ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានធ្វើជាអធិបតីនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ហ្វីលីពីន

00:54 | 15/05/2019 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Lopez Locsin នាថ្ងៃទី ៦ មីនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានធ្វើទស្សនកិច្ចនៅប្រទេស ហ្វីលីពីននិងធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី ៩ នៃគណៈកម្មាធិការចំរុះ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី វៀតណាម - ហ្វីលីពីន។ ចូលរួមក្នុងកិច្ចប្រជុំនេះមានតំណាងមកពីក្រសួងនិងមន្ទីរជាច្រើននៃប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh និងលោករដ្ឋមន្ត្រី Teodoro Lopez Locsin បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចព្រមព្រៀងស្តីពីកិច្ចប្រជុំលើកទី៩ របស់គណៈកម្មាធិការចំរុះ សហប្រតិបត្តិការទ្វេភាគីវៀតណាម - ហ្វីលីពីន (រូបថតោ: ក្រសួងការបរទេសវៀតណាម)

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រី Teodoro Lopez Locsin បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងនយោបាយនិងការបរទេសរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅនិងជឿទុកចិត្ត ដែលបានឆ្លុះបញ្ចាំងនូវលទ្ធផលទទួលបានតាមរយៈដំណើរទស្សនកិច្ចគ្រប់ជាន់ថ្នាក់និងតាមការជួបប្រាស្រ័យប្រជាជនរវាងប្រទេសទាំងពីរផងដែរ។

ភាគីទាំងពីររីករាយនឹងឃើញថា កិច្ចសហប្រតិបត្តិការផ្នែកការពារជាតិនិងសន្តិសុខបន្ត បានពង្រឹងនិងកាន់តែជាក់ស្តែងតាមរយៈការផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍រវាងកងកម្លាំងប្រដាប់អាវុធទាំងពីរ ព្រមទាំងរក្សាដោយទៀងទាត់នូវយន្តការមួយចំនួនដូចជា កិច្ចពិភាក្សាអំពីគោលនយោបាយការពារជាតិជាដើម។ ភាគីទាំងពីរអះអាង បន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកនិងជួយសង្គ្រោះលើសមុទ្រ ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ចោរសមុទ្រ ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន។

ភាគីទាំងពីរ បានព្រមព្រៀងគ្នា ជំរុញថែមទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើតលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មនៃប្រទេសទាំង ខិតខំរក្សាកំណើនពាណិជ្ជកម្មទ្វេភាគីក្នុងកម្រិតជាង២០%/ឆ្នាំ។

ក្នុងការផ្លាស់ប្តូរលើបណ្តាបញ្ហាតំបន់និងអន្តរជាតិ រដ្ឋមន្ត្រីការបរទេសហ្វីលីពីនបានអបអរសាទរនិងវាយតំលៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងនៅវៀតណាម ដោយបានចាត់ទុកថា កិច្ចប្រជុំនេះ មានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការកសាងជំជឿទុកចិត្ត និងជំរុញការចរចារជាក់ស្តែងអំពីសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ ប្រទេស វៀតណាមកំពុងបង្ហាញពីតួនាទីរបស់ខ្លួននិងរួមចំណែកជាវិជ្ជមានចំពោះបណ្តាបញ្ហាតំបន់និងអន្តរជាតិ។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh អញ្ជើញជួបសវនាការជាមួយប្រធានាធិបតីហ្វីលីពីន លោក Duterte (រូបថតោ: ក្រសួងការបរទេសវៀតណាម)

ភាគីទាំងពីរបានអះអាង បន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគីនិងប្តេជ្ញាចិត្តសម្របសម្រួលជាមួយបណ្តាប្រទេសសមាជិកដទៃទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីលើកកម្ពស់សាមគ្គីភាពក្នុងអាស៊ាន ជាពិសេសពង្រឹងតួនាទីស្នូលរបស់អាស៊ានក្នុងបញ្ហាសន្តិសុខនិងយុទ្ធសាស្រ្តរបស់តំបន់។ វៀតណាមវាយតម្លៃខ្ពស់និងបន្តគាំទ្រយ៉ាងពេញទំហឹងដល់ប្រទេសហ្វីលីពីនដើម្បីបំពេញតួនាទីរបស់ខ្លួនក្នុងការសម្របសម្រួលទំនាក់ទំនងអាស៊ាន - ចិនដល់ឆ្នាំ២០២១។ ប្រទេសហ្វីលីពីនបានអះអាង គាំទ្រវៀតណាមបំពេញល្អនូវតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈនិងការព្រួយបារម្ភអំពីបម្រែបម្រួលនៅសមុទ្រខាងកើតនាពេលថ្មីៗនេះ រួមទាំងសង្កត់ធ្ងន់នូវសារៈសំខាន់ៗនៃការធានាសន្តិភាព សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍ អាកាសនៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ដោយគោរពច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ជាពិសេស អនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅក្នុងសមុទ្រខាងកើត (DOC) និងឆាប់ទទួលបាននូវក្រមសីលធម៌ស្តីពីការប្រតិបត្តិសម្រាប់ភាគីនៅសមុទ្រខាងកើត (COC) ផងដែរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេ លោក Pham Binh Minh និងលោករដ្ឋមន្ត្រី Teodoro Lopez Locsin បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំនិងកម្មវិធីសកម្មភាពសម្រាប់អនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ហ្វីលីពីនសម្រាប់ដំណាក់កាល ២០១៩-២០២៤។ នេះជាឯកសារដ៏សំខាន់មួយ ដែលជាមូលដ្ឋានសម្រាប់ភាគីទាំងពីរ បន្តជំរុញភាពជាដៃគូយុទ្ធសាស្រ្តសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានប្រសិទ្ធិភាពនិងសំខាន់ ក្នុងនោះមានសកម្មភាពជាក់ស្តែងដើម្បីអបអរសាទរខួបលើកទី៥ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តក្នុងឆ្នាំ ២០២០និងរយៈពេល ៤៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតហ្វីលីពីន - វៀតណាមក្នុងឆ្នាំ ២០២១ ខាងមុខ។

នារសៀលថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបសវនាការជាមួយប្រធានាធិបតី Rodrigo Roa Duterte នៅឯវិមានប្រធានាធិបតីហ្វីលីពីន។ ក្នុងជំនួបនេះ លោកប្រធានាធិបតី Duterte បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាមនិងបានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទី ៩ របស់គណៈកម្មាធិការចំរុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ហ្វីលីពីន។ នេះគឺជាយន្តការដ៏សំខាន់បំផុតដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរផងដែរ៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត