វៀតណាមស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ២១ នាក់នៅឡាវនិងកម្ពុជា

21:27 | 07/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្រុម K53 ខេត្ត KonTum (វៀតណាម) បានស្វែងរកនិងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាម ចំនួន ២១ នាក់ ដែលបានពលីជីវិតនៅពេលដែលបានបំពេញភារកិច្ចនៅប្រទេសឡាវនិងកម្ពុជា។ នាបច្ចុប្បន្ន អដ្ឋិធាតុទាំងនេះត្រូវបានបញ្ជូនទៅកាន់ស្រុក​ Ngoc Hoi ខេត្ត KonTum

វៀតណាមស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ២១ នាក់នៅឡាវនិងកម្ពុជា (រូបភាព៖ baodansinh)


អស់រយៈពេល ៥ ខែ នៃការស្វែងរក គិតត្រឹមដល់ថ្ងៃទី ៧ ខែមេសា ក្រុម K53 ខេត្ត KonTum (វៀតណាម) បានស្វែងរកនិងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាម ចំនួន ២១ នាក់ ដែលបានពលីជីវិតនៅពេលដែលបានបំពេញភារកិច្ចនៅប្រទេសឡាវនិងកម្ពុជា។

នាបច្ចុប្បន្ន អដ្ឋិធាតុទាំងនេះត្រូវបានបញ្ជូនទៅកាន់ស្រុក​ Ngoc Hoi ខេត្ត KonTum។ ក្នុងចំណោមអដ្ឋិធាតុយុទ្ធជនពលី ២១ នាក់ដែលត្រូវបានប្រមូលបានក្នុង រដូវប្រាំងឆ្នាំ ២០១៩-២០២០ មានអដ្ឋិធាតុពយុទ្ធជនពលីចំនួន ៥ នាក់ ដែលប្រមូលបាននៅខេត្តចំនួន ៣ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងអដ្ឋិធាតុចំនួន ១៦ នាក់ទៀតត្រូវបានប្រមូលបាននៅស្រុកតាវែងខេត្តរតនគិរី (ព្រះរាជាណាចក្រកម្ពុជា) ផងដែរ។ សំណាកនៃអដ្ឋិធាតុដែលយកមកធ្វើតេស្ត AND ភាគច្រើនស្ថិតក្នុងស្ថានភាពល្អទាំងអស់ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: qdnd.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត