តបតាមការអញ្ជើញរបស់ លោក Saysomphone Phomvihane ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំអាយប៉ាលើកទី៤៥ (AIPA-45) ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែតុលា។ មុនដំណើរទស្សនកិច្ចនេះ លោកស្រី Le Thu Ha អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន។
នាំសមុទ្រខាងកើតទៅជាសមុទ្រនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធាន SOM ASEAN វៀតណាម៖ គោលដៅនៃក្តីសង្ឃឹមថ្មី |
អ្នកយកព័ត៌មាន៖ សូមលោកស្រីឲ្យដឹងថា តើការដែលលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ចូលរួមកិច្ចប្រជុំ AIPA-45 មានះអត្ថន័យដូចម្តេច?
លោកស្រី Le Thu Ha៖ AIPA-45 ប្រព្រឹត្តទៅក្នុងបរិបទដែលអាស៊ានបន្តផ្តល់អាទិភាពខ្ពស់ក្នុងការពង្រឹងដំណើរការកសាងសហគមន៍ ខិតខំបំពេញផែនការមេឆ្នាំ២០២៥ រួមជាមួយនឹងការកសាងយុទ្ធសាស្ត្រសហប្រតិបត្តិការចំនួន៤ លើវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម និងការតភ្ជាប់សម្រាប់រយៈពេលបន្ទាប់ ដោយផ្អែកលើការតំរង់ទិសនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ឆ្ពោះទៅរក "អាស៊ានមួយខ្លួនទីពឹងខ្លួន ស្វាហាប់ ច្នៃប្រឌិត ប្រកាន់យកប្រជាជនជាស្នូល"។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៤ ក្រោមប្រធានបទ "អាស៊ាន៖ ជម្រុញការតភ្ជាប់ និងខ្លួនទីពឹងខ្លួន" ប្រទេសឡាវបានពង្រីកតួនាទីដឹកនាំ និងអនុវត្តគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការលើសសរស្តម្ភទាំងបី នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌-សង្គម ដោយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។
ក្នុងបរិបទនោះ ការដែលលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមអញ្ជើញចូលរួម AIPA-45 មានអត្ថន័យសំខាន់ បង្ហាញពីការចូលរួមយ៉ាងសកម្ម វិជ្ជមាន និងការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់រដ្ឋសភាវៀតណាម ដែលរួមជាមួយសភានៃប្រទេសជាសមាជិក ពង្រឹងតួនាទីមជ្ឈភាព សាមគ្គីភាព និងឯកភាពក្នុងអាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការក្នុងប្លុក និងពង្រីកទំនាក់ទំនងលើគ្រប់វិស័យជាមួយសភានៃបណ្តាប្រទេសទាំងក្នុង និងក្រៅតំបន់ លើកកម្ពស់ការទទួលខុសត្រូវ និងតួនាទីរបស់ AIPA ក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដាក់ចេញគំនិតផ្តួចផ្តើមដ៏មានតម្លៃជាច្រើនដើម្បីចែករំលែក និងគាំទ្ររដ្ឋាភិបាលនៃប្រទេសអាស៊ានក្នុងការដោះស្រាយបញ្ហាអាទិភាពនៃតំបន់។ ទន្ទឹមនឹងនោះ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកជាក់ស្តែងចំពោះខ្លឹមសាររបស់ AIPA នោះ បង្ហាញអំពីការគាំទ្ររបស់វៀតណាមចំពោះឡាវក្នុងការបំពេញតួនាទីអន្តរជាតិដោយជោគជ័យក្នុងឆ្នាំ២០២៤ រួមទាំងប្រធានអាស៊ាន/AIPA និងរៀបចំដោយជោគជ័យ AIPA-45។
![]() |
លោកស្រី Le Thu Ha អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា |
អ្នកយកព័ត៌មាន៖ ប្រធានបទនៃ AIPA-45 គឺ "តួនាទីរបស់សភាក្នុងការបង្កើនការតភ្ជាប់ និងកំណើនយ៉ាងទូលំទូលាយរបស់អាស៊ាន" តើលោកស្រីវាយតម្លៃអំពីជម្រើសប្រធានបទនេះយ៉ាងដូចម្តេច?
លោកស្រី Le Thu Ha៖ ប្រធានបទនៃ AIPA-45 “តួនាទីរបស់សភាក្នុងការបង្កើនការតភ្ជាប់ និងកំណើនយ៉ាងទូលំទូលាយរបស់អាស៊ាន” គឺស្របនឹងប្រធានបទទូទៅរបស់អាស៊ានក្នុងឆ្នាំនេះគឺ “អាស៊ាន៖ ជម្រុញការតភ្ជាប់ និងខ្លូនទីពឹងខ្លួន” បង្ហាញសាររបស់ AIPA និងបំណងប្រាថ្នារបស់ប្រទេសម្ចាស់ផ្ទះឡាវក្នុងនាមជាប្រធានអាស៊ាន និងជាប្រធាន AIPA ក្នុងការពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជារវាងអាស៊ាន និងដៃគូខាងក្រៅ បង្រួមគម្លាតអភិវឌ្ឍន៍ ជំរុញការអភិវឌ្ឍន៍យ៉ាងទូលំទូលាយ និងប្រកបដោយចីរភាព ពង្រឹងការសន្យារួមក្នុងការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន និងចាប់យកឱកាសដើម្បីឆ្ពោះទៅរកសហគមន៍អាស៊ានដែលភាពធន់ ភាពស្អិតរមួត វិបុលភាព ដោយយកប្រជាជនជាមជ្ឈភាព។ ដើម្បីសម្រេចបាននូវសសរស្តម្ភទាំងពីរនៃ "ការតភ្ជាប់" និង "កំណើនយ៉ាងទូលំទូលាយ" សភាសមាជិក AIPA ចាំបាច់ត្រូវកសាងកម្លាំងបូកសរុប និងរួមដំណើរជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ និងការចែករំលែកព័ត៌មានក្នុងវិស័យនីតិប្បញ្ញត្តិ ជម្រុញការតភ្ជាប់ក្នុងក្របខ័ណ្ឌអាស៊ាន និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដើម្បីគោលដៅនៃកំណើនយ៉ាងទូលំទូលាយរបស់អាស៊ាន។
អ្នកយកព័ត៌មាន៖ នេះក៏ជាលើកទីមួយដែលលោកTran Thanh Man អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវ ក្នុងឋានៈជាប្រធានរដ្ឋសភា។ តើប្រកានេះមានមានអត្ថន័យដូចម្តេច?
![]() |
អនុប្រធានរដ្ឋសភាឡាវ លោក Sommad Pholsena បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវ។ |
លោកស្រី Le Thu Ha៖ ដំណើរទស្សនៈកិច្ចរបស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម គឺជាការអនុវត្តជាក់ស្តែងនូវកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាងបក្សទាំងពីរ និងសេចក្តីថ្លែងការណ៍រួមវៀតណាម-ឡាវ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ លោក Thongloun Sisoulith អគ្គលេខាបក្ស និងប្រធានរដ្ឋឡាវ (ខែកញ្ញា ឆ្នាំ២០២៤) និងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម (ខែកក្កដា ឆ្នាំ២០២៤)។ ដំណើរទស្សនកិច្ចជាថ្មីម្តងទៀតបានអះអាងនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាមជានិច្ចកាលផ្តល់អាទិភាពខ្ពស់បំផុត និងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ និងអះអាងការគាំទ្រយ៉ាងខ្លាំងក្លា និងទូលំទូលាយរបស់វៀតណាមចំពោះបុព្វហេតុផ្លាស់ប្តូរថ្មី ការការពារ និងកសាងប្រទេសឡាវ; ទន្ទឹមនឹងនោះ បង្ហាញពីការជឿទុកចិត្ត និងការភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជារវាងប្រធានរដ្ឋសភាទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងពិភាក្សា និងឯកភាពលើទិសដៅកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ប្រសិទ្ធភាព និងជាក់ស្តែង ជាពិសេសដើម្បីពង្រឹងប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ផ្លាស់ប្តូរ និងសំរបសំរួលគោលជំហរលើបញ្ហាយុទ្ធសាស្ត្ររបស់តំបន់ និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា។
អ្នកយកព័ត៌មាន៖ សូមអរគុណ
![]() សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអំពាវនាវឱ្យមានការអនុម័តក្នុងពេលឆាប់ៗនេះលើក្រមប្រតិបត្តិ (COC) នៅសមុទ្រខាងកើតនៅឯកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៧ ដែលប្រព្រឹត្តទៅនាថ្ងៃទី ១០ តុលា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ |
![]() តបតាមការអញ្ជើញរបស់លោក Sonexay Siphandone នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងប្រធានអាស៊ានឆ្នាំ ២០២៤ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និងលើកទី ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀតដែលធ្វើឡើងនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែតុលា។ ក្នុងឱកាសនេះ លោក Do Hung ... |
មតិពីមិត្តអ្នកអាន