នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសវនាការជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី

07:42 | 17/05/2019 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - ក្នុងពិធីទទួលជួបជាមួយរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah នារសៀលថ្ងៃទី ១៦ ខែឧសភានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា ប្រទេសទាំងពីរគួរតែនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥ ពាន់លានដុល្លារឬខ្ពស់ជាងនេះទៅទៀតនៅឆ្នាំ ២០២០ ខាងមុខ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah (រូបថត VGP/Quang Hieu)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងថា វៀតណាមតែងតែផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយម៉ាឡេស៊ី ហើយប្រទេសទាំងពីរមានទំនាក់ទំនងនយោបាយល្អនិងគួរឱ្យទុកចិត្ត។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេសវៀតណាម ដោយអនុវត្តជាក់ស្តែងរាល់វិធានការ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងពេលខាងមុខ។

ជាការឆ្លើយតបវិញ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah បានមានប្រសាសន៍ថា ម៉ាឡេស៊ីមានបំណង បង្កើនថែមទៀតកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ លោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានស្នើថា ក្រៅពីវិស័យប្រពៃណីមក ប្រទេសទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យមានយថាទស្សន៍ខ្ពស់ ដូចជា បច្ចេកវិទ្យា ៤.០ផងដែរ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP/Quang Hieu)

អញ្ជើញទទួលយកនូវប្រសាសន៍របស់រដ្ឋមន្ត្រីលោក Saifuddin Abdullah នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសលើវិស័យការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំបណ្តុះបណ្តាលនិងទេសចរណ៍ជាដើម។ លោកនាយករដ្ឋមន្ត្រីបានជឿជាក់ថា ដោយមានគ្រឹះស្ថានទំនាក់ទំនងមិត្តភាពយ៉ាងល្អប្រសើរដែលមានស្រាប់និងសក្កានុភាពសហប្រតិបត្តិការទ្វេភាគីនៅធំធេងនោះ ពិតណាស់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនឹងបន្តបោះជំហាទៅមុខជាពុំខាន ។

លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងខ្លាំងចំពោះប្រសាសន៍របស់លោករដ្ឋមន្ត្រី អំពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ៤.០ ព្រមទាំងលើកច្បាស់ថា វៀតណាមមានតម្រូវការក៏ដូចជាមានសក្កានុភាពលើវិស័យនេះផងដែរ។ រដ្ឋាភិបាលវៀត ណាមសន្យា បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សហគ្រាសម៉ាឡេស៊ី ធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម។

រូបថតៈ VGP/Quang Hieu

ស្តីពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានឯកភាពខ្ពស់នូវទស្សនៈធានាភាពចុះសម្រុងគ្នាក្នុងអាស៊ាន ស្តីពីការជំរុញកិច្ចចរចា COC ជាមួយភាគីចិន ក្នុងនោះគឺគោរពច្បាប់អន្តរជាតិ ជាពិសេស គឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍ផងដែរ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត