AIPA ៤១៖ រដ្ឋសភាវៀតណាមជាមួយប្រធាន AIPA ឆ្នាំ២០២០

14:49 | 29/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃ AIPA 41 លោក Nguyen Van Giau មានប្រសាសន៍ថាដោយប្រធានបទ“ ការទូតសភាដើម្បីសហគមន៍អាស៊ានមួយប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតបយ៉ាងសកម្ម” ដើម្បីបានត្រៀមរៀបចំសម្រាប់មហាសន្និបាត AIPA ៤១ ប្រទេសវៀតណាមគ្រោងនឹងលើកឡើងគំនិតផ្តួចផ្តើមស្នូលចំនួនពីរ។

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ

យុគស័យ - នាថ្ងៃទី ២៨ ខែសីហា នៅទីក្រុងហាណូយ កាសែតតំណាងប្រជាជនបានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ “រដ្ឋសភាវៀតណាមក្នុងនាមជាប្រធានក្រុមប្រឹក្សាអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) ឆ្នាំ២០២០” ។ ដោយសង្កត់ធ្ងន់លើតួនាទីរបស់រដ្ឋសភាវៀតណាមចាប់តាំងពីបានចូលជាសមាជិក AIPO / AIPA (ឆ្នាំ១៩៩៥) តំណាងប្រជាជនបានលើកឡើងថានៅមហាសន្និបាតរដ្ឋសភាវៀតណាម មានគំនិតផ្តួចផ្តើមនិងការចូលរួមវិភាគទានយ៉ាងជាក់ស្តែងជាច្រើន។

អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃ AIPA 41 លោក Nguyen Van Giau មានប្រសាសន៍ថាដោយប្រធានបទ“ ការទូតសភាដើម្បីសហគមន៍អាស៊ានមួយប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតបយ៉ាងសកម្ម” ដើម្បីបានត្រៀមរៀបចំសម្រាប់មហាសន្និបាត AIPA ៤១ ប្រទេសវៀតណាមគ្រោងនឹងលើកឡើងគំនិតផ្តួចផ្តើមស្នូលចំនួនពីរ។ ទីមួយ លើកសំណើរឱ្យបង្កើតយន្តការសម្រាប់សមាជិកសភាវ័យក្មេងដើម្បីលើកកម្ពស់តួនាទីរបស់យុវជន។ ទីពីរ វៀតណាមមានបំណងចង់ភ្ជាប់សកម្មភាពរបស់ AIPA ជាមួយសកម្មភាពរបស់សហភាពសភាពិភពលោក (IPU) ដែលផ្សារភ្ជាប់ជាមួយនឹងការអនុវត្តរបៀបវារៈរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទោះបីការរៀបចំមហាសន្និបាត AIPA ៤១ និងសកម្មភាពរបស់ប្រធាន AIPA ឆ្នាំ ២០២០ និងសកម្មភាពនានាប្រចាំឆ្នាំ ២០២០ តាមទម្រង់ប្រព័ន្ធអ៊ិនធរណេត ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែរដ្ឋសភាវៀតណាមនឹងធានាបាននូវការរៀបចំព្រឹត្តិការណ៍ប្រកបដោយជោគជ័យផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: quochoi.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត