វៀតណាម - កម្ពុជា ប្រគល់ទទួលនិងជូនដំណើរអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាម ធ្វើមាតុភូមិនិវត្តន៍ជាលើកទី១៥

06:38 | 30/05/2019 (យោងតាម freshnewsasia.com)

យុគសម័យ - រដ្ឋបាលខេត្តព្រះវិហារ និងខេត្តយ៉ាឡាយ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ បានរៀបចំពិធីប្រគល់ ទទួល និងជូនដំណើរអដិ្ឋធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាម ធ្វើមាតុភូមិនិវត្តន៍ជាលើកទី១៥។

ពិធីនេះស្ថិតក្រោមវត្តមានលោកស្រី Huynh Nu Thu Ha តំណាងប្រតិភូខេត្តយ៉ាឡាយប្រទេសវៀតណាមនិងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ រួមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរដ្ឋការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបទៀត។

លោក អ៊ុន ចាន់ដា បានថ្លែងថា ថ្ងៃនេះគឺជាលើកទី១៥ហើយ ដែលខេត្តព្រះវិហារកម្ពុជា និងខេត្តយ៉ាឡាយវៀតណាម បានសហការធ្វើពិធីប្រគល់ ទទួល និងជូនដំណើរអដិ្ឋធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាម លើភូមិសាស្ត្រខេត្តធ្វើមាតុភូមិនិវត្តន៍សរុបចំនួន ៤៩៨អដិ្ឋធាតុ។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ លោកសូមសំដែងការសោកស្តាយ ចំពោះយុទ្ធជន យុទ្ធនារីកម្មាភិបាល នៃវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានលើសមូរភូមិកម្ពុជា និងចូលរួមរំលែកនូវមហាទុក្ខសោកនេះ ជាមួយប្រជាជាតិ និងប្រជាជនវៀតណាម។

ជាមួយគ្នានោះលោកអភិបាលខេត្ត បានថ្លែងទៀតថា ផ្តើមចេញពីកិច្ចសហប្រតិបត្តិការរុករកអដិ្ឋធាតុនេះ បានធ្វើឲ្យចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរនិយាយរួម ដោយឡែក កិច្ចសហប្រតិបត្តិការរវាងខេត្តព្រះវិហារ និងខេត្តយ៉ាឡាយ ទោះបីខេត្តទាំងពីរ ពុំមានព្រំប្រទល់ជាមួយគ្នា ក៏ដោយតែកិច្ចការទំនាក់ទំនង និងសហប្រតិបត្តិការគ្នាបានល្អប្រសើរ អាចឈានដល់ការចងសម្ព័ន្ធមេត្រីភាព និងគ្នាទៀតផង៕

(យោងតាម freshnewsasia.com)

(យោងតាម freshnewsasia.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព