Trending now ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ

WWF មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការការពារបរិស្ថានក្នុងមូលដ្ឋាននៅវៀតណាម

11:00 | 20/02/2022 ហេង វុធ្ធី

យុគសម័យ - នាថ្ងៃទី ១៥ កុម្ភៈ អនុប្រធាន-អគ្គលេខាធិការនៃសហភាពអង្គការមិត្តភាពវៀតណាម (VUFO)​ លោក Phan Anh Son បានធ្វើការជាមួយក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់នៃមូលនិធិសកលសម្រាប់ធម្មជាតិ (WWF/Switzerland) ដឹកនាំដោយនាយកសកលលោក Prasanna De Silva។ ភាគីទាំងពីរបានពិភាក្សាអំពីសកម្មភាពរបស់អង្គការនៅវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក៏ដូចជាការតំរង់ទិសសកម្មភាពរបស់ WWF នៅវៀតណាមក្នុងឆ្នាំ ២០២២។

អង្គការ WWF វៀតណាមបានបរិច្ចាគប្រាក់ជាង ៦៥ ពាន់លានដុងដល់គម្រោងកាត់បន្ថយកាកសំណល់ប្លាស្ទិចនៅភាគកណ្តាល អង្គការ WWF វៀតណាមបានបរិច្ចាគប្រាក់ជាង ៦៥ ពាន់លានដុងដល់គម្រោងកាត់បន្ថយកាកសំណល់ប្លាស្ទិចនៅភាគកណ្តាល
រដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ WWF ប្រារព្ធទិវាសត្វខ្លាធំ រដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ WWF ប្រារព្ធទិវាសត្វខ្លាធំ
WWF មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការការពារបរិស្ថានក្នុងមូលដ្ឋាននៅវៀតណាម
ទិដ្ឋភាពនៃជំនួបនេះ

នៅក្នុងជំនួបនេះ លោកអនុប្រធាន VUFO Phan Anh Son បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់ WWF នៅវៀតណាមក្នុងវិស័យការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន ជាពិសេសលើវិស័យលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៅតាមមូលដ្ឋាន។

ភាគីទាំងពីរក៏បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការលើបញ្ហាទន្លេមេគង្គ ការការពារប្រភពទឹកពីការបំពុល និងការសហការរៀបចំសន្និសីទបរិស្ថានដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់ទន្លេមេគង្គ។ ភាគីទាំងពីរបានឯកភាពរៀបចំវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងខេត្តនៃដីសណ្ដទន្លេមេគង្គ។

ដោយយល់ស្របនឹងសំណើរបស់អង្គការ WWF អនុប្រធាន Phan Anh Son បាននិយាយថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្តដីសណ្ដទន្លេមេគង្គដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចចិត្តលើការតំរង់ទិសសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងបញ្ហាបរិស្ថានក្នុងតំបន់។ ដូច្នេះ វគ្គបណ្តុះបណ្តាលមានសារៈសំខាន់យ៉ាងជ្រាលជ្រៅ និងជាក់ស្តែង មិនត្រឹមតែសម្រាប់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពនៅក្នុងតំបន់មេគង្គជាទូទៅផងដែរ។

ក្នុងនាមអង្គការ WWF លោក Prasanna De Silva បានថ្លែងអំណរគុណចំពោះ VUFO និង PACCOM ដែលតែងតែគាំទ្រយ៉ាងសកម្ម និងអមដំណើរអង្គការក្នុងអំឡុងពេលប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេស វៀតណាម។ វាគឺជាការគាំទ្រដែលបានរួមចំណែកយ៉ាងសំខាន់ដល់សមិទ្ធិផលដែល WWF សម្រេចបាន។

អនុប្រធានរដ្ឋ Phan Anh Son បានសង្កត់ធ្ងន់ថា VUFO និង PACCOM នឹងបន្តជួយឧបត្ថម្ភ WWF ក្នុងការទទួលបានធនធានមនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាញយកអត្ថប្រយោជន៍ពីធនធាន បំពេញដោយជោគជ័យនូវភារកិច្ច និងផែនការរបស់អង្គការដែលបានកំណត់។

ភាគីទាំងពីរក៏បានពិភាក្សាអំពីការតម្រង់ទិសដៅសកម្មភាពរបស់ WWF នៅវៀតណាមជាមួយនឹងតួរនាទីជួយឧបត្ថម្ភ WWF អន្តរជាតិ ដើម្បីអនុវត្តសកម្មភាពអន្តរតំបន់៕

WWF គឺជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1961 ដែលបច្ចុប្បន្នមានវត្តមាននៅក្នុងប្រទេសជាង 50 និងជាអង្គការធំជាងគេមួយសម្រាប់ការការពារធម្មជាតិនៅក្នុងពិភពលោក។ WWF មានការិយាល័យតំណាងសំខាន់នៅទីក្រុងហាណូយ និងការិយាល័យទំនាក់ទំនងក្នុងខេត្ត Quang Tri, Quang Nam, Thua Thien Hue, Lam Dong, Can Tho និងទីក្រុងហូជីមិញ។ នៅប្រទេសវៀតណាម អង្គការនេះបានដំណើរការជាផ្លូវការតាំងពីឆ្នាំ 1995 មក ហើយបានរួមចំណែកជាវិជ្ជមានជាច្រើនក្នុងវិស័យអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមជាទូទៅ៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ