ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញជូនអំណោយបុណ្យតេតនៅខេត្ត Ben Tre

09:50 | 03/02/2021

នាថ្ងៃទី ២ ខែកុម្ភៈ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញប្រគល់អំណោយជូនដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ កុមារកំព្រានិងជនពិការនៅខេត្ត Ben Tre។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ bentre.gov.vn)

នៅក្នុងពិធីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងអ្នកឧបត្ថម្ភគឺអគ្គក្រុមហ៊ុនឧស្ម័នវៀតណាមចំណុះសម្ព័ន្ធក្រុមហ៊ុនប្រេងនិងឧស្ម័នវៀតណាម បានប្រគល់អំណោយជានិមិត្តរូបនិងបញ្ចូនអំណោយចំនួន ១.៥០០ កញ្ចប់ទៅកាន់ស្ថាប័នមានសមត្ថកិច្ចនៅខេត្ត Ben Tre ដើម្បីផ្តល់ជូនគ្រួសារ គោលនយោ បាយ គ្រួសារក្រីក្រ កុមារកំព្រានិងជនពិការក្នុងខេត្ត។ លោកស្រីប្រធានរដ្ឋសភាអំពាវ នាវឱ្យស្ថាប័នថ្នាក់ខេត្ត រួមដៃគ្នាដើម្បីថែរក្សាជីវភាពរបស់ប្រជាជន ជាពិសេសគ្រួសារដែលមានស្ថានភាពលំបាកពិសេសនិងកុមារអភព។ ទន្ទឹមជាមួយគ្នានោះ អនុវត្តន៍ល្អការងារសន្តិសុខសង្គមដោយធានាថា ប្រជាជនគ្រប់រូប ជាពិសេសគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ មានលក្ខណៈងាយស្រួលចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ប្រកបដោយភាពកក់ក្តៅនិងសុវត្ថិភាព៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត