រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមអញ្ជើញជួបធ្វើការជាមួយនាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ

00:54 | 14/05/2019 (យោងតាម baotainguyenmoitruong បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Tran Hong Ha និងអនុរដ្ឋមន្ត្រី លោក Le Cong Thanh បានអញ្ជើញទទួលជួបជាមួយលោក អាន ពេជ្រ ហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គអន្តរជាតិ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ baotainguyenmoitruong.vn)

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មាន កម្មវិធីសកម្មភាពរបស់នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈ កម្មការទន្លេមេគង្គអន្តរជាតិក្នុងអំភុងពេល៣ឆ្នាំខាងមុខ។ រដ្ឋមន្ត្រី លោក Tran Hong Ha បានជូនពរលោក អាន ពេជ្រ ហត្ថដា ដែលគណៈកម្មការជ្រើសតាំង កាន់ដំណែងជានាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គអន្តរ ជាតិនិងមានបំណងថា លោកនឹងបំពេញល្អនូវភារកិច្ចដែលគណៈកម្មការប្រគល់ជូន។

ក្នុងជំនួបនេះ រដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើឲ្យលោក អាន ពេជ្រ ហត្ថដា ក្នុងនាមជានាយកប្រតិបត្តិនៃលេខាធិការដ្ឋាន លោកគប្បីជំរុញខ្លាំង ការអនុវត្តនូវការណែនាំរបស់រដ្ឋមន្ត្រីរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិក ដែលបានថែងក្នុងសេចក្តីថ្លែងការណ៍សៀមរាប នៅឯកិច្ចប្រជុំកំពូលលើកទី៣ ដែលបានប្រារព្ធនាខែមេសា ឆ្នាំ២០១៨ កន្លងទៅ។ ជាពិសេស សកម្មថែមទៀតក្នុងជួយឧបត្ថម្ភនូវសកម្មភាពពិគ្រោះយោបល់ ឃ្លាំមើល និងវាយតម្លៃចំពោះគម្រោងការអភិវឌ្ឍន៍វារីអគ្គិសនីនៅអាងទឹកទូទៅផងដែរ។

លោករដ្ឋមន្រ្តីមានបំណងថា លេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គអន្តរជាតិត្រូវបង្ហាញឲ្យបានពីតួនាទីជាភ្នាក់ ងារសម្របសម្រួលនិងរួមសហការក្នុងការអភិវឌ្ឍសក្តានុពលស្តីពីផលប្រយោជន៍ប្រកបដោយនិរន្តភាពសម្រាប់បណ្តាប្រ ទេសនៅតាមដងទន្លេទាំងអស់។ ទន្ទឹមជាមួយគ្នានេះ ត្រូវប្រមូលផ្តុំការចូលរួមរបស់អ្នកពិគ្រោះយោបល់ផ្នែកបច្ចេកទេស មតិយោបល់របស់សហគមន៍ប្រជាជននៅជុំវិញដងទន្លេ ដើម្បីទទួលយកនូវមតិយោបល់ក៏ដូចជាជំរុញការប្រាស្រ័យទាក់ ទងជាមួយសហគមន៍។

លោករដ្ឋមន្រ្តីក៏បានស្នើឱ្យលោក អាន ពេជ្រ ហត្ថដា បន្តពង្រឹងបណ្តាញស្ថានីយ៍ឃ្លាំមើលបច្ចុប្បន្ន ជាពិសេសត្រូវពន្លឿនកសាងបណ្តាញឃ្លាំមើលបរិស្ថាន ស្តីពីផលប៉ះពាល់របស់បណ្តាគម្រោងវារីអគ្គិសនីនៃទន្លេមេគង្គ និងជំរុញ ចែករំលែកទិន្នន័យសម្រាប់ប្រទេសជាសមាជិក។

លោក អាន ពេជ្រ ហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គអន្តរជាតិ (រូបថតៈ baotainguyenmoitruong.vn)

អញ្ជើញមានប្រសាសន៍នៅឯពិធី លោក អាន ពេជ្រ ហត្ថដា បានឲ្យដឹងថា លោកបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីឡាវនិងកម្ពុជា ហើយប្រធានគណៈកម្មការទន្លេមេគង្គនៃប្រទេសទាំងពីរនេះ ក៏បានយល់ព្រមឲ្យមានយន្តការរួមក៏ដូចជា កសាងមណ្ឌលទិន្នន័យ ដើម្បីចែករំលែកអំពីធនធានទឹក ឧតុនិយន្តជលសាស្ត្ររវាងប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា។ លោក អាន ពេជ្រ ហត្ថដា ក៏បានអញ្ជើញចែករំលែកបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាកំពុងមានមជ្ឈមណ្ឌលស្រាវជ្រាវទឹកជំនន់នៃលេខាធិការដ្ឋានគណៈកម្មាធិការទន្លេមេគង្គ ហើយនាពេលខាងមុខ នឹងផ្តោតលើធនធានដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលនេះសំដីបំពេញតាមតម្រូវការនិងគោលបំណងរួមផងដែរ។

ទន្ទឹមជាមួយនេះ លោកអាន ពេជ្រ ហត្ថដា ក៏បានរាយការណ៏ជូនរដ្ឋមន្ត្រី លោក Tran Hong Ha អំពីលទ្ធផលនៃការស្រាវជ្រាវរបស់គណៈកម្មការទន្លេមេគង្គអន្តរជាតិ ស្តីពីការអភិវឌ្ឍវារីអគ្គីសនីនៅតាមដងទន្លេរួមទាំងសេចក្តីស្នើឱ្យប្រ ទេសនានានឹងបានប្រើប្រាស់នូវលទ្ធផលស្រាវជ្រាវនេះទាំងអស់គ្នា។ រដ្ឋមន្ត្រី Tran Hong Ha បានលើកឡើងថា វៀតណាមត្រៀមការចូលរួមជាស្រេចដើម្បីគោលដៅរួមរបស់បណ្តាប្រទេសក្នុងតំបន់។

យ៉ាងណាមិញ លោករដ្ឋមន្រ្តីបានស្នើឲ្យគណៈកម្មការទន្លេមេគង្គអន្តរជាតិ ឱ្យដឹកនាំការវាយតម្លៃឡើងវិញ អំពីការរៀបចំផែនការវារីអគ្គិសនីនៅបណ្តាប្រទេសនៅតាមដងទន្លេមេគង្គ ដើម្បីធ្វើការវាយតម្លៃឡើងវិញនូវការផ្គត់ផ្គង់ក៏ដូចជាតម្រូវ ការប្រើប្រាស់វារីអគ្គិសនី និងបង្កើនការអភិវឌ្ឍប្រភពថាមពលកកើតឡើងវិញ សំដៅជៀសវាងការពឹងផ្អែកលើថាមពល វារីអគ្គិសនីនៅក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដើម្បីផលប្រយោជន៍ទៅវិញទៅមកក្នុងចំណោមបណ្តាប្រទេសនៃគណៈកម្មការទន្លេមេគង្គអន្តរជាតិ។

គណៈប្រតិភូថតរូបអនុស្សាវរីយ៍ជាមួយរដ្ឋមន្ត្រី លោក Tran Hong Ha (រូបថតៈ baotainguyenmoitruong.vn)

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានបន្ថែម ស្តីពីការពង្រឹងការស្វែងរកឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនានិងដៃគូអភិវឌ្ឍន៍ រួមទាំងរាល់យន្តការកិច្ចសហប្រតិបត្តិការអនុតំបន់ ដើម្បីបង្កើនតួនាទីរបស់គណៈកម្មការ និងប្រមូលផ្តុំប្រភពធនធានដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រដំណាក់កាល ២០១៦-២០២៥ និងត្រៀមរៀបចំផែនការសម្រាប់ដំណាក់កាល ២០២១-២០២៥។

ក្រៅពីនោះ ត្រូវការពង្រឹងការពង្រឹងប្រសិទ្ធភាពការងាររបស់លេខាធិការដ្ឋាន និងឆ្ពោះទៅរកគោលដៅដែលថា គណៈ កម្មការនឹងមានស្វ័យភាពយ៉ាងពេញលេញនៅត្រឹមឆ្នាំ ២០៣០ខាងមុខនេះជាមិនខាន៕

(យោងតាម baotainguyenmoitruong បកប្រែដោយស្រីពេជ្រ)

(យោងតាម baotainguyenmoitruong បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ