ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការគោរពច្បាប់អន្តរជាតិនៅសមុទ្រខាងកើត

15:53 | 02/11/2019 (ដោយ ស្រីព្រេជ)

យុគមស័យ - ថ្លែងនៅក្នុងវេទិកាដែលរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិម៉ាឡេស៊ី ដែលបានរៀបចំឡើងនាថ្ងៃទី ៣១ ខែតុលានោះ ឧបការីរដ្ឋមន្រ្តីការបរទេសប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោក David Stilwell បានបញ្ជាក់ថា ទស្សនៈមុនក៏ដូចជាក្រោយរបស់អាមេរិកចំពោះសមុទ្រខាងកើតគឺធានាឱ្យបាននូវសេរីភាពនៃការធ្វើនាវាចរណ៍ អាកាសចរណ៍និងសិទ្ធិតាមសមុទ្រដែលត្រូវបានអនុវត្តស្របតាមច្បាប់អន្តរជាតិ។

ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោក David Stilwell (កណ្ដាល) (រូបថតៈ AFP/TTXVN)

លោក Stilwell ក៏បានសង្កត់ធ្ងន់ទៅលើការគោរពច្បាប់អន្តរជាតិ សេរីភាពនាវាចរណ៍ អាកាសចរណ៍ក៏ដូចជា សិទ្ធិដែលត្រូវបានកំណត់ដោយច្បាប់អន្តរជាតិ ការគ្រប់គ្រងសន្តិភាពនិងការដោះស្រាយជំលោះដោយឈរលើមូលដ្ឋានច្បាប់អន្តរ ជាតិ ដែលទាំងអស់នេះគឺជាប្រការសំខាន់បំផុតចំពោះសន្តិសុខសកល។

ពាក់ព័ន្ធទៅលើស្ថានភាពបច្ចុប្បន្ននៅសមុទ្រខាងកើតនិងតួនាទីរបស់បណ្តាប្រទេសអាស៊ាននោះ លោក Stilwell បានមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រឆាំងនឹងសកម្មភាពរបស់ចិនដែលបង្កឱ្យមានអស្ថិរភាពនៅសមុទ្រខាងកើត គឺបាននាំមកនូវលទ្ធផលជាវិជ្ជមានច្រើនដែរ។ លោកក៏បានផ្តល់អនុសាសន៍ថា បណ្តាប្រទេសអាស៊ានត្រូវរួមកម្លាំងកាយចិត្ត ដើម្បីរាំងស្កាត់រាល់សកម្មភាពដែលបង្កអស្ថិរភាពនិងប៉ះពាល់ដល់សន្តិសុខក្នុងតំបន់។

លោក Stilwell បានមានប្រសាសន៍ថា អាស៊ាននិងចិនចាំបាច់ត្រូវស្វែងរកសម្លេងរួមមួយក្នុងការកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ហើយចាំបាច់ត្រូវមានភាពប្រាកដនិយមក៏ដូចជាគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNLOCS ១៩៨២) ផងដែរ។

ទាក់ទងនឹងយុទ្ធសាស្ត្រឥណ្ឌូ - ប៉ាស៊ីហ្វិកសេរីនិងបើកចំហ មន្ត្រីការទូតរូបនេះបានបញ្ជាក់ថា នេះគឺជា “ការប្តេជ្ញាចិត្តយូរអង្វែង” របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការគាំទ្រតំបន់នេះ តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការតភ្ជាប់ប្រជាជនជាមួយប្រជាជន ជាពិសេសគឺធានាសន្តិសុខតែម្តង៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត