អាស៊ាន ២០២០៖ រៀបចំផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីជំងឺរាតត្បាត COVID-19

16:45 | 25/08/2020 (បកប្រែដោយសាមេត)

យុគសម័យ - នារសៀលថ្ងៃទី ២៤ ខែសីហា ក្រោមអធិបតីភាពរបស់លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម កិច្ចប្រជុំពិគ្រោះយោបល់តាមអនឡាញរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយក្រុមប្រឹក្សាប្រឹក្សាសហគ្រាសអាស៊ាន (ASEAN BAC) បានធ្វើឡើងដោយមានការចូលរួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន អគ្គលេខាធិការអាស៊ាននិងតំណាងក្រុមប្រឹក្សាប្រឹក្សាអាជីវកម្មអាស៊ាន។

លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មកិច្ចវៀតណាម

នៅក្នុងកិច្ចប្រជុំនេះ លោក Doan Duy Khuong ប្រធាន ASEAN BAC ២០២០ បានធ្វើបទបង្ហាញសន្និសីទជាន់ខ្ពស់ស្តីពីអជីវកម្មនិងវិនិយោគអាស៊ានដែលរំពឹងថានឹងត្រូវធ្វើឡើងនៅជាប់នឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ក្នុងខែវិច្ឆិកានៅទីក្រុងហាណូយក្រោមប្រធានបទ “អាស៊ានឌីជីថល៖ មាននិរន្តរភាពនិងរាប់បញ្ចូល” ដើម្បីពិភាក្សាអំពីសារៈសំខាន់នៃបដិវត្តឧស្សាហកម្មលើកទី ៤ ក្នុងការជំរុញកំណើនពាណិជ្ជកម្មនិងការវិនិយោគនិងជំនះនូវផលវិបាកនៃជំងឺរាតត្បាតសកល COVID-19 និងបញ្ហាប្រឈមជាច្រើនទៀតដែលកំពុងប្រឈមមុខនៅក្នុងតំបន់។

លើសពីនេះទៅទៀត ក្រុមប្រឹក្សាប្រឹក្សាអជីវកម្មអាស៊ានក៏បានបង្ហាញនូវអនុសាសន៍ដើម្បីបង្កើនការសម្របសម្រួលរវាងរដ្ឋាភិបាលនិងសហគមន៍សហគ្រាសអាស៊ានក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19 និងរៀបចំផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីជំងឺរាតត្បាតនេះ។

ក្រៅពីនេះ ASEAN BAC ក៏បានធ្វើបទបង្ហាញស្តីពីពានរង្វាន់សហគ្រាសអាស៊ាន (ABA) នៅឆ្នាំ ២០២០។ នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ដោយបណ្តាប្រទេសម្ចាស់ផ្ទះអាស៊ាននិង ASEAN BAC។

ពានរង្វាន់ ABA គឺជាឱកាសសម្រាប់សហគ្រាសទាំងអស់នៅក្នុងតំបន់ត្រូវបានផ្តល់លើកដំកើងនៅពេលបង្ហាញតួនាទីដ៏សំខាន់របស់ពួកគេនៅក្នុងខឿនសេដ្ឋកិច្ចអាស៊ាន។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានវាយតម្លៃខ្ពស់ចំពោះម្ចាស់ការរបស់ក្រុមប្រឹក្សាអជីវកម្មអាស៊ាននិងបានមានប្រសាសន៍ថា ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលនិងសហគមន៍ពាណិជ្ជកម្មគឺជាភាពចាំបាច់ ដោយមិនត្រឹមតែឆ្លើយតបជាមួយនឹងជំងឺរាតត្បាត COVID-19 ប៉ុន្តែក្នុងការជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងប្លុកអាស៊ាន ក៏ដូចជារវាងអាស៊ាននិងបណ្តាប្រទេសជាដៃគូ ជាពិសេសនៅពេលប្រឈមមុខនឹងបញ្ហាប្រឈមនៃយុគសម័យថ្មី។

ដោយស្មារតី “ភាពស្អិតរមួតនិងការឆ្លើយតប” នៃអាស៊ាន ២០២០ រដ្ឋមន្រ្តីទាំងអស់បានស្នើដល់សហគមន៍សហគ្រាសអាស៊ានឱ្យធ្វើការកាន់តែជិតស្និទ្ធជាមួយរដ្ឋាភិបាលក្នុងការអនុវត្តគោលបំណងដែលមានចែងនៅក្នុងផែនការសកម្មភាពទីក្រុងហាណូយនិងផែនការសកម្មភាពដែលបានអនុម័តដោយអាស៊ាននិងបណ្ដាប្រទេសជាដៃគូខាងក្រៅដូចជា៖ ប្រទេសជប៉ុន បណ្ដាប្រទេសអាស៊ានបូក៣ ដើម្បីបង្ការនិងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺរាតត្បាត COVID-19 នៅក្នុងតំបន់និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ រួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតសកលនេះ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: bnews.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត