យុគសម័យ - ចាប់ពីខែមករាឆ្នាំ ២០២០ តទៅ វៀតណាមបានកាន់ដំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ ព្រមទាំង កាន់ដំណែងជាប្រធានក្រុមប្រឹក្សាតែម្តង។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រូបភាព៖ VNA)
ក្នុងនាមជាប្រធាន វៀតណាមនឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំនានារបស់ក្រុមប្រឹក្សា។ នៅពេលទទួលបានការអនុញ្ញាត ពីទីភ្នាក់ងារនេះ វៀតណាមនឹងធ្វើជាតំណាងក្រុមប្រឹក្សាក្នុងនាមជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ។ ក្នុងនាមជាសមាជិកមានការទទួលខុសត្រូវនិងចូលរួមវិភាគទានយ៉ាងសកម្មដល់គ្រប់វិស័យនៃសកម្មភាពនានារបស់អង្គការសហប្រ ជាជាតិ រួមទាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ វៀតណាមនឹងផ្តល់អាទិភាពក្នុងការទប់ស្កាត់ជម្លោះ ការទូតការពារ ការដោះស្រាយជម្លោះដោយសន្តិវិធី យោងតាមមាត្រា ៦ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
ការចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺជាឱកាសសំខាន់សម្រាប់វៀតណាម អនុវត្តគោលនយោបាយកិច្ចការបរទេសបើកចំហ ឯករាជ្យភាព ពហុបែប ពហុភាគី ជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ព្រមទាំងអះអាងថា វៀតណាមជានិច្ចកាល ជាសមាជិកសកម្មនិងមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ៕
(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន