រដ្ឋមន្រ្តីការបរទេសអាស៊ានជួបពិភាក្សាជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស

08:09 | 31/07/2019 (យោងតាម​ baotintuc បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃបណ្តាសកម្មភាពនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥២ (AMM-52) នៅទីក្រុងបាងកក (ប្រទេសថៃ) នោះ នារល្ងាចថ្ងៃទី ៣០ ខែកក្កដា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh បានអញ្ជើញរួមជាមួយបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបពិភាក្សាការងារជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (ដែលហៅកាត់ថា AICHR)។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នៅក្នុងជំនួប (រូបថតៈ TTXVN)

ក្នុងជំនួបនេះ រដ្ឋមន្រ្តីទាំងអស់បានស្តាប់នូវរបាយការណ៍របស់តំណាង AICHR ស្តីពីស្ថានភាពនិងលទ្ធផលទទួលបានរបស់ AICHR ក្នុងរយៈពេលកន្លងមក ព្រមទាំងផ្តល់យោបល់លើទិសដៅធ្វើសកម្មភាពរបស់ AICHR នាពេលខាងមុខ ក្នុងនោះ មានការកសាងកម្មវិធីអាទិភាពឆ្នាំ ២០២០ និងផែនការសកម្មភាពររបស់ AICHR សម្រាប់ដំណាក់កាល ២០២១-២០២៥ ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាស៊ាន ក្នុងការកសាងសហគមន៍ឆ្ពោះទៅប្រជាជននិងយកប្រជាជនជាមជ្ឈមណ្ឌល។

នារសៀលថ្ងៃដដែល ក្នុងក្របខ័ណ្ឌនៃ AMM-52 និងកិច្ចប្រជុំពាក់ព័ន្ធនានា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាមលោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsurdi ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh បានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsurdi នៅខាងក្រៅនៃ AMM52 នាថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០១៩ នៅទីក្រុងបាងកកប្រទេសថៃ (រូបថតៈ VOV)

នៅឯជំនួបនេះ រដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នា ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូណេស៊ីលើគ្រប់វិស័យ ក្នុងនោះមានទាំងកិច្ចសហប្រតិបត្តិការលើសមុទ្រផងដែរ។ ភាគីទាំងពីរបានពិភាក្សានិងចែករំលែកយោបល់លើបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងបញ្ជាក់អះអាងពីសារសំខាន់នៃការលើកកម្ពស់សាម គ្គីភាពនិងតួនាទីស្នូលរបស់អាស៊ាន ជាពិសេស ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងភាពជាក់ស្តែង នៅក្នុងក្របខ័ណ្ឌអាស៊ានក៏ដូចជារវាងអាស៊ាននិងដៃគូនានា។

ពាក់ព័ន្ធនឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងថា ភាគីនានាគួរតែគោរពតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS) ដើម្បីរក្សាសន្តិភាព ស្ថិរភាពនិងបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសនានាក្នុងតំបន់។

នារសៀលថ្ងៃទី ៣០ ខែកក្កដានេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung បានទទួលជួបជាមួយអនុរដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Vijay Thakur Sing ដើម្បីពិភាក្សាពីវិធានការណ៍នានាសំដៅជំរុញទំនាក់ទំនងទ្វេភាគី។ ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពក្នុងតំបន់និងវិធានការពង្រឹងកិច្ចសហប្រតិបត្តិការរវាងឥណ្ឌាជាមួយអាស៊ានក៏ដូចជាអនុតំបន់ទន្លេមេគង្គផងដែរ៕

(យោងតាម​ baotintuc បកប្រែដោយ ស្រីព្រេជ)

(យោងតាម​ baotintuc បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត