រដ្ឋមន្ត្រីការបរទេសអាមេរិកបានរិះគន់ “សកម្មភាពបង្ខិតបង្ខំ” របស់ចិននៅសមុទ្រខាងកើត

07:27 | 02/08/2019 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ១ ខែសីហា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានរិះគន់ “សកម្មភាពបង្ខិតបង្ខំ” របស់ចិននៅសមុទ្រខាងកើត ក៏ដូចជាការដែលចិនបានសាងសង់ទំនប់វារីអគ្គិសនីនៅលើដងទន្លេមេគង្គលើផងដែរ។

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (រូបថត៖ AFP/TTXVN)

អញ្ជើញថ្លែងនៅក្នុងរដ្ឋធានីបាងកកនៃប្រទេសថៃ រដ្ឋមន្ត្រីការបរទេស លោក Pompeo បានអំពាវនាវដល់បណ្តាប្រទេសក្នុងតំបន់ អោយ“បង្ហាញជាសាធារណៈនូវគោលជំហរប្រឆាំងជំទាស់នឹងសកម្មភាពបង្ខិតបង្ខំរបស់ចិននៅក្នុងសមុទ្រខាងកើត” ព្រមទាំងបានលើកឡើងថា ការកសាងទំនប់វារីអគ្គិសនីនៅលើដងទន្លេមេគង្គលើ បានបណ្តាលស្ថានភាពទឹកមានកម្រិតទាបបំផុត ដែលជះឥទ្ធិពលដល់ផ្លូវដឹកជញ្ជូនតែម្តង។

មុននេះ លោក Pompeo បានមានជំនួបសន្ទនាផ្ទាល់លើកដំបូងក្នុងឆ្នាំនេះ ជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ដែលបានធ្វើឡើងនៅខាងក្រៅនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥២ (AMM-52)។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាពីបញ្ហាជាច្រើន ពោលគឺ ពីសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរ, ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងសាជីវកម្មទូរគមនាគមន៍របស់ក្រុមហ៊ុន Huawei រហូតដល់បញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ, បញ្ហាតំបន់សមុទ្រកំពុងមានជម្លោះ រួមទាំងបញ្ហាតៃវ៉ាន់ ទៀតផង។

អញ្ជើញថ្លែងមតិ បន្ទាប់ពីជំនួបសុន្ទនាអូសបន្លាយក្នុងរយៈពេល ៣០ នាទីនោះ លោករដ្ឋមន្រ្តីការបរទេសអាមេរិកបានសរសេរនៅលើបណ្តាញសង្គម Twitter ថា លោកមានការផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅជាមួយសមភាគី Wang Yi ស្តីពីទំនាក់ទំនងអាមេរិក - ចិននិងប្រធានបទជាច្រើនទៀត។ លោកបានសរសេរថា: “យើងបានត្រៀមជាស្រេចសហការជាមួយចិន ប្រសិនបើការណ៍នោះរួមចំណែកជំរុញផលប្រយោជន៍របស់អាមេរិក”។

ចំណែកឯលោក Wang Yi ក៏បានលើកឡើងផងដែរថា៖ “នៅតាមពេលវេលាផ្សេងៗគ្នា ក៏មានបញ្ហាជាច្រើនដែលកើតឡើងរវាងអាមេរិកនិងចិនដែរ ប៉ុន្តែមិនថាមានបញ្ហាអ្វីនោះទេ រឿងសំខាន់គឺ ភាគីទាំងពីរបានអង្គុយនិងពិភាក្សាដោយផ្ទាល់ជាមួយគ្នា”។ លោករូបនេះបានបន្ថែមទៀតថា លោកនិងរដ្ឋមន្ត្រីការបរទេស Pompeo “មានការផ្លាស់ប្តូរគ្នាយ៉ាងស៊ីជម្រៅ ដែលជួយបង្កើនការយោគយល់គ្នាទៅវិញទៅមក”។ ឆ្លៀតពេលនេះ លោក Wang Yi ក៏បានជំរុញអោយ សហរដ្ឋអាមេរិកដោះស្រាយបញ្ហាដែលទាក់ទងនឹងហុងកុងនិងតៃវ៉ាន់ ដោយប្រុងប្រយ័ត្នផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង លោក Pompeo បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន នៅតែត្រៀមខ្លួនជាស្រេច ដើម្បីចាប់ផ្តើមការចរចារគ្មាននុយក្លេអ៊ែរសម្រាប់ក្រុងព្យុងយ៉ាង ដោយមិនអើពើថា ប្រទេសនេះកំពុងបាញ់សាកល្បងមីស៊ីលក៏ដោយ ព្រមទាំងសម្តែងការសោកស្តាយដែលមិនបានជួបតំណាងកូរ៉េខាងជើងនៅខាងក្រៅ AMM-52 ទាល់តែសោះ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Pompeo បានបន្ថែមថា លោកបានអំពាវនាវដល់សម្ព័ន្ធមិត្តក្នុងតំបន់ “រក្សាបទទណ្ឌកម្មដើម្បីជំរុញទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង”។ រីឯលោក Wang Ri បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការបង្កើតលក្ខណៈងាយស្រួល ដើម្បីជួយចាប់ផ្តើមរាល់កិច្ចចរចាឡើងវិញជាមួយប្រទេសកូរ៉េខាងជើង៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត