អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក

09:02 | 24/07/2026 ឌឹកអាញ់

យុគសម័យ - យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ប្រកាសនាថ្ងៃទី ២១ ខែកក្កដា ជាលើកដំបូងដែលទ្វីបអាហ្វ្រិកបានក្លាយទៅជាទ្វីបដែលមានចំនួនមនុស្សរងគ្រោះអត់ឃ្លានខ្ពស់បំផុតនៅលើពិភពលោក នៅក្នុងបរិបទដែលស្ថានភាពកង្វះអាហារូបត្ថម្ភនៅឯតំបន់នេះបន្តកើនឡើង។

បណ្ដាប្រទេសអាហ្វ្រិកចង់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយជាមួយវៀតណាម វៀតណាមមានបំណងប្រាថ្នាចង់អភិវឌ្ឍន៍យ៉ាងស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពជាមួយអាហ្វ្រិក
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក

របាយការណ៍ថ្មីបំផុតរបស់អង្គការសហប្រជាជាតិអំពីស្ថានភាពសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅលើពិភពលោកបានបង្ហាញឱ្យឃើញថា បណ្តាការរីកចម្រើននៅក្នុងការតស៊ូប្រឆាំងគ្រោះអត់ឃ្លានកំពុងប្រព្រឹត្តទៅមិនស្មើគ្នារវាងបណ្តាតំបន់។

នៅក្នុងពេលដែលស្ថានភាពភាពក្រីក្រនិងអត់ឃ្លានបានថយចុះនៅឯតំបន់មួយចំនួននៅលើពិភពលោក ទ្វីបអាហ្វ្រិកប្រកបដោយការកត់ត្រានូវនិន្នាការគួរឱ្យព្រួយបារម្ភនៅពេលដែលចំនួនមនុស្សកង្វះអាហារូបត្ថម្ភបន្តកើនឡើង។ ជាលើកដំបូង ទ្វីបមួយនេះបានក្លាយទៅជាតំបន់ដែលមានចំនួនមនុស្សរងគ្រោះអត់ឃ្លានខ្ពស់បំផុតនៅលើពិភពលោក។

យោងតាមរបាយការណ៍ បណ្តាភាពជឿនលឿនសម្រេចបាននៅក្នុងការកាត់បន្ថយគ្រោះអត់ឃ្លាននៅលើវិសាលភាពទូទាំងសកលលោកភាគច្រើនបានមកពីការកែលម្អនៅឯតំបន់អាស៊ីខាងត្បូង។ ទោះជាយ៉ាងណាក៏ដោយ បណ្តាលទ្ធផលវិជ្ជមានទាំងនេះមិនមានន័យថាការតស៊ូប្រឆាំងគ្រោះអត់ឃ្លានសម្រេចបានការរីកចម្រើនស្មើគ្នានោះទេ។

នៅឯទ្វីបអាហ្វ្រិក ស្ថានភាពអវត្តមានសន្តិសុខស្បៀងបន្តជាបញ្ហាប្រឈមយ៉ាងធំធេង។ បណ្តាក្រុមជម្លោះ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុព្រមទាំងបណ្តាការលំបាកអំពីសេដ្ឋកិច្ចកំពុងធ្វើឱ្យកើនឡើងនូវសម្ពាធចំពោះសមត្ថភាពខិតចូលជិតស្បៀងអាហាររបស់ប្រជាជន។

របាយការណ៍របស់អង្គការសហប្រជាជាតិ បង្ហាញឱ្យឃើញថា ពិភពលោកនៅតែត្រូវប្រឈមមុខជាមួយនិងបណ្តាបញ្ហាប្រឈមគួរឱ្យកត់សម្គាល់នៅក្នុងការខិតខំប្រឹងប្រែងអនុវត្តគោលដៅលុបបំបាត់គ្រោះអត់ឃ្លាន។ ជាពិសេស ស្ថានភាពកង្វះអាហារូបត្ថម្ភកើនឡើងនៅឯទ្វីបអាហ្វ្រិកបានបង្ហាញឱ្យឃើញថាត្រូវមានបណ្តាការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាថែមទៀត ក្នុងគោលបំណងធានាសន្តិសុខស្បៀងព្រមទាំងកែលម្អសមត្ថភាពខិតចូលជិតអាហារសម្រាប់បណ្តាក្រុមប្រជាជនដែលងាយរងគ្រោះ៕

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី