បន្តកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (SOM ASEAN) នាថ្ងៃទី ៧ និងទី ៨ មិថុនា នៅទីក្រុងវៀងចន្ទន៍ (ឡាវ) លោកអនុរដ្ឋមន្ត្រីការបរទេស Do Hung Viet ប្រធាន SOM អាស៊ានវៀតណាមបានចូលរួម កិច្ចប្រជុំ SOM អាស៊ាន+៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF)។
![]() |
ប្រធាន SOM អាស៊ានវៀតណាម លោក Do Hung Viet បានចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ |
បណ្តាកិច្ចប្រជុំបានពិនិត្យឡើងវិញនូវស្ថានភាពនៃកិច្ចសហប្រតិបត្តិការ និងបានឯកភាពលើទិសដៅអភិវឌ្ឍន៍ក្របខ័ណ្ឌពាក់ព័ន្ធនាពេលខាងមុខ។
ថ្លែងមតិក្នុងកិច្ចប្រជុំ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានស្នើឱ្យប្រទេសនានាផ្តល់អាទិភាពដល់ការពង្រឹងនិងលើកកំពស់តួនាទីនៃក្របខ័ណ្ឌ អាស៊ាន+៣ EAS និង ARF ដោយអាស៊ានជាមជ្ឈភាព រួមចំណែកយ៉ាងសកម្មក្នុងការធានាបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាព ជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ឆ្លៀតយកកម្លាំងចលករកំណើនថ្មីប្រកបដោយប្រសិទ្ធភាព គាំទ្រការបង្រួញគម្លាតអភិវឌ្ឍន៍ អភិវឌ្ឍអនុតំបន់ រួមទាំងអនុតំបន់មេគង្គ ឆ្ពោះទៅរកកំណើនប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងតួនាទីជាសហប្រធាននៃកិច្ចប្រជុំពាក់កណ្តាលអាណត្តិ ARF ស្តីពីការជួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ (ISM-DR) ដំណាក់កាល ២០២៣-២០២៦ លោកអនុរដ្ឋមន្ត្រីបានចែករំលែកផែនការសកម្មភាពដែលនឹងត្រូវបានអនុវត្តន៍នាពេលខាងមុខ; ទន្ទឹមនឹងនោះ បានប្រកាសអំពីសកម្មភាពមួយចំនួនដែលវៀតណាមនឹងធ្វើជាសហប្រធានក្នុងដំណាក់កាល ២០២៤-២០២៥ ផងដែរ៕
![]() អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក កៅ គឹមហួន បានបញ្ជាក់ថា ប្រជាជនគឺជាចំណុចស្នូលនៃដំណើរការសមាហរណកម្មក្នុងតំបន់ ហើយជោគជ័យរបស់អាស៊ានត្រូវបានវាស់វែងតាមរយៈផលប្រយោជន៍ជាក់ស្តែងដែលនាំមកនូវកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍នាំមកជីវភាពរស់នៅល្អប្រសើរជូនប្រជាជន។ |
![]() អង្គការសុខភាពពិភពលោក (WHO) បានផ្តល់ឱសថឈ្មោះ Tamiflu (oseltamivir Capsules) សម្រាប់ព្យាបាលនិងបង្ការជំងឺផ្តាសាយបក្សី ដល់ក្រសួងសុខាភិបាលកម្ពុជា ចំនួន ៣ ០០០ ដូស តាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC)។ យោងតាមការផ្សព្វផ្សាយរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៅថ្ងៃទី ២៨ ខែកុម្ភៈ។ |
មតិពីមិត្តអ្នកអាន