Trending now
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញជូនអំណោយបុណ្យតេតនៅខេត្ត Ben Tre
នាថ្ងៃទី ២ ខែកុម្ភៈ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញប្រគល់អំណោយជូនដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ កុមារកំព្រានិងជនពិការនៅខេត្ត Ben Tre។
AIPA ៤១៖ រដ្ឋសភាវៀតណាមជាមួយប្រធាន AIPA ឆ្នាំ២០២០
យុគសម័យ - អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃ AIPA 41 លោក Nguyen Van Giau មានប្រសាសន៍ថាដោយប្រធានបទ“ ការទូតសភាដើម្បីសហគមន៍អាស៊ានមួយប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតបយ៉ាងសកម្ម” ដើម្បីបានត្រៀមរៀបចំសម្រាប់មហាសន្និបាត AIPA ៤១ ប្រទេសវៀតណាមគ្រោងនឹងលើកឡើងគំនិតផ្តួចផ្តើមស្នូលចំនួនពីរ។
វៀតណាមចាប់ផ្តើមទទួលតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
យុគសម័យ - ចាប់ពីខែមករាឆ្នាំ ២០២០ តទៅ វៀតណាមបានកាន់ដំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ ព្រមទាំង កាន់ដំណែងជាប្រធានក្រុមប្រឹក្សាតែម្តង។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ជាប់ឆ្នោតជាប្រធានគណបក្ស Likud ឡើងវិញ
យុគសម័យ - យោងតាមលទ្ធផលដែលបានប្រកាសជាផ្លូវការនៅព្រឹកថ្ងៃទី ២៧ ខែធ្នូនេះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ត្រូវបានជាប់ឆ្នោតជាថ្មីម្តងទៀត ជាប្រធានគណបក្ស Likud ដែលកំពុងកាន់អំណាច ដោយទទួលបានសំឡេងគាំទ្រ ៧២% ខណៈគូប្រជែងរបស់លោកគឺសមាជិកព្រឹទ្ធសភាលោក Gideon Saar ទទួលបានតែ ២៨% ប៉ុណ្ណោះ។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សានៃសហព័ន្ធរុស្ស៊ី
បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan, នាថ្ងៃទី ១១ ខែធ្នូ លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញថ្លែងបទសុន្ទរកថាដ៏សំខាន់មួយនៅឯសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី; ជួបសវនាការជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Medvedev; ជួបពិភាក្សាជាមួយប្រធានឌូម៉ាជាតិរុស្ស៊ី; ចូលរួមនិងថ្លែងមតិនៅសម័យប្រជុំលើកទី ២ រវាងរដ្ឋសភានៃប្រទេសទាំងពីរ និងមានកិច្ចប្រជុំទ្វេភាគីជាមួយសមាគមនានារបស់រុស្ស៊ីផងដែរ។
ប្រទេសវៀតណាមនឹងលើកកម្ពស់តួនាទីដឹកនាំរបស់ខ្លួននៅពេលដែលជាប្រធានអាស៊ានឆ្នាំ ២០២០
នាថ្ងៃទី ២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីអាស៊ាន និងការត្រៀមរៀបចំសម្រាប់ឆ្នាំប្រធានអាស៊ានឆ្នាំ ២០២០។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយប្រធានទីភ្នាក់ងារអង្គរក្សជាតិរុស្ស៊ី
យុគសម័យ - នារសៀលថ្ងៃទី ៣ ធ្នូ នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោកឧត្តមសេនីយ៍ Zolotov Victor Vasilyevich ប្រធានទីភ្នាក់ងារអង្គរក្សជាតិនៃសហព័ន្ធរុស្ស៊ី។
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម
យុគសម័យ - នារសៀលថ្ងៃទី ២២ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម លោក Pier Giorgio Aliberth។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រី និងជាប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម
យុគសម័យ - នៅវិមានសន្តិភាព នារសៀលថ្ងៃ ទី ៣០ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Phan Van Giang អនុរដ្ឋមន្ត្រី និងជាប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែន
យុគសម័យ - នារសៀលថ្ងៃទី ៤ ខែតុលានៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេច តេជោ ហ៊ុនសែន ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។
ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh ចូលរួមវេទិកាតភ្ជាប់អឺរ៉ុប - អាស៊ី
លោក Nguyen Van Binh បានសម្តែងការគាំទ្ររបស់វៀតណាមចំពោះការខិតខំប្រឹងប្រែងក្នុងការតភ្ជាប់ អឺរ៉ុប - អាស៊ីរបស់សហភាពអឺរ៉ុប ព្រមទាំងបានអះអាងថាការតភ្ជាប់នេះត្រូវតែធានាចីរភាព និងលើគ្រប់ជ្រុងជ្រោយ។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលជួបជាមួយប្រធានគណៈប្រតិភូចូលរួមសន្និសីទ្ធអាស៊ានណាប៉ុល ៣៩
នារសៀលថ្ងៃទី ១៨ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបជួបជាមួយប្រធានគណៈប្រតិភូចូលរួមសន្និសីទមេបញ្ជាការប៉ូលីសអាស៊ានលើកទី ៣៩ (ASEANAPOL 39) ដែលកំពុងប្រារព្ធនៅទីក្រុងហាណូយ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ
អញ្ជើញថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការ បានលើកច្បាស់ថា កម្មា ភិបាល បក្ខជន និងមហាជនមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ហើយវាយ តម្លៃខ្ពស់ចំពោះការងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់បក្សនិងរដ្ឋនាពេល កន្លងទៅ។ នេះជាកត្តាមួយដើម្បីបង្កើតនិងពង្រឹងជំនឿទុកចិត្តរបស់ប្រជាជន ចំពោះបក្សនិងរបប។
ប្រធានមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម ស្នើសុំស្វែងយល់ពីសម្តេចតេជោ នូវស្ថានភាពកសិកម្មកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ បានអនុញ្ញាតឲ្យ លោក Gilbert F.Houngbo ប្រធានមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
លោកស្រី Ursula von der Leyen ស្ត្រីដំបូងបំផុតដែលក្លាយជាប្រធានគណៈកម្មការអឺរ៉ុប
យុគសម័យ - នៅថ្ងៃទី១៦ ខែកក្កដា សភាអឺរ៉ុបបានបោះឆ្នោតគាំទ្រលោកស្រី Ursula von der Leyen ជាប្រធានគណៈកម្មការអឺរ៉ុបថ្មីជំនួសលោក Jean-Claude Juncker ដែលចប់អាណត្តិ។
ប្រធានរដ្ឋសភាវៀតណាមទទួលជួបជាមួយប្រធានតុលាការប្រជាជនកំពូលឡាវ
យុគសម័យ - នារសៀលថ្ងៃទី ១៦ ខែកក្កដា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសន្ទនាជាមួយប្រធានតុលាការប្រជាជនកំពូលឡាវ លោក Khampha Sengdara រួមជាមួយសមាជិកនៃគណៈប្រតិភូផ្នែកតុលាការឡាវផងដែរ។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាគ្សាជាមួយប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Li Zhanshu
យុគសម័យ - ទទួលបានការអញ្ជើញរបស់ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Li Zhanshu ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅចិនចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែកក្កដាឆ្នាំ ២០១៩។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីអាមេនី
យុគសម័យ - នាព្រឹកថ្ងៃទី ៦ ខែកក្កដា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសវនាការជាមួយនាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyan ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc។
លោកស្រី Theresa May លាលែងពីតំណែងជាប្រធានបក្សអភិរក្សនិយម ក្រោយបោះបង់តំណែងនាយករដ្ឋមន្រ្តីអង់គ្លេស
យុគសម័យ - លោកស្រី Theresa May លាលែងពីតំណែងជាប្រធានបក្សអភិរក្សនិយមដោយហេតុនេះបានត្រួសត្រាយផ្លូវសម្រាប់ប្រណាំងដើម្បីស្វែងរកអ្នកស្នងដើម្បីបញ្ចប់ដំណើរការនៃការទទួលយកអង់គ្លេសចេញពីសហភាពអឺរ៉ុប។
ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាម ចូលរួមពិធីសម្ពោធប្រព័ន្ធចែករំលែកកង់នៅទីក្រុង Hoi An ប្រទេសវៀតណាម
យុគសម័យ- ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga បានចូលរួមពិធីកាត់ខ្សែបូរសម្ពោធប្រព័ន្ធចែករំលែកកង់នៅកន្លែងសាធារណៈនៅទីក្រុង Hoi An ខេត្ត Quang Nam។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។