Trending now
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
យុគសម័យ - គិតត្រឹមម៉ោង ១៦ ថ្ងៃទី ១៨ ខែកក្កដា ក្រោយរយៈពេល ១៣ ថ្ងៃនៃការធ្វើកាយវិការគាស់កកាយនៅសួនច្បារ Le Thi Rieng (សង្កាត់ Hoa Hung ទីក្រុង Ho Chi Minh) កម្លាំងសមត្ថកិច្ចគឺប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុត អដ្ឋិធាតុយុទ្ធជនពលីសមូហភាពចំនួន ២ ឈុតរួមជាមួយនិងវត្ថុអនុស្សាវរីយ៍មួយចំនួន។ ការងារស្វែងរកគឺបន្តត្រូវបានចាត់តាំងអនុវត្តយ៉ាងប្រុងប្រយ័ត្ន រួមផ្សំជាមួយនិងឯកសារប្រវត្តិសាស្ត្រ ព័ត៌មានសាក្សីរស់ព្រមទាំងបណ្តាវិធីសាស្ត្រវិទ្យាសាស្ត្រ។
ប្រភពព័ត៌មានកាន់តែតិចទៅៗ ខេត្ត Quang Tri ពង្រីកបណ្តាដំណោះស្រាយស្វែងរកអដ្ឋិធាតុកងទ័ពពលី
យុគសម័យ - នាថ្ងៃទី ២៦ ខែមិថុនា គណៈកម្មាធិការដឹកនាំការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលីខេត្ត Quang Tri បានអនុវត្តភារកិច្ចរដូវប្រាំង ២០២៦-២០២៧ ក្នុងបរិបទដែលប្រភពព័ត៌មានអំពីកន្លែងបញ្ចុះសពកងទ័ពពលីកាន់តែកម្រមានទៅៗ។ ចំពោះមុខតថភាពជាក់ស្តែងនោះ មូលដ្ឋានបានកំណត់ថានឹងកៀងគរប្រភពធនធានជាច្រើន ជំរុញខ្លាំងការប្រមូលទិន្នន័យ យកគំរូជីវសាស្ត្រ ធ្វើឌីជីថលភាវូបនីយកម្មព័ត៌មាន និងពង្រីកកិច្ចសហការទាំងក្នុងនិងក្រៅប្រទេស ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការស្វែងរក និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី។
ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ៤៩ អដ្ឋិធាតុ
នាថ្ងៃទី ២៦ ខែវិច្ឆិកា នៅមណ្ឌលកេរិ៍្តដំណែលប្រវត្តិសាស្ត្រអង្គភាពលេខ ១២៥ (ស្រុក Cam My ខេត្ត Dong Nai ប្រទេសវៀតណាម) ក្រុមបេសកកម្មក្រសួងការពារប្រទេសវៀតណាម និងក្រុមបេសកកម្មក្រសួងការពារជាតិកម្ពុជា បានរៀបចំពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ៤៩ អដ្ឋិធាតុ។
សូមគោរពវិញ្ញាណក្ខន្ធ វីរជន និងយុទ្ធជនពលី វៀតណាម ដែលបានពលីជីវិតនៅកម្ពុជា
យុគសម័យ - ក្នុងបរិយាកាសដ៏ឱឡារិកនៃឆ្នាំមិត្តភាពវៀតណាម - កម្ពុជា និងខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងបរទេសរវាងប្រទេសទាំងពីរ នាដើមខែកញ្ញា ឆ្នាំ ២០២២ សំណង់ព្រះវិហារ និងតម្កល់អដ្ឋិធាតុរបស់យុទ្ធជនស្ម័គ្រចិត្តវៀតណាមនៅខេត្តបាត់ដំបង (កម្ពុជា ) ត្រូវបានដាក់ឱ្យប្រើប្រាស់។
Long An ប្រារព្ធធពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤២ អដ្ឋិធាតុ
នាថ្ងៃទី ១៨ ខែកក្កដា គណៈកម្មាធិការប្រជាជនខេត្ត Long An បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមចំនួន ៤២ អដ្ឋិធាតុ ដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម។
រៀបចំដើម្បីនាំយកអដ្ឋិធាតុយុទ្ធជនពលីចំនួន៨រូបពីប្រទេសកម្ពុជាមកកាន់ប្រទេសវៀតណាម
យុគសម័យ - នាថ្ងៃទី ៤ ឧសភា នៅខេត្តស្ទឹងត្រែង (ព្រះរាជាណាចក្រកម្ពុជា) គណៈប្រតិភូនៃក្រុមការងារខេត្ត Gia Lai បានជួបប្រជុំជាមួយក្រុមការងារខេត្តស្ទឹងត្រែង ដើម្បីរៀបចំពិធីគោរពវិញ្ញាណក្ខន្ធអដ្ឋិធាតុរបស់យោធិនស្ម័គ្រចិត្តចំនួន ៨ នាក់ និងអ្នកជំនាញវៀតណាមដែល ពលីនៅកម្ពុជាមកប្រទេសនៅវៀតណាម។
ខេត្ត Gia Lai បានរុករក និងប្រមូលអដ្ឋិធាតុចំនួន ៤៦១ អដ្ឋិធាតុ
នៅបញ្ជាការដ្ឋានយោធាខេត្ត Gia Lai នៃប្រទេសវៀតណាម គណៈកម្មការដឹកនាំលេខ ៥១៥ នៃគណៈកម្មាធិការប្រជាជនខេត្ត Gia Lai ទើបតែបានបើកកិច្ចប្រជុំសន្និដ្ឋានភូមិសាស្ត្រ បង្កើតផែនទីស្វែងរកប្រមូលអធ្ឋិធាតុយុទ្ធជនពលី ថ្នាក់ខេត្ត។
ខេត្តគៀនយ៉ាង (Kien Giang) ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការដើម្បីស្វែងរកអដ្ឋិធាតុជាមួយបណ្តាខេត្តនានានៃប្រទេសកម្ពុជា
យុគសម័យ - នាថ្ងៃទី២៥ ខែធ្នូ នៅទីក្រុង Ha Tien ខេត្ត Kien Giang ក្រុមកម្មាភិបាលនៃគណៈកម្មការទទួលបន្ទុកការងារប្រមូលអិដ្ឋធាតុយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្តវៀតណាមខេត្ត Kien Giang បានរៀបចំពិធីចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការក្នុងការរុករក ជីកគាស់និងធ្វើមាតុភូមិនិវត្តន៍ អិដ្ឋធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលបានពលីជីវិតក្នុង សម័យកាលសង្គ្រាមនៅកម្ពុជា ជាមួយខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់់ដំណាក់កាលទី២០ (រដូវ ប្រាំងឆ្នាំ២០២០-២០២១)។
រកឃើញអដ្ឋិធាតុយុទ្ធជនពលីវៀតណាម នៅតំបន់ជាប់ព្រំដែនកម្ពុជា
នារសៀលថ្ងៃទី៦ ខែវិច្ឆិកា លោកវរសេនីយ៍ឯកបំរុង Nguyen Ngoc Anh ជាអ្នកទទួលបន្ទុកនយោបាយនៃក្រុមការងារប្រមូលស្វែងរកអដ្ឋិធាតុយុទ្ធជនពលី K72 នៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc បានឲ្យដឹងថា អង្គភាពនេះបានរកឃើញអដ្ឋិធាតុចំនួន ៧ អដ្ឋិធាតុបន្ថែមទៀត បន្ទាប់ពីធ្វើការស្វែងរកនៅតំបន់ភូមិ K54 ឃុំ Loc Tan ស្រុក Loc Ninh ខេត្ដ Binh Phuoc វៀតណាម។
ព្រះរាជាណាចក្រកម្ពុជាប្តេជ្ញាជួយវៀតណាមក្នុងការស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីដើម្បីវិលត្រឡប់មកមាតុភូមិវិញ
យុគសម័យ - នាថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២០ នៅច្រកទ្វារអន្តរជាតិម៉ុកបៃ - តាយនិញ (Moc Bai – Tay Ninh) បញ្ជាការដ្ឋានយោធភូមិភាគទី ៧ បានផ្តល់ថវិកាជំនួយរបស់រដ្ឋាភិបាលវៀតណាមក្នុងការស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីស្ម័គ្រចិត្តនិងជំនាញការវៀតណាមដែលបានបាត់បង់ជីវិតស្ថិតនៅក្នុងភូមិសាស្ត្រនៅកម្ពុជាឆ្នាំ ២០២០ ជូនដល់យោធភូមិភាគទីទី ២ - ៤ - ៥ និងខេត្ត/ក្រុងទាំង ១១ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ការធ្វើដំណើរដោយមិនចេះនឿយហត់របស់ក្រុម K93 ដែលជាក្រុមជីកគាស់និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី
យុគសម័យ - អស់រយៈពេលជិត ២០ ឆ្នាំមកហើយ ក្រុម K93 ដែលជាក្រុមទទួលបន្ទុកក្នុងការស្វែងរក ជីកគាស់ ប្រមូលនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតក្នុងអំឡុងសង្គ្រាមនៅកម្ពុជានិងនៅក្នុងស្រុក។ ក្រុមនេះ កំពុងរុករកទាំងយប់ទាំងថ្ងៃដើម្បីប្រមូលនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីដែលបានពលីជីវិតនៅលើទឹកដីកម្ពុជា ហើយឆាប់ៗនេះធ្វើមាតុភូមិនិវត្ត និងបញ្ចុះអដ្ឋិធាតុរបស់យុទ្ធជនទាំងនោះក្រោមដីនៃស្រុកកំណើត។
វៀតណាមស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ២១ នាក់នៅឡាវនិងកម្ពុជា
យុគសម័យ - ក្រុម K53 ខេត្ត KonTum (វៀតណាម) បានស្វែងរកនិងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាម ចំនួន ២១ នាក់ ដែលបានពលីជីវិតនៅពេលដែលបានបំពេញភារកិច្ចនៅប្រទេសឡាវនិងកម្ពុជា។ នាបច្ចុប្បន្ន អដ្ឋិធាតុទាំងនេះត្រូវបានបញ្ជូនទៅកាន់ស្រុក Ngoc Hoi ខេត្ត KonTum
អដ្ឋិធាតុយុទ្ធជនពលីចំនួន ១៦ នាក់ នៅកម្ពុជាត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ
យុគសម័យ- នារសៀលថ្ងៃទី ៣ ខែមេសា គណៈកម្មាធិការដឹកនាំការរុករក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋធាតុយុទ្ធជនពលី (គណៈកម្មាធិការដឹកនាំ លេខ ៥១៥) នៃខេត្ត Gia Lai បានរៀបចំការទទួលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៦ នាក់នៅច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh (ស្រុក Duc Co ខេត្ត Gia Lai) ។ យុទ្ធជនពលីចំនួន ១៦ នាក់នេះជាយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមបានពលីជិវិតនៅលើទឹកដីនៃប្រទេសកម្ពុជាក្នុងសម័យសង្គ្រាម។
វៀតណាម-កម្ពុជា ព្រមព្រៀងចុះហត្ថលេខាលើផែនការរុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមជំហានទី១៩ នារដូវប្រាំង ឆ្នាំ២០១៩-២០២០
យុគសម័យ - នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ គណៈចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជន វៀត ណាម បានចុះហត្ថលេខាជាមួយគណៈកម្មការជំនាញខេត្តកណ្តាល ដែលកិច្ចសហប្រតិបត្តិការនេះ គ្រោងចុះស្រាវជ្រាវ រុករក នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល។
វៀតណាម - កម្ពុជា ប្រគល់ទទួលនិងជូនដំណើរអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាម ធ្វើមាតុភូមិនិវត្តន៍ជាលើកទី១៥
យុគសម័យ - រដ្ឋបាលខេត្តព្រះវិហារ និងខេត្តយ៉ាឡាយ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ បានរៀបចំពិធីប្រគល់ ទទួល និងជូនដំណើរអដិ្ឋធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាម ធ្វើមាតុភូមិនិវត្តន៍ជាលើកទី១៥។
ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរុករក ការជីកគាស់ ការធ្វើមាតុភូមិនិវត្តន៍ នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម
យុគសម័យ - រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅសាលាខេត្តព្រះសីហនុ (ព្រះរាជាណាចក្រកម្ពុជា) បានបើកកិច្ចប្រជុំ ស្ដីពីការរុករក ការគាស់ ការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា រវាងគណៈកម្មាធិការជំនាញខេត្ត គៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ជូ ថាញ់មិញ អនុប្រធានគណៈកម្មាធិការប្រជាជន និងជាប្រធានគណៈកម្មការជំនាញខេត្តគៀងយ៉ាង និងគណៈកម្មការជំនាញខេត្តព្រះសីហនុ ដឹកនាំដោយលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណ:កម្មការជំនាញខេត្តព្រះសីហនុ ។
វៀតណាមនិងកម្ពុជាជម្រុញខ្លាំងកិច្ចសហប្រតិបត្តិការក្នុងការរុករក ជីកគាស់និងធ្វើមាតុភូមិនិវត្សន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម
យុគសម័យ - នាព្រឹកថ្ងៃទី ១៨ ខែតុលានៅទីក្រុងហូជីមិញ គណៈកម្មាធិការទទួលបន្ទុកនៃរដ្ឋាភិបាលវៀតណាមនិងគណៈកម្មាធិការទទួលបន្ទុកនៃរាជរដ្ឋាភិបាលកម្ពុជាបានបើកសម័យប្រជុំលើកទី ១៧ ដោយព្រមព្រៀងបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការរុករក ការជីកគាស់និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម ដែលត្រូវពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា។ ឧត្តមសេនីយ៍ឯក Le Chiem អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមនិងប្រធានគណៈកម្មាធិការទទួលបន្ទុករដ្ឋាភិបាលវៀតណាមនិងលោក Seang Lapress ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជានិងជាអនុប្រធានគណៈកម្មាធិការទទួលបន្ទុករាជរដ្ឋាភិបាលកម្ពុជា អញ្ជើញជាអធិបតីកិច្ចប្រជុំ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសយល់ព្រមចាប់ផ្តើមបើកប្រតិបត្តិការ រុករកអដ្ឋិធាតុទាហានអាមេរិកឡើងវិញ ក្រោយមានសំណើពីសមាជិកព្រឹទ្ធសភានិងតំណាងរាស្រ្តសហរដ្ឋអាមេរិក
យុគសម័យ - សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសតាមលិខិតឆ្លើយតបថា រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមបើកឡើងវិញនូវប្រតិបត្តិការរុករក អដ្ឋិធាតុទាហានអាមេរិក នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូននិងឆ្លើយតបជាមួយសំណើរបស់សមាជិកព្រឹទ្ធសភា រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក Doug Ericksen និងតំណាងរាស្រ្តលោក Vicent Buys ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨។
លោក ត្រាំ អរគុណលោក គីម ក្រោយកូរ៉េខាងជើងបញ្ជូនអដ្ឋិធាតុទ័ពអាមេរិកមកវិញ
យុគសម័យ - ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៧ ខែកក្កដា បានបង្ហាញការអរគុណចំពោះមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បន្ទាប់ពីកូរ៉េខាងជើងបញ្ជូនអដ្ឋិធាតុទាហានអាមេរិកមកវិញ។ ការបញ្ជូនត្រឡប់មកវិញនេះ ជាផ្នែកមួយនៃលទ្ធផលជំនួបប្រវត្តិសាស្ត្ររវាងលោក ត្រាំ និងលោក គីម នៅថ្ងៃទី១២ ខែមិថុនា នៅសិង្ហបុរី។ អាមេរិកចាត់ទុកសកម្មភាពរបស់កូរ៉េខាងជើង ជាជំហានវិជ្ជមានដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
ខេត្ត Gia Lai រៀបចំពិធីរំលឹកវិញ្ញាណក្ខ័ន្ធនិងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា
យុគសម័យ - នាថ្ងៃទី២២ខែឧសភា នៅឈាបនដ្ឋានយុទ្ធជនពលីស្រុក Duc Co (Gia Lai) ខេត្ត Gia Lai បានរៀបចំពិធីទទួល រំលឹកវិញ្ញាណក្ខ័ន្ធនិងបញ្ចុះអដ្ឋិធាតុរបស់យុទ្ធជន ស្ម័គ្រចិត្តនិងជំនាញការវៀតណាមចំនួន២១រូប ដែលពលីជីវិតនៅកម្ពុជាតាមដំណាក់ កាលនីមួយៗ។
1 2
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។