អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ

22:08 | 26/07/2019 (ប្រភព៖ vovworld.vn)

អញ្ជើញថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការ បានលើកច្បាស់ថា កម្មា ភិបាល បក្ខជន និងមហាជនមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ហើយវាយ តម្លៃខ្ពស់ចំពោះការងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់បក្សនិងរដ្ឋនាពេល កន្លងទៅ។ នេះជាកត្តាមួយដើម្បីបង្កើតនិងពង្រឹងជំនឿទុកចិត្តរបស់ប្រជាជន ចំពោះបក្សនិងរបប។

ទិដ្ឋភាពនៅកិច្ចប្រជុំនេះ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី២៦ ខែកក្កដា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈឹម ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ បានរៀបចំកិច្ចប្រជុំលើកទី១៦ ដើម្បីបូកសរុបសកម្មភាពក្នុងឆមាសទីមួយឆ្នាំ២០១៩ ក៏ដូចជាដាក់ចេញភារកិច្ច សំខាន់ៗក្នុងឆមាសទី២ផងដែរ។

អញ្ជើញថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការ បានលើកច្បាស់ថា កម្មា ភិបាល បក្ខជន និងមហាជនមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ហើយវាយ តម្លៃខ្ពស់ចំពោះការងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់បក្សនិងរដ្ឋនាពេល កន្លងទៅ។ នេះជាកត្តាមួយដើម្បីបង្កើតនិងពង្រឹងជំនឿទុកចិត្តរបស់ប្រជាជន ចំពោះបក្សនិងរបប។

និយាយដល់ទិសដៅ ភារកិច្ចនាពេលខាងមុខ លោកអគ្គលេខាបក្ស ប្រធាន រដ្ឋបានចាត់ទុកថា៖ “មិនមានការបញ្ឈប់ឬការស្ទាក់ស្ទើរយ៉ាងដាច់ខាត។ យើងត្រូវជ្រួតជ្រាប យ៉ាងជ្រាលជ្រៅនូវគោលជំហរនេះ ហើយបក្សទាំងមូល ប្រជាជនទាំងមូលត្រូវ ប្ដេជ្ញាចិត្ត មិនអាចបញ្ឈប់ មិនអាចមិនធ្វើបានឡើយ។ ដោយសារតែនេះជា សំណូមពររបស់បដិវត្តន៍ ជាតម្រូវការនិងបំណងប្រាថ្នារបស់ប្រជាជនក៏ដូចជា របស់បក្សផងដែរ។ ប្រសិនបើមាននរណាម្នាក់ស្ទាក់ស្ទើរ សូមរាយការណ៍ហើយ ស្វ័យលាលែងពីតំណែង”។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសំណូមពរអោយដោះស្រាយ រាំងស្កាត់ ប្រកបដោយប្រសិទ្ធភាពនូវស្ថានភាព “អំពើ ពុករលួយតិចៗ” ជំរុញការងារប្រយុទ្ធ ប្រឆាំងអំពើពុករលួយនៅតាមក្រសួង ស្ថាប័ន តំបន់ និងមូលដ្ឋាន ប្ដេជ្ញាបញ្ចេញកម្មាភិបាលពុករលួយ កម្មាភិបាលគ្មានគុណធម៌ ចេញពីក្បាលម៉ាស៊ីន របស់បក្សនិងរដ្ឋ។ ទន្ទឹមនឹងនោះ បន្តជំរុញខ្លាំងនិងលើកកំពស់ប្រសិទ្ធភាពនូវ ការងារផ្សព្វផ្សាយ ឃោសនា អប់រំអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត