Trending now

លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធាន SOM ASEAN វៀតណាម៖ គោលដៅនៃក្តីសង្ឃឹមថ្មី

10:18 | 06/10/2024 យោងតាមកាសែតកងទ័ពប្រជាជន

តបតាមការអញ្ជើញរបស់លោក Sonexay Siphandone នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងប្រធានអាស៊ានឆ្នាំ ២០២៤ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និងលើកទី ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀតដែលធ្វើឡើងនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែតុលា។ ក្នុងឱកាសនេះ លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធាន SOM ASEAN វៀតណាម បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន។

Swim Viet Namជួយបំពាក់ជំនាញបង្ការការលង់ទឹកសម្រាប់សិស្សានុសិស្សនៅទីក្រុង Hoi An បង្កើតសមាគមមិត្តភាពវៀតណាម-កម្ពុជានៅឃុំ Viet Tien (Bac Giang)
លោក Do Hung Viet អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប្រធាន SOM ASEAN វៀតណាម
លោក Do Hung Viet អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប្រធាន SOM ASEAN វៀតណាម

អ្នកសារព័ត៌មាន៖ សូមអនុរដ្ឋមន្ត្រីឲ្យដឹងពីគោលបំណង អត្ថន័យ និងសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ?

លោក Do Hung Viet៖ ក្រោមប្រធានបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” ការផ្លាស់ប្តូរយោបល់របស់ថ្នាក់ដឹកនាំអាស៊ានក្នុងឱកាសចូលរួមបណ្ដាសកម្មភាពជាន់ខ្ពស់នៅប្រទេសឡាវនឹងផ្តោតលើបញ្ហាយុទ្ធសាស្ត្រ ជិតស្និទ្ធជាមួយអាស៊ាននិងតំបន់ ការជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយនិងស៊ីជម្រៅ ការចាប់យកកាលានុវត្តភាព និងជំនះបញ្ហាប្រឈម។ ព្រឹត្តិការណ៍នេះមានសារៈសំខាន់ជាពិសេសនៅក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់មានការវិវត្តន៍កាន់តែស្មុគស្មាញ។

ក្នុងស្មារតីរួមវិភាគទាន និងខិតខំប្រឹងប្រែងដើម្បីជោគជ័យរួម គណៈប្រតិភូវៀតណាមដែលដឹកនាំដោយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនឹងអញ្ជើញចូលរួមកិច្ចប្រជុំទាំងនេះ ក្នុងគោលបំណងបញ្ជូនសារសំខាន់ៗជាច្រើនអំពីអាស៊ាន និងអនាគតរបស់អាស៊ាន។

ទីមួយ តម្រង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន។ ក្នុងបំណងប្រឈមមុខនឹងនិន្នាការដែលកំពុងលេចឡើង អាស៊ានបានធ្វើជាម្ចាស់ការក្នុងការទាញយកអត្ថប្រយោជន៍ពីកត្តាជំរុញកំណើនថ្មី។ កិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន កិច្ចព្រមព្រៀងក្របខណ្ឌបណ្តាញអគ្គិសនីអាស៊ាន កិច្ចសហប្រតិបត្តិការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់... ត្រូវបានយកមកពិភាក្សា។ ការតំរង់ទិសដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលតាមនិន្នាការបៃតង-ឌីជីថល-និរន្តរភាព នឹងជាអាទិភាពកំពូលនៃអាស៊ាន និងរវាងអាស៊ាន ជាមួយដៃគូនានា។

ទីពីរ កំណត់អនាគតអាស៊ាន។ ប្រឈមមុខនឹងការផ្លាស់ប្ដូរយ៉ាងលឿន ទូលំទូលាយ និងស៊ីជម្រៅនៃសម័យកាល យុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មីរបស់អាស៊ាន ត្រូវបានគេរំពឹងថានឹងបង្កើនកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់នៅក្នុងតំបន់តាមទិសដៅផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត និងធ្វើសកម្មភាព ដើម្បីទាញយកប្រយោជន៍ពីឱកាស ឆ្លើយតបប្រកបដោយប្រសិទ្ធភាពនូវការផ្លាស់ប្តូរទាំងអស់ លើកកម្ពស់តួនាទីឈានមុខ ក្នុងដំណើរការសហប្រតិបត្តិការក្នុងតំបន់ សំដៅនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន ធុរកិច្ច និងមូលដ្ឋាន។

ទី៣ កំណត់តួនាទីអាស៊ាន។ ជាមួយនឹងសមិទ្ធិផលដែលសម្រេចបានក្រោយរយៈពេលជិត ៦ ទស្សវត្សរ៍ អាស៊ានមានសមត្ថភាពក្នុងការចូលរួម និងរួមចំណែកកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពក្នុងបញ្ហាពិភពលោក។

អ្នកយកព័ត៌មាន៖ តើវៀតណាមបានរួមចំណែកអ្វីខ្លះដល់កិច្ចសហប្រតិបត្តិការអាស៊ាននាពេលថ្មីៗនេះ និងជួយគាំទ្រដល់ប្រទេសឡាវដែលជាប្រធានអាស៊ានឆ្នាំ២០២៤ ដើម្បីរៀបចំកិច្ចប្រជុំកំពូលនេះយ៉ាងដូចម្តេច?

លោក Do Hung Viet៖ បន្ទាប់ពីជិត ៣ ទស្សវត្សរ៍នៃការចូលរួមក្នុងអាស៊ាន វៀតណាមបានបញ្ជាក់ថា ជាសមាជិកដែលមានទំនួលខុសត្រូវ ដោយមានតួនាទី និងសំឡេង ត្រូវបានលើកកម្ពស់ពីថ្ងៃទៅមួយថ្ងៃ។ ដោយអនុវត្តគោលនយោបាយការបរទេសរបស់បក្ស វៀតណាមបន្តចូលរួមអាស៊ានក្នុងស្មារតីរួមចំណែកកាន់តែច្រើន និងសកម្មជាងមុនក្នុងការងាររួម។ វៀតណាមបានសហការយ៉ាងជិតស្និទ្ធ និងជួយគាំទ្រប្រទេសឡាវ ទទួលជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាន រួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ទីមួយ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវអាទិភាពដែលលើកឡើងដោយប្រទេសឡាវ។ អាចនិយាយបានថា វិស័យអាទិភាពទាំង ៩ ដែលប្រទេសឡាវកំណត់សម្រាប់ឆ្នាំ ២០២៤ គឺស្របនឹងការយកចិត្តទុកដាក់រួមរបស់អាស៊ាន និងតំបន់ ចាប់ពីការកសាងយុទ្ធសាស្ត្រសម្រាប់ដំណាក់កាលថ្មី ការពង្រឹងតួនាទីមជ្ឈភាពនៃអាស៊ាន ការតភ្ជាប់សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន និងវប្បធម៌... ក្នុងជំនួប និងការផ្លាស់ប្តូរនៅគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំវៀតណាមបានអះអាងនូវការគាំទ្រ និងការជម្រុញប្រកបដោយជោគជ័យនូវអាទិភាពដែលបានលើកឡើង។

ទី២ វៀតណាមជាមួយប្រទេសដទៃខិតខំប្រឹងប្រែងសម្រេចផែនការមេសម្រាប់ឆ្នាំ២០២៥ និងកសាងយុទ្ធសាស្ត្រសហប្រតិបត្តិការរហូតដល់ឆ្នាំ២០៤៥។ ក្នុងដំណើរការនេះ វៀតណាមមិនត្រឹមតែបំពេញការងារក្នុងស្មារតីទំនួលខុសត្រូវរបស់សមាជិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគំនិត និងសំណើជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ក្នុងតំបន់ទៀតផង។ នាពេលខាងមុខ វៀតណាមនឹងរៀបចំការពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពីការពិនិត្យឡើងវិញនូវផែនការមេនៃសហគមន៍អាស៊ានឆ្នាំ២០២៥ និងទិសដៅឆ្ពោះទៅឆ្នាំ២០៤៥ ក្នុងបំណងវាយតម្លៃ និងដកបទពិសោធន៍ សម្រាប់ដំណាក់កាលបន្ទាប់។

ទីបី វៀតណាមសហការជាមួយប្រទេសដទៃទៀត ដើម្បីពង្រឹងសាមគ្គីភាព និងឯកភាពក្នុងអាស៊ានក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញ។ វៀតណាមបានពង្រីកប្រកបដោយជោគជ័យនូវតួនាទីជាស្ពានមួយក្នុងការផ្សះផ្សាភាពខុសគ្នារវាងប្រទេសនានា រួមចំណែកកសាង និងពង្រឹងឯកភាពក្នុងអាស៊ានលើបញ្ហាសំខាន់ៗជាច្រើន តាមរយៈនោះ រួមចំណែកដល់ជោគជ័យរួម។ នេះក៏ជាបាវចនារបស់វៀតណាមក្នុងកិច្ចប្រជុំកំពូលអាស៊ានទាំងនេះផងដែរ។ វៀតណាមជឿជាក់ថា ក្រោមការដឹកនាំរបស់ប្រទេសឡាវ កិច្ចប្រជុំនានានឹងទទួលបានជោគជ័យ ដោយបន្តបញ្ជាក់ពីតួនាទីរបស់អាស៊ាននៅក្នុងតំបន់ និងពិភពលោក ឆ្ពោះទៅរកសហគមន៍អាស៊ានដែលតភ្ជាប់ និងមានភាពខ្លួនទីពឹងខ្លួនជាងមុន។

អ្នកសារព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!

លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម៖ ដំណើរទស្សនកិច្ចបង្កើតកម្លាំងចលករថ្មីក្នុងទំនាក់ទំនងរវាងវៀតណាម ជាមួយឡាវ និងកម្ពុជា លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម៖ ដំណើរទស្សនកិច្ចបង្កើតកម្លាំងចលករថ្មីក្នុងទំនាក់ទំនងរវាងវៀតណាម ជាមួយឡាវ និងកម្ពុជា

ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា លោក To Lam ប្រធានរដ្ឋវៀតណាម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឡាវ និងកម្ពុជា។ ក្នុងឱកាសនេះ លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ។

វៀតណាមចូលរួមកិច្ចប្រជុំ SOM អាស៊ាន+៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និង​វេទិកាតំបន់អាស៊ាន វៀតណាមចូលរួមកិច្ចប្រជុំ SOM អាស៊ាន+៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និង​វេទិកាតំបន់អាស៊ាន

បន្តកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (SOM ASEAN) នាថ្ងៃទី ៧ និងទី ៨ មិថុនា នៅទីក្រុងវៀងចន្ទន៍ (ឡាវ) លោកអនុរដ្ឋមន្ត្រីការបរទេស Do Hung Viet ប្រធាន SOM អាស៊ានវៀតណាមបានចូលរួម កិច្ចប្រជុំ SOM អាស៊ាន+៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF)។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ មហោស្រពវប្បធម៌ កីឡា និងទេសចរណ៍នៃបណ្តា​ជនជាតិ​តំបន់​ភាគឦសានលើកទី១២
តែវៀតណាមត្រូវបានលើកតម្កើងនៅប្រទេសបារាំង
លោក Pham Thanh Binh អនុរដ្ឋមន្ត្រីការបរទេសវៀតណាម៖ លើកកម្ពស់មហាអនុតំបន់មេគង្គឡើងកម្ពស់ថ្មីនៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងអន្តរជាតិ
ភាពយន្ត​ជប៉ុន​ល្បីល្បាញចំនួន ១១ ​រឿង​ត្រូវ​បាន​គេ​ចាក់​បញ្ចាំង​នៅ​ទីក្រុង​ធំៗ​ចំនួន ៤ ក្នុង​ប្រទេស​វៀតណាម
ពិធីសំណេះសំណាលរវាងគ្រួសារវៀតណាម ជាមួយនិស្សិតឡាវ និស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ