យុគសម័យ - នារសៀលថ្ងៃទី ២២ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម លោក Pier Giorgio Aliberth។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម លោក Giorgio Aliberti ក្នុងឱកាសមកបំពេញបេសកកម្មនៅវៀតណាម (រូបថតៈ chinhphu.vn )
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានអបអរសាទរចំពោះលោក Pier Giorgio Aliberth ដែលបានអញ្ជើញមកបំពេញភារកិច្ចនៅវៀតណាម ព្រមទាំងជឿជាក់ថា លោកឯកអគ្គរដ្ឋទូតនឹងចូលរួមវិភាគទានជាវិជ្ជមានដល់ទំនាក់ទំនងទ្វេភាគី។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា សហភាពអឺរ៉ុបគឺជាដៃគូសំខាន់របស់វៀតណាម ហើយរាល់បញ្ហាដែលសហភាពបានលើកឡើង គឺវៀតណាមតែងតែដោះស្រាយយ៉ាងត្រឹមត្រូវ។ លោកនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ចំពោះទស្សនៈរបស់សហភាពអឺរ៉ុប លើបញ្ហាសមុទ្រខាងកើត ក៏ដូចជាគាំទ្រ សុវត្ថិភាព សន្តិសុខ សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយអនុលោមតាមច្បាប់អន្តរជាតិ។
នៅឆ្នាំ ២០២០ វៀតណាមនឹងទទួលតួនាទីជាប្រធានអាស៊ាននិងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ។ លោកនាយករដ្ឋមន្រ្តីបានជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង EU នឹងកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា ក្នុងអាណត្តិបំពេញបេសកកម្មរបស់ខ្លួននោះ លោកឯកអគ្គរដ្ឋទូតនឹងរួមចំណែកនាំទំហំពាណិជ្ជកម្មទ្វេភាគីគឺមិនទាបជាង ៥០ ពាន់លានដុល្លារអាមេរិកឡើយ ហើយការវិនិយោគនិងការដោះដូររវាងភាគីទាំងពីរនឹងកើនឡើងជាលំដាប់ជាក់ជាពុំខាន។
ទិដ្ឋភាពនៃជំនួប (រូបថតៈ chinhphu.vn)
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Pier Giorgio Aliberth បានសម្តែងនូវកិត្តិយស ដែលបានទទួលយកនូវបេសកកម្មនៅប្រទេសវៀតណាម។ លោកបានលើកឡើងថា ទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុបកំពុងស្ថិតក្នុងដំណាក់កាលល្អប្រសើរនិងសម្តែងនូវសំណាងរបស់ខ្លួនដែលទទួលយកភារកិច្ចនៅក្នុងរយៈពេលនេះ។ ថ្វីត្បិតតែដូច្នេះក៏ដោយយោងទៅ តាមលោករូបនេះ នេះក៏ជាបញ្ហាប្រឈមសម្រាប់រូបលោក ជាពិសេសការអនុវត្តរាល់កិច្ចព្រមព្រៀងនិងអនុសញ្ញាដែលភាគីទាំងពីរសម្រេចបាន។
ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត លោកឯកអគ្គរដ្ឋទូតបានអះអាងថា EU គាំទ្រគោលជំហររបស់វៀតណាមដោយឈរ លើមូលដ្ឋានគោរពច្បាប់អន្តរជាតិ៕
(ដោយ ស្រីព្រេជ)


មតិពីមិត្តអ្នកអាន