នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទទួលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសឡាវ

13:46 | 26/12/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី ២៦ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith (រូបថតៈ TTXVN)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បានអបអរសាទរ រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងរួមជាមួយឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ធ្វើជាសហប្រធាននៃការពិគ្រោះយោបល់នយោបាយថ្នាក់រដ្ឋមន្រ្តីការបរទេសវៀតណាម - ឡាវលើកទី ៦។

អញ្ជើញជាការឆ្លើយតប លោករដ្ឋមន្ត្រី Saleumxay Kommasith បានអបអរសាទរចំពោះប្រទេសវៀតណាមដែលបានទទួលតំណែងជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ លោករដ្ឋមន្រ្តី Saleumxay Kommasith បានអះអាងថា បក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនឡាវនឹងប្រឹងប្រែងជួយដល់ប្រទេសវៀតណាមបំពេញប្រកបដោយជោគជ័យនូវតួនាទីសំខាន់ទាំងពីរនេះ ទាំងក្នុងតំបន់និងអន្តរជាតិផងដែរ។

ឆ្លៀតពេលនេះ រដ្ឋមន្ត្រីការបរទេសឡាវ ក៏បានជម្រាបលោកនាយករដ្ឋមន្ត្រីអំពីជោគជ័យនៃជំនួបពិគ្រោះយោបល់នយោបាយថ្នាក់រដ្ឋមន្ត្រីការបរទេសវៀតណាម-ឡាវលើកទី ៦។ តាមនោះ ភាគីទាំងពីរបានឯកភាពថា ក្រសួងការបរទេសវៀតណាមនឹងបង្កើនចែករំលែកជាមួយក្រសួងការបរទេសឡាវ នូវបទពិសោធន៍របស់វៀតណាម ក្នុងការកសាងគោលនយោបាយការទូត សេដ្ឋកិច្ចការបរទេស និងធ្វើសមាហរណកម្មអន្តរជាតិ ដោយហេតុថា គោលនយោបាយការទូតមានតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍាសេដ្ឋកិច្ចនិងធ្វើសមាហរណកម្ម។

នាព្រឹកថ្ងៃទី ២៥ ធ្នូក្រសួងការបរទេសវៀតណាមនិងឡាវបានចុះហត្ថលេខាលើកម្មវិធីសកម្មភាពសហប្រតិបត្តិការដើម្បីជំរុញការទូតសេដ្ឋកិច្ចបន្ថែមទៀត សម្រាប់ដំណាក់កាល ២០២០-២០២៥ (រូបថតៈ VGP)

លោករដ្ឋមន្ត្រីរូបនេះរីករាយជម្រាបបន្ថែមថា បន្ទាប់ពីជំនួបពិគ្រោះយោបល់មក ភាគីទាំងពីរបានចុះហត្ថលេខាលើកម្មវិធីសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសវៀតណាមនិងក្រសួងការបរទេសឡាវ ដោយផ្តោតលើការជំរុញថែមទៀត ការទូតសេដ្ឋកិច្ច ដំណាក់កាល ២០២០-២០២៥ ផងដែរ។

អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្តែងក្តីសោមនស្សន៍រីករាយ ចំពោះការអភិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងវៀតណាម-ឡាវ ក្នុងឆ្នាំ ២០១៩ ជាពិសេស យន្តការសហប្រតិបត្តិការបន្តបានពង្រីក។ លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ទៅលើការបំផុសសក្កានុពលនៃប្រទេសនីមួយៗ ដោយចាត់ទុកថា នេះជាកម្លាំងចលករដ៏សំខាន់ សម្រាប់ការអភិវឌ្ឍរបស់ប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ ចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធក៏ដូចជាការផ្តល់ប្រឹក្សា ដែលបានរួមចំណែករឹតបន្តឹងនិងធ្វើអោយស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងមិត្តភាពដ៏មហិមា សមាគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ។

ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith ធ្វើជាសហប្រធាននៃការពិគ្រោះយោបល់នយោបាយថ្នាក់រដ្ឋមន្រ្តីការបរទេសវៀតណាម - ឡាវលើកទី ៦ (រូបថតៈ VGP)

ក្នុងឆ្នាំខាងមុខនេះ វៀតណាមបានធ្វើជាប្រធានអាស៊ាននិងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហេតុដូច្នេះ លោកនាយករដ្ឋមន្ត្រីបានស្នើអោយភាគីទាំងពីរ បង្កើនការផ្លាស់ប្តូរព័ត៌មានដើម្បីពិគ្រោះនិងគាំទ្រគ្នាទៅវិញទៅមក ជាពិសេសបញ្ហាសន្តិសុខ យុទ្ធសាស្រ្តក្នុងតំបន់; ចូលរួមចំណែកក្នុងការរក្សាសាមគ្គីភាពនិងតួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងបរិបទនៃស្ថានភាពពិភពលោកនិងតំបន់កំពុងពោរពេញដោយភាពចម្រូងចម្រាស់។

លោករដ្ឋមន្រ្តី Saleumxay Kommasith បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម ចំពោះការគាំទ្រប្រកបដោយអត្ថន័យនិងស្មោះត្រង់សម្រាប់ ប្រជាជននៃកុលសម្ព័ន្ធឡាវនិងបានបញ្ជាក់ថា ក្រសួងការបរទេសឡាវនឹងរួមជាមួយក្រសួងនិងស្ថាប័ននានារបស់ឡាវ នឹងជំរុញថែមទៀតនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយក្រសួងសាខានិងមូលដ្ឋាននានារបស់វៀតណាម សំដៅរឹតបន្តឹងនិងពង្រឹងទំនាក់ទំនងប្រពៃណីសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤