Trending now
WWF មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការការពារបរិស្ថានក្នុងមូលដ្ឋាននៅវៀតណាម
យុគសម័យ - នាថ្ងៃទី ១៥ កុម្ភៈ អនុប្រធាន-អគ្គលេខាធិការនៃសហភាពអង្គការមិត្តភាពវៀតណាម (VUFO) លោក Phan Anh Son បានធ្វើការជាមួយក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់នៃមូលនិធិសកលសម្រាប់ធម្មជាតិ (WWF/Switzerland) ដឹកនាំដោយនាយកសកលលោក Prasanna De Silva។ ភាគីទាំងពីរបានពិភាក្សាអំពីសកម្មភាពរបស់អង្គការនៅវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក៏ដូចជាការតំរង់ទិសសកម្មភាពរបស់ WWF នៅវៀតណាមក្នុងឆ្នាំ ២០២២។
វៀតណាមជម្រុញការផ្សព្វផ្សាយព័ត៌មានអំពីការប្រឆាំងនឹងជំងឺកូវីដ -១៩
យុគសម័យ - យោងតាមផែនការ អនុគណៈកម្មការផ្សព្វផ្សាយព័ត៌មានស្នើឱ្យអង្គភាពសារព័ត៌មាននិងភ្នាក់ងារសារព័ត៌មានធ្វើការវិភាគនិងពន្យល់ឱ្យបានរហ័សនិងហ្មត់ចត់នូវសេចក្តីណែនាំនិងសេចក្តីសន្និដ្ឋានរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្រ្តីពាក់ព័ន្ធនឹងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីធានាសន្តិសុខសង្គមនិងផែនការវិលត្រឡប់មករក «ភាពប្រក្រតីតាមបែបគមន្លងថ្មី» ។
ការពិគ្រោះយោបល់នយោបាយវៀតណាម - គុយបាថ្នាក់អនុរដ្ឋមន្រ្តីការបរទេសលើកទី ៦
យុគសម័យ - នាថ្ងៃទី ២ ខែមិនា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son និងអនុរដ្ឋមន្រ្តីទី ១ នៃសាធារណរដ្ឋគុយបា Marcelino Medina Gonzálezបានធ្វើកិច្ចពិគ្រោះយោបល់នយោបាយរបស់អនុរដ្ឋមន្រ្តីការបរទេសលើកទី ៦ ក្នុងទម្រង់តាមប្រព័ន្ធអនឡាញ។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានស្តីពី AMM ៥៣
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំមួយចំនួន ក្នុងក្របខ័ណ្ឌអាស៊ាន ដែលនឹងរៀបចំឡើង តាមប្រព័ន្ធវីដេអូ ពីថ្ងៃទី០៩ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ ។
ក្រសួងការបរទេសវៀតណាមឡើងសម្លេងចំពោះសកម្មភាពរបស់ចិននៅសមុទ្រខាងកើត
វៀតណាមសូមស្នើភាគីពាក់ព័ន្ធ អោយគោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាម ព្រមទាំងគោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ ក៏ដូចជាចូលរួមវិភាគទានប្រកបដោយការទទួលខុសត្រូវក្នុងការកសាងនិងថែរក្សាសន្តិសុខ សុវត្ថិ ភាព សន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។
ក្រុមប្រឹក្សារដ្ឋចិនទទួលជួបជាមួយអនុរដ្ឋមន្រ្តីការបរទេសវៀតណាម
យុគសម័យ - នៅទីក្រុងប៉េកាំង នាថ្ងៃទី ២៧ ខែវិច្ឆិកា សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី បានអញ្ជើញទទួលជួបពិភាក្សាជាមួយអនុរដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Le Hoai Trung។
អនុរដ្ឋមន្រ្តីការបរទេសលោក To Anh Dung ជួបធ្វើការនៅអង់គ្លេសអំពីករណីអ្នកស្លាប់ចំនួន ៣៩ នាក់
នៅក្នុងជំនួបទាំងនេះ អនុរដ្ឋមន្រ្តី លោក To Anh Dung បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់អាជ្ញាធរអង់គ្លេសក្នុងរយៈពេលកន្លង មកនិងអះអាងថា វៀតណាមនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung អបអរសាទរបុណ្យឯករាជ្យជាតិកម្ពុជា
លោក Nguyen Quoc Dung បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា ដែលមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលកន្លងទៅ។
ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការគោរពច្បាប់អន្តរជាតិនៅសមុទ្រខាងកើត
យុគមស័យ - ថ្លែងនៅក្នុងវេទិកាដែលរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិម៉ាឡេស៊ី ដែលបានរៀបចំឡើងនាថ្ងៃទី ៣១ ខែតុលានោះ ឧបការីរដ្ឋមន្រ្តីការបរទេសប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោក David Stilwell បានបញ្ជាក់ថា ទស្សនៈមុនក៏ដូចជាក្រោយរបស់អាមេរិកចំពោះសមុទ្រខាងកើតគឺធានាឱ្យបាននូវសេរីភាពនៃការធ្វើនាវាចរណ៍ អាកាសចរណ៍និងសិទ្ធិតាមសមុទ្រដែលត្រូវបានអនុវត្តស្របតាមច្បាប់អន្តរជាតិ។
រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋនីការ៉ាហ្គាវ៉ា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម
យុគសម័យ - តាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីមនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋនីការ៉ាហ្គាវ៉ាលោក Denis Ronaldo Moncada Colindre បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាមចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០១៩ ។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញចូលរួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច តេជោហ៊ុនសែន
យុគសម័យ - សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា តែងតែចង់ឲ្យសហគមន៍ប្រជាជនដើមកំណើតវៀតណាម មានជីវភាពរស់នៅស្ថិតស្ថេរយូរអង្វែង និងក្លាយទៅជាស្ពានតភ្ជាប់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយដៃគូ
ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ (AMM-52) និងកិច្ចប្រជុំពាក់ព័ន្ធដែលបារព្ធធ្វើឡើងនៅទីក្រុងបាងកកនោះ នាថ្ងៃទី ១ សីហាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសអាស៊ានរួមទាំងដៃគូនានា បានចូលរួមបណ្តាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរវាងអាស៊ានជាមួយអូស្រ្តាលី ឥណ្ឌា សហភាពអ៊ឺរ៉ុប (EU) កូរ៉េខាងត្បូងនិងកាណាដា។
រដ្ឋមន្ត្រីការបរទេសអាមេរិកបានរិះគន់ “សកម្មភាពបង្ខិតបង្ខំ” របស់ចិននៅសមុទ្រខាងកើត
យុគសម័យ - នាថ្ងៃទី ១ ខែសីហា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានរិះគន់ “សកម្មភាពបង្ខិតបង្ខំ” របស់ចិននៅសមុទ្រខាងកើត ក៏ដូចជាការដែលចិនបានសាងសង់ទំនប់វារីអគ្គិសនីនៅលើដងទន្លេមេគង្គលើផងដែរ។
រដ្ឋមន្រ្តីការបរទេសអាស៊ានជួបពិភាក្សាជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស
យុគសម័យ - ក្នុងក្របខ័ណ្ឌនៃបណ្តាសកម្មភាពនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥២ (AMM-52) នៅទីក្រុងបាងកក (ប្រទេសថៃ) នោះ នារល្ងាចថ្ងៃទី ៣០ ខែកក្កដា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh បានអញ្ជើញរួមជាមួយបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបពិភាក្សាការងារជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (ដែលហៅកាត់ថា AICHR)។
កិច្ចប្រជុំត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២
អង្គប្រជុំបានពិនិត្យឡើងវិញនូវការរៀបចំសម្រាប់ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ (AMM- 52) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាមួយដៃគូនានា ពិភាក្សាអំពីបញ្ហាដែលកំពុងកើតមានក្នុងដំណើរការកសាងសហគមន៍អាស៊ាន ផែនការដើម្បីអនុវត្តឯកសារស្ដីពីទស្សនៈរបស់អាស៊ានចំពោះ សមុទ្រឥណ្ឌា - មហាសមុទ្រប៉ាស៊ីហ្វិក (AOIP)។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី៖ កម្ពុជា-សិង្ហបុរី ត្រូវសហការគ្នា ដើម្បីរក្សាសនិ្តសុខ ស្ថិរភាពនៅក្នុងតំបន់
រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី លោកបណ្ឌិត Vivian Balakrishnan បានបញ្ជាក់ថា កម្ពុជា និងសិង្ហបុរី ត្រូវសហការគ្នាទាំងក្នុងកម្រិតទ្វេភាគី ក្នុងនាមសមាជិកអាស៊ាន ដើម្បីថែរក្សាសនិ្តសុខ និងស្ថិរភាពនៅក្នុងតំបន់។
រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរីទូរស័ព្ទមករដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ចប់ការថ្នាំងថ្នាក់ និងអះអាងថា សិង្ហបុរីគ្មានចេតនាការពារខ្មែរក្រហមឡើយ
ភ្លាមៗក្រោយពីការប្រតិកម្មដ៏ខ្លាំងក្លាពីនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន, នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានទូរស័ព្ទទៅកាន់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដោយបានសុំការយោគយល់អធ្យាស្រ័យ និងបញ្ជាក់នូវការភ័ន្តច្រឡំទាំងឡាយ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសវនាការជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី
យុគសម័យ - ក្នុងពិធីទទួលជួបជាមួយរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah នារសៀលថ្ងៃទី ១៦ ខែឧសភានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា ប្រទេសទាំងពីរគួរតែនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥ ពាន់លានដុល្លារឬខ្ពស់ជាងនេះទៅទៀតនៅឆ្នាំ ២០២០ ខាងមុខ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានធ្វើជាអធិបតីនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ហ្វីលីពីន
យុគសម័យ - តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Lopez Locsin នាថ្ងៃទី ៦ មីនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានធ្វើទស្សនកិច្ចនៅប្រទេស ហ្វីលីពីននិងធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី ៩ នៃគណៈកម្មាធិការចំរុះ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី វៀតណាម - ហ្វីលីពីន។ ចូលរួមក្នុងកិច្ចប្រជុំនេះមានតំណាងមកពីក្រសួងនិងមន្ទីរជាច្រើននៃប្រទេសទាំងពីរ។
រដ្ឋមន្រ្តីការបរទេសលោក Jorge Faurie៖ វៀតណាមដើរតួនាទីសំខាន់ក្នុងទំនាក់ ទំនងអន្តរជាតិរបស់អាហ្សង់ទីន
ឆ្លើយសម្ភាសន៍ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ វៀតណាមរបស់ប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែកុម្ភៈ រដ្ឋមន្រ្តីការបរទេសអាហ្សង់ទីនលោក Jorge Faurie បានអះអាងថា វៀតណាម ជាដៃគូដ៏សែនសំខាន់របស់អាហ្សង់ទីន ជាពិសេសគឺក្នុងវិស័យទំនាក់ទំនងសេដ្ឋ កិច្ចពាណិជ្ជកម្ម។
1 2
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។