ប្រធានរដ្ឋសភាវៀតណាមទទួលជួបជាមួយប្រធានតុលាការប្រជាជនកំពូលឡាវ

21:50 | 16/07/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ១៦ ខែកក្កដា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសន្ទនាជាមួយប្រធានតុលាការប្រជាជនកំពូលឡាវ លោក Khampha Sengdara រួមជាមួយសមាជិកនៃគណៈប្រតិភូផ្នែកតុលាការឡាវផងដែរ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយប្រធានតុលាការប្រជាជនកំពូលឡាវ លោក Khampha Sengdara (រូបថត: daibieunhandan.vn)

ក្នុងជំនួបនេះ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានអះអាងថា ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋសភាវៀតណាម តែងតែ ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារតុលាការ។ ពោលកឺ វៀតណាមកំពុងខិតខំប្រឹងប្រែងអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់យុត្តិធម៌និងបានសម្រេចនូវលទ្ធផលសំខាន់ៗជាច្រើន ដែលក្នុងនោះតុលាការប្រជាជនមានតួនាទីសំខាន់ណាស់។ លោកស្រីប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងតុលាការប្រជាជនកំពូលវៀតណាមនិងតុលាការប្រជាជនកំពូលឡាវក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ដែលសម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើន ជាពិសេសក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈនិងបំប៉ន់ជំនាញតុលាការ ចៅក្រម រួមទាំងការផ្លាស់ប្តូរគណៈប្រតិភូពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋានផងដែរ។

លោកស្រីប្រធានរដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងតុលាការវៀតណាមនិងឡាវដែលបានចុះហត្ថលេខានៅឆ្នាំ ២០០៨ បានលើកឡើងពីក្របខ័ណ្ឌនៃការកំណត់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យបំប៉ន់កម្មាភិបាល និងការផ្លាស់ប្តូរបទពិសោធន៍រវាងចៅក្រមនិងមន្ត្រីផ្នែកតុលាការនៃប្រទេសទាំងពីរ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ daibieunhandan.vn )

អញ្ជើញជាការឆ្លើយតប ប្រធានតុលាការប្រជាជនកំពូលឡាវលោក Khampha Sengdara ក៏បានជម្រាបជូនលោកស្រីប្រធានរដ្ឋសភា នូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់តុលាការនៃប្រទេសទាំងពីរក្នុងពេលកន្លងមក ក្នុងនោះមានមាតិកានៃកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនិងការបំប៉ន់ចៅក្រមជាដើម។

ប្រធានរដ្ឋសភាវៀតណាម​ លោកស្រី Nguyen Thi Kim Ngan បានសម្តែងជំនឿជាក់ថា ជាមួយនឹងលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាវិជ្ជមាននោះ នៅពេលខាងមុខ តុលាការប្រជាជននៃប្រទេសទាំងពីរនឹងបន្តចែករំលែកបទពិសោធន៍ក្នុងការបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ព្រមទាំងពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងឡាវផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត