Trending now

លោកស្រី អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Le Thi Thu Hang៖ វៀតណាមបន្តលើកកម្ពស់តួនាទីជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់ IPU

09:00 | 01/04/2025 សីហា

តបតាមការអញ្ជើញរបស់លោកស្រី Tulia Ackson ប្រធានសហភាពអន្តរសភា (IPU) លោក Martin Chungong អគ្គលេខាធិការ IPU និងលោកស្រី Tanzila Narbaeva ប្រធានព្រឹទ្ធសភាអ៊ូសបេគីស្ថាន លោក Alen Simonyan ប្រធានសភាអាមេនី តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ អញ្ជើញចូលរួមមហាសន្និបាត IPU លើកទី១៥០ (IPU-150) ហើយបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអាមេនី និងសាធារណរដ្ឋអ៊ូសបេគីស្ថាន ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែមេសា។

អនុរដ្ឋមន្ត្រី Le Thi Thu Hang៖ លោកស្រី To Nga គឺជាគំរូនៃការតស៊ូមិនចេះនឿយហត់ដើម្បីសន្តិភាព និងយុត្តិធម៌ ជម្រុញការតភ្ជាប់ក្នុងក្របខ័ណ្ឌអាស៊ាន និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដើម្បីគោលដៅនៃកំណើនយ៉ាងទូលំទូលាយរបស់អាស៊ាន

ក្នុងឱកាសនេះ លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភា។

លោកស្រី អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Le Thi Thu Hang៖ វៀតណាមបន្តលើកកម្ពស់តួនាទីជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់ IPU
លោកស្រី អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Le Thi Thu Hang៖ វៀតណាមបន្តលើកកម្ពស់តួនាទីជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់ IPU

អ្នកយកព័ត៌មាន៖ សូមលោកស្រីអនុរដ្ឋមន្ត្រី ប្រាប់អំពីអត្ថន័យ និងសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភា?

លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang៖ នេះគឺជាដំណើរទស្សនកិច្ចមានសារៈសំខាន់ពិសេសទាំងក្នុងក្របខណ្ឌពហុភាគី និងក្របខណ្ឌទ្វេភាគី។ ការចូលរួមរបស់លោក Tran Thanh Man នៅមហាសន្និបាត IPU-150 បានបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមនៅវេទិកាសភាពហុភាគីដ៏សំខាន់នេះ។ ក្នុងបរិបទនៃស្ថានភាពពិភពលោកបច្ចុប្បន្ន ប្រទេសនីមួយៗគប្បីប្រមូលគ្នាដើម្បីពិភាក្សា ចែករំលែកបទពិសោធន៍ និងលើកឡើងដំណោះស្រាយសម្រាប់បញ្ហាប្រឈមរួម។

សារៈសំខាន់នេះត្រូវបានបញ្ជាក់តាមរយៈចំណុចលេចធ្លោចំនួនបី ដូចជា៖ ទីមួយ ក្រោមប្រធានបទ "សកម្មភាពរបស់សភាដើម្បីការអភិវឌ្ឍ និងយុត្តិធម៌សង្គម" មហាសន្និបាត IPU-150 បានជ្រើសរើសប្រធានបទត្រឹមត្រូវ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខបែបប្រពៃណី និងមិនប្រពៃណី ហើយវិសមភាពកាន់តែកើនឡើងរវាងបណ្ដាប្រទេស និងរវាងបណ្ដាតំបន់។ ទន្ទឹមនឹងនោះ ការប្តេជ្ញាចិត្តផ្នែកនយោបាយ និងធនធានសម្រាប់ការលុបបំបាត់ភាពអត់ឃ្លាន ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ... មាននិន្នាការថយចុះ។ ជាងពេលណាៗទាំងអស់ ប្រទេសទាំងឡាយត្រូវសហការធ្វើសកម្មភាព និងជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីជម្នះបញ្ហាប្រឈមជាសាកល។ល។ទីពីរ ការចូលរួមរបស់លោកប្រធានរដ្ឋសភាវៀតណាមក្នុងមហាសន្និបាត IPU-150 លើកនេះ បង្ហាញពីការគាំទ្ររបស់វៀតណាមចំពោះពហុភាគីនិយម និងតួនាទីរបស់ IPU ដោយអះអាងថា រដ្ឋសភាវៀតណាមគឺជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់ IPU។ល។

ទី៣ វៀតណាមចូលរួម IPU-150 ក្នុងស្មារតីនៃប្រទេសកំពុងឈានចូលយុគសម័យថ្មី ដោយមានសមិទ្ធិផលលេចធ្លោជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងនោះ តែងតែប្រកាន់យកប្រជាជនជាស្នូល ជាគោលដៅ និងជាកម្លាំងចលករនៃរាល់គោលនយោបាយអភិវឌ្ឍន៍។ នៅក្នុងវេទិកា IPU-150 គណៈប្រតិភូរដ្ឋសភាវៀតណាមនឹងផ្លាស់ប្តូរ និងចែករំលែកជាមួយសភានៃប្រទេសនានាអំពីបទពិសោធន៍អភិវឌ្ឍន៍ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីលើវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា។

នៅក្របខណ្ឌទ្វេភាគី ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអាមេនី និងសាធារណរដ្ឋអ៊ូសបេគីស្ថានរបស់លោកប្រធានរដ្ឋសភា គឺជាដំណើរទស្សនកិច្ចលើកដំបូងនៃប្រធានស្ថាប័ននីតិប្បញ្ញត្តិរបស់វៀតណាមនៅប្រទេសទាំងពីរនេះ ហើយក៏ជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំវៀតណាមនៅប្រទេសទាំងពីរចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៩២។ ដំណើរទស្សនកិច្ចនេះបង្ហាញពីការយកចិត្តទុកដាក់របស់វៀតណាមចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយអ៊ូសបេគីស្ថាន និងអាមេនី និងបំណងប្រាថ្នាពង្រឹងទំនុកទុកចិត្តនយោបាយជាមួយប្រទេសទាំងពី បង្កើតមូលដ្ឋានគ្រឹះដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជម្រុញឲ្យទំនាក់ទំនងជាមួយប្រទេសនីមួយៗឡើងកម្រិតខ្ពស់ថ្មី។

ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីដំណោះស្រាយសម្រាប់ការលំបាក ឧបសគ្គ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ដែលជាសសរស្តម្ភសំខាន់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។ល។

អ្នកយកព័ត៌មាន៖ សូមលោកស្រីអនុរដ្ឋមន្ត្រីរៀបរាប់អំពីលទ្ធផលលេចធ្លោ ដែលវៀតណាម អាមេនី និងអ៊ូសបេគីស្ថានសម្រេចបានក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន?

លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang៖ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងប្រទេសទាំងពីរបានអភិវឌ្ឍយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ដោយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

វៀតណាម និងអាមេនី អ៊ូសបេគីស្ថាន តែងតែរក្សាដំណើរទស្សនកិច្ច និងជំនួបគ្រប់លំដាប់ថ្នាក់។ នៅវេទិកាពហុភាគី វៀតណាម និងប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមក និងចែករំលែកវិធីសាស្រ្តស្រដៀងគ្នាលើបញ្ហាអន្តរជាតិ និងតំបន់ជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម-អាមេនី និងវៀតណាម-អ៊ូសបេគីស្ថាន បានរីកចម្រើនជាវិជ្ជមាន។ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ កីឡា ទេសចរណ៍ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជនត្រូវបានជំរុញយ៉ាងសកម្មដោយថ្នាក់ដឹកនាំគ្រប់ភាគី។

វៀតណាម និងអាមេនី អ៊ូសបេគីស្ថាន នៅតែមានសក្តានុពលជាច្រើនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួម លើវិស័យអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងលើវិស័យដែលមានយថាទស្សន៍ផ្សេងៗទៀត ដូចជា បច្ចេកវិទ្យាឌីជីថល ថាមពលស្អាត សម្ភារៈថ្មីៗ។ល។

អ្នកយកព័ត៌មាន៖ តើលោកស្រីអនុរដ្ឋមន្ត្រីមានការរំពឹងទុកយ៉ាងណាចំពោះដំណើរទស្សនកិច្ចលើកនេះរបស់លោក Tran Thanh Man ប្រធានរដ្ឋសភា?

លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang៖ ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Tran Thanh Man ប្រធានរដ្ឋសភា នឹងទទួលបានជោគជ័យ ហើយបន្សល់ទុកនូវចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានក្នុងដួងចិត្តមិត្តភ័ក្តិនៅអ៊ូសបេគីស្ថាន អាមេនី និងសហគមន៍អន្តរជាតិ។ ដំណើរទស្សនកិច្ចនេះនឹងបន្តផ្សព្វផ្សាយពីរូបភាពវៀតណាម ដែលស្មោះត្រង់ចំពោះមិត្តប្រពៃណី និងមានទំនួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ ហើយបង្កើតកម្លាំងដ៏សំខាន់បន្ថែមទៀត ដើម្បីនាំប្រទេសឈានចូលយុគសម័យថ្មី ដោយសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលបានកំណត់។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកស្រីអនុរដ្ឋមន្ត្រី!

ជម្រុញការតភ្ជាប់ក្នុងក្របខ័ណ្ឌអាស៊ាន និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដើម្បីគោលដៅនៃកំណើនយ៉ាងទូលំទូលាយរបស់អាស៊ាន ជម្រុញការតភ្ជាប់ក្នុងក្របខ័ណ្ឌអាស៊ាន និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដើម្បីគោលដៅនៃកំណើនយ៉ាងទូលំទូលាយរបស់អាស៊ាន

តបតាមការអញ្ជើញរបស់ លោក Saysomphone Phomvihane ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំអាយប៉ាលើកទី៤៥ (AIPA-45) ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែតុលា។ មុនដំណើរទស្សនកិច្ចនេះ លោកស្រី Le Thu Ha ...

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក

វេទិកាអនាគតអាស៊ាន (AFF) ២០២៤ នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ដោយមានការចូលរួមពីប្រតិភូជាង ២០០ នាក់ រួមមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសអាស៊ាន និងដៃគូមួយចំនួន តំណាងអង្គការអន្តរជាតិ និងអ្នកប្រាជ្ញជួរមុខក្នុងតំបន់ និងពិភពលោក។

សីហា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រីករាយជាមួយបុណ្យតេតប្រពៃណីនៃប្រទេសមិត្តនៅទីក្រុងហូជិមីញ
សមាគមមិត្តភាព វៀតណាម - ជប៉ុន ទីក្រុងហូជិមីញ បានប្រគល់សៀវភៅជូនសាលារៀនចំនួន ១១ នៅ វៀតណាម។
ប្រធានរដ្ឋសភាវៀតណាម៖ ការអភិវឌ្ឍប្រកបដោយចីរភាពត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងវឌ្ឍនភាពនិងសមធម៌សង្គម
មិត្តភាព និងសាមគ្គីភាព - និមិត្តសញ្ញាដ៏ស្រស់ស្អាតនៃទំនាក់ទំនងដ៏រឹងមាំរវាងវៀតណាម និងកម្ពុជា
បណ្តាខេត្តជាប់ព្រំដែនបន្តពង្រឹងការសម្របសម្រួល រួមចំណែកពង្រឹងទំនាក់ទំនងវៀតណាម-កម្ពុជា