្ធស្ពាន Chuy Y នៅក្នុងការវាយលុកទូទៅព្រមទាំងក្រោកឈរឡើងនាបុណ្យចូលឆ្នាំថ្មី Xuan Mau Than ឆ្នាំ ១៩៦៨។ ស្ថាប័នសមត្ថកិច្ចគឺបានទាក់ទងមនុស្សដែលទទួលត្រូវជាសាច់ញាតិព្រមទាំងធ្វើសកម្មភាពយកគំរូ ADN ដើម្បីបម្រើការងារបញ្ជាក់ភាពច្បាស់លាស់។

ការងារស្វែងរក ប្រមូលផ្តុំនៅសួនច្បារ Le Thi Rieng គឺកំពុងបន្តត្រូវបានចាត់តាំងអនុវត្តនៅតាមបណ្តាតំបន់ដែលបានកំណត់ព្រំដែនរួចរាល់។ អនុសេនីយ៍ឯក Ly Minh Van នាយកនយោបាយក្រុម K៧៤ បានឱ្យដឹងថា អង្គភាពអនុវត្តតាមទិសស្លោកស្វែងរកដល់ទីណាគឺធានាស្អាតល្អដល់ទីនោះ ដោយមិនទុកឱ្យបាត់បង់អដ្ឋិធាតុយុទ្ធជនពលីនៅឯទីតាំងកន្លែងស្វែងរកនោះឡើយ៕

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang ឯកភាពខ្ពស់ក្នុងការយល់ដឹង និងសកម្មភាពក្នុងការអនុវត្តកិច្ចការបរទេស អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang ឯកភាពខ្ពស់ក្នុងការយល់ដឹង និងសកម្មភាពក្នុងការអនុវត្តកិច្ចការបរទេស

សន្និសីទការទូតលើកទី៣២ និងសន្និសីទកិច្ចការបរទេសជាតិលើកទី២១ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែធ្នូ នៅទីក្រុងហាណូយ ដើម្បីបូកសរុបលទ្ធផលសម្រេចបានគោលនយោបាយការបរទេស។

ខេត្តក្រចេះ និងបញ្ជាការដ្ឋានយោធាស្រុក Phu Rieng គឺជា «មិត្ត» ជិតស្និទ្ធ ខេត្តក្រចេះ និងបញ្ជាការដ្ឋានយោធាស្រុក Phu Rieng គឺជា «មិត្ត» ជិតស្និទ្ធ

នាថ្ងៃទី១៤ ខែតុលា ក្រុមបេសកកម្មនៃកងវរសេនាតូចការពារព្រំដែនលេខ៤ និងផ្នែកសឹករងស្រុកស្នួល ខេត្តក្រចេះ បានទៅបំពេញទស្សនកិច្ចនៅស្រុក Phu Rieng ខេត្ត Binh Phuoc ប្រទេសវៀតណាម។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម