វៀតណាមនិងកម្ពុជាជម្រុញខ្លាំងកិច្ចសហប្រតិបត្តិការក្នុងការរុករក ជីកគាស់និងធ្វើមាតុភូមិនិវត្សន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម

08:00 | 19/10/2018 (យោងតាម www.vietnamplus.vn បកប្រែដោយ មិញ អាញ់)

យុគសម័យ - នាព្រឹកថ្ងៃទី ១៨ ខែតុលានៅទីក្រុងហូជីមិញ គណៈកម្មាធិការទទួលបន្ទុកនៃរដ្ឋាភិបាលវៀតណាមនិងគណៈកម្មាធិការទទួលបន្ទុកនៃរាជរដ្ឋាភិបាលកម្ពុជាបានបើកសម័យប្រជុំលើកទី ១៧ ដោយព្រមព្រៀងបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការរុករក ការជីកគាស់និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម ដែលត្រូវពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា។ ឧត្តមសេនីយ៍ឯក Le Chiem អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមនិងប្រធានគណៈកម្មាធិការទទួលបន្ទុករដ្ឋាភិបាលវៀតណាមនិងលោក Seang Lapress ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជានិងជាអនុប្រធានគណៈកម្មាធិការទទួលបន្ទុករាជរដ្ឋាភិបាលកម្ពុជា អញ្ជើញជាអធិបតីកិច្ចប្រជុំ។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ Xuan Khu/TTXVN)

តាងនាមគណៈកម្មាធិការទទួលបន្ទុករដ្ឋាភិបាលវៀតណាម ឧត្តមសេនីយ៍ឯក Le Chiem បានវាយតម្លៃខ្ពស់ចំពោះការណែនាំប្រកបដោយប្រសិទ្ធិភាពរបស់គណៈកម្មាធិការទទួលបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំនិងការអនុវត្តសកម្មភាពសម្របសម្រួលជាមួយភាគីវៀតណាមក្នុងការរុករក ជីកគាស់និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនវៀតណាមដែលពលីជីវិតនៅលើទឹកដីកម្ពុជា។

ឧត្តមសេនីយ៍ឯក Le Chiem បានអះអាងថា ទោះបីជាសភាពការណ៍លើពិភពលោកមានបម្រែបម្រួលយ៉ាងស្មុគ្រស្មាញ់យ៉ាងណាក៏ដោយ ប៉ុន្តែទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជានាប៉ុន្មានឆ្នាំថ្មីៗនេះសុទ្ធតែបានពង្រឹងនិងអភិវឌ្ឍន៍ជានិច្ច ឈរលើស្មារតីនៃទំនាក់ទំនង “អ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពជានិរន្ត” ដែលបានរួមចំណែកបង្កើននិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងរដ្ឋទាំងពីរ កងទ័ពទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ឧត្តមសេនីយឯក Le Chiem តំណាងគណៈកម្មាធិការទទួលបន្ទុករដ្ឋាភិបាលវៀតណាមនិងលោក Seang Lapress តំណាងនៃគណៈកម្មាធិការទទួលបន្ទុករាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី១៧ (រូបថតៈ Xuan Khu/TTXVN)

តាងនាមគណៈកម្មាធិការទទួលបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា លោក Seang Lapress បានលើកឡើងថា ដោយអនុលោមតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរ ស្តីពីការរុករក ជីកគាស់និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមបានពលីជីវិតកាលពីសម័យសង្គ្រាមនៅទឹកដីកម្ពុជានោះ នាពេលកន្លងទៅ គណៈកម្មាធិការទទួលបន្ទុកនៃរដ្ឋាភិបាលទាំងពីរបានរៀបចំផែនការ បញ្ជាណែនាំឲ្យយោធភូមិភាគ និងខេត្ត ក្រុងនានា អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព កិច្ចការរុករក ជីកគាស់និងធ្វើមាតុភូមិនិវត្តន៍យុទ្ធជនវៀតណាមដែលពលីជីវិតនៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការទទួលបន្ទុកនៃប្រទេសទាំងពីរបានប្តេជ្ញាធ្វើការសម្របសម្រូល ផ្លាស់ប្តូរនិងបង្រួបបង្រួមទិសដៅ ដោះស្រាយការលំបាកឲ្យបានទាន់ពេលវេលា។ ភាគីកម្ពុជានឹងជួយជាទៀងទាត់ដល់ក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីវៀតណាមក្នុងការរុករក ជីកគាស់អដ្ឋិធាតុ ព្រមទាំងផ្សព្វផ្សាយនិងចលនាប្រជាជនគ្រប់ស្រទាប់ដើម្បីផ្តល់ព័ត៌មានអំពីកន្លែងបញ្ចុះសព អ្នកស្ម័គ្រចិត្តនិងអ្នកឯកទេសវៀតណាមផងដែរ។

លោក Le Chiem តំណាងគណៈកម្មាធិការទទួលបន្ទុកនៃរដ្ឋាភិបាលវៀតណាម ទទួលវត្ថុអនុស្សាវរីយ៍ពីតំណាងគណៈកម្មាធិការទទួលបន្ទុកនៃរាជរដ្ឋាភិបាលកម្ពុជា (រូបថតៈ Xuan Khu/TTXVN)

ភាគីទាំងពីរបានជឿជាក់ថា ដោយមានប្រពៃណី សាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងរដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជានោះ គណៈកម្មាធិការទទួលបន្ទុកនៃប្រទេសទាំងពីរនឹងបន្តពង្រីកនូវសមិទ្ធផលដែលទទួលបាន។ ផ្តោតលើលទ្ធភាពទាំងអស់នៃការសម្របសម្រួលនិងបញ្ជាណែនាំរៀបចំការអនុវត្តដ៏ល្អបំផុតនៃភារកិច្ចរុករក ជីកគាស់និងធ្វើមាតុភូមិនិវត្សន៍កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមនាពេលខាងមុខ៕

(យោងតាម www.vietnamplus.vn បកប្រែដោយ មិញ អាញ់)

(យោងតាម www.vietnamplus.vn បកប្រែដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព