នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយប្រធានទីភ្នាក់ងារអង្គរក្សជាតិរុស្ស៊ី

09:36 | 04/12/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ៣ ធ្នូ នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោកឧត្តមសេនីយ៍ Zolotov Victor Vasilyevich ប្រធានទីភ្នាក់ងារអង្គរក្សជាតិនៃសហព័ន្ធរុស្ស៊ី។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញទទួលជួបលោកឧត្តមសេនីយ៍ Zolotov Victor Vasilyevich នាយកទីភ្នាក់ងារអង្គរក្សជាតិនៃសហព័ន្ធរុស្ស៊ី (រូបថតៈ chinhphu.vn)

អញ្ជើញថ្លែងក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បានសម្តែងក្តីជឿជាក់ថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់គណៈប្រតិភូ នឹងរួមចំណែក ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀត ណាមនិងរុស្ស៊ីនិយាយរួមនិងរវាងក្រសួងនគរបាលវៀតណាមជាមួយទីភ្នាក់ងារអង្គរក្សជាតិនៃសហព័ន្ធរុស្ស៊ីនិយាយដោយ ឡែក។

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ផងដែរថា ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មមិនទាន់សមស្របជាមួយនឹងទំនាក់ទំនងនយោបាយ ការពារជាតិនិងសន្តិសុខ យ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ។ ហេតុដូច្នេះ ភាគីទាំងពីរត្រូវការកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះ។ យ៉ាងណាមិញ រដ្ឋាភិបាលវៀតណាមតែងតែគាំទ្រនិងចូលរូមចំណែកក្នុងការដោះស្រាយរាល់ការលំបាកសម្រាប់អាជីវកម្ម សហព័ន្ធរុស្ស៊ីក្នុងការវិនិយោគធ្វើអាជីវកម្មនិងផលិតកម្មនៅវៀតណាម។

ទិដ្ឋភាពនៃជំនួប (រូបថតៈ chinhphu.vn)

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តីវៀតណាម បានអំពាវនាវអោយរដ្ឋាភិបាលនិងប្រជាជនសហព័ន្ធរុស្ស៊ី ដោយឈរលើស្មារតីនៃទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រពៃណីរវាងប្រទេសទាំងពីរយ៉ាងល្អប្រសើរនោះ ប្រទេសទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអោយបានច្រើនថែមទៀត។ លោកនាយករដ្ឋមន្រ្តីរំពឹងថា សហព័ន្ធរុស្ស៊ីនឹងគាំទ្រនូវគោលជំហររបស់វៀតណាមលើបញ្ហាសមុទ្រខាងកើត ក៏ដូចជាគាំទ្រវៀតណាមដើម្បីបំពេញប្រកបដោយជោគជ័យតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០។

ដោយមានការឯកភាពជាមួយនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc លោកឧត្តមសេនីយ៍ Zolotov Victor Vasilyevich បានអះអាងថា ទីភ្នាក់ងារអង្គរក្សជាតិរុស្ស៊ីបានត្រៀមខ្លួនជាស្រេច ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងចែករំលែកបទពិសោធន៍ជាមួយវៀតណាម។ នៅពេលខាងមុខនេះ ភាគីទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកទេសជំនាញ តាមរយៈនោះ នឹងរួមចំណែកធានាដល់សន្តិសុខ នយោបាយ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមជាក់ជាពុំខាន៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត