ប្រទេសវៀតណាមនឹងលើកកម្ពស់តួនាទីដឹកនាំរបស់ខ្លួននៅពេលដែលជាប្រធានអាស៊ានឆ្នាំ ២០២០

11:42 | 04/12/2019 (ប្រភព៖ kh.qdnd.vn ហេង វុធ្ធី)

នាថ្ងៃទី ២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីអាស៊ាន និងការត្រៀមរៀបចំសម្រាប់ឆ្នាំប្រធានអាស៊ានឆ្នាំ ២០២០។

កិច្ចប្រជុំផ្សព្វផ្សាយអំពីអាស៊ាន និងការត្រៀមរៀបចំសម្រាប់ឆ្នាំប្រធានអាស៊ានឆ្នាំ ២០២០ (រូបថត៖ baodansinh.vn)


មានប្រសាសន៍នៅកិច្ចប្រជុំ លោក Le Quan អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច បានសង្កត់ធ្ងន់ថារដ្ឋាភិបាលវៀតណាម ក្រសួង និងស្ថាប័ននានាកំពុងពន្លឿនការត្រៀមរៀបចំសម្រាប់ឆ្នាំប្រធានអាស៊ានឆ្នាំ២០២០។ ហេតុដូច្នេះ កិច្ចប្រជុំនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំកិច្ចប្រជុំទាំងឡាយនៅពេលដែលវៀតណាមជាប្រធានអាស៊ានឆ្នាំ ២០២០។

រីឯលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានសំដែងនូជំនឿជាក់ថា ប្រទេសវៀតណាមនឹងលើកកម្ពស់តួនាទីដឹកនាំរបស់ខ្លួននៅពេលដែលជាប្រធានអាស៊ាន ២០២០ រួមចំណែកកសាងសហគមន៍អាស៊ានឲ្យចងសម្ព័ន្ធយ៉ាងជិតស្និទ និងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ លោកអគ្គលេខាធិការអាស៊ានបានអះអាងថា លោកនិងលេខាធិការដ្ឋានអាស៊ាននឹងសហការយ៉ាងសកម្មនិងខិតខំប្រឹងប្រែងដើម្បីជួយឧបត្ថម្ភស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាមនៅពេលដែលវៀតណាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០។

នៅកិច្ចប្រជុំ ប្រតិភូទាំងឡាយបានស្តាប់អំពីអាទិភាពនៃសហគមន៍វប្បធម៌ សង្គមដែលជាសសរស្តម្ភមួយរបស់សហគមន៍អាស៊ានក្នុងឆ្នាំ ២០២០។ ក្រៅពីនោះប្រតិភូទាំងឡាយក៏បានពិភាក្សាអំពីកិច្ចសហការរវាងវៀតណាម និងលេខាធិការដ្ឋានអាស៊ាននៅឆ្នាំក្រោយទៀតផង៕

ប្រភព៖ kh.qdnd.vn - សុរបដោយ ហេងវុធ្ធី

(ប្រភព៖ kh.qdnd.vn ហេង វុធ្ធី)

(ប្រភព៖ kh.qdnd.vn ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង

អានច្រើនបំផុត