ពិព័រណ៍ Fabrica៖ តភ្ជាប់ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីពីឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរវៀតណាម-អ៊ីតាលី
យុគសម័យ - នាថ្ងៃទី ២០ ឧសភា ការតាំងពិព័រណ៌ “វាយនភ័ណ្ឌអ៊ីតាលី - រចនាបទ និងរបកគំហើញ” បានបើកនៅសកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ។ វាយនភ័ណ្ឌ និងកាត់ដេរត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃពាណិជ្ជកម្មវៀតណាម-អ៊ីតាលី។
យថាទស្សសម្រាប់កិច្ចសហប្រតិបត្តិការរវាង Can Tho និងដៃគូឥណ្ឌូនេស៊ីក្នុងវិស័យកសិកម្ម
យុគសម័យ - នាថ្ងៃទី ២០ ឧសភា ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង និងគណៈកម្មាធិការប្រជាជនទីក្រុង Can Tho និងតំណាងមន្ទីរពាក់ព័ន្ធបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម។
វៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនៅក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរដែលរៀបចំដោយក្រសួងការបរទេសនៃប្រទេសអង់ហ្គោឡា
យុគសម័យ - នាពេលថ្មីៗនេះ ក្រសួងការបរទេសនៃប្រទេសអង់ហ្គោឡា និងសមាគមកីឡា Petro Atletica បានរៀបចំសកម្មភាពផ្លាស់ប្តូរជាមួយស្ថាប័នការទូត និងជនបរទេសនៅប្រទេសអង់ហ្គោឡា ដោយទាក់ទាញការចូលរួមពីភ្នាក់ងារតំណាង និងជនបរទេសមកពីប្រទេសផ្សេងៗនៅក្នុងប្រទេសអង់ហ្គោឡា។
ម្ហូបវៀតណាមមួយមុខទៀតក្នុងចំណោមមុខម្ហូបត្រីឆ្ងាញ់បំផុតទាំង១០ក្នុងពិភពលោក
08:40 | 22/05/2024
លើកតម្កើង Xin Man - Ha Giang (វៀតណាម) សម្រស់ទឹកដីព្រំប្រទល់នៃមាតុភូមិដល់មិត្តអន្តរជាតិ
09:04 | 21/05/2024
វៀតណាម៖ កងទ័ព Truong Son និងដំណេីរការកសាងជំនឿទៅលើជ័យជំនះ
08:07 | 21/05/2024
សម្ព័ន្ធអង្គការមិត្តភាពហាណូយ៖ បើកការប្រលងសរសេរ “ហាណូយនៅក្នុងដួងចិត្តខ្ញុំ”
យុគសម័យ - ការប្រលងសរសេរអក្សរ “ហាណូយក្នុងខ្ញុំ” ត្រូវបានរៀបចំឡើងដោយសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ ដើម្បីអបអរសាទរខួបលើកទី ៧០ នៃទិវារំដោះរាជធានី និងខួបលើកទី ២៥ ដែលហាណូយត្រូវបានអង្គការយូណេស្កូ លើកតម្កើងជា “ទីក្រុងដើម្បីសន្តិភាព”។
ការតាំងពិព័រណ៍ " ម៉ូដសម្លៀកបំពាក់សម្រាប់មន្ត្រីរាជការ ក្នុងរាជកាល Nguyen"
យុគសម័យ - នារសៀលថ្ងៃទី ២៧ មិថុនា នៅមជ្ឈមណ្ឌលសិល្បៈ Le Ba Dang នៃសារមន្ទីរវិចិត្រសិល្បៈ Hue បានប្រព្រឹត្តទៅការតាំងពិព័រណ៌ “ ម៉ូដសម្លៀកបំពាក់សម្រាប់មន្ត្រីរាជការ ក្នុងរាជកាល Nguyen”។ ការតាំងពិព័រណ៍នេះបានរៀបចំឡើងដោយនាយកដ្ឋានឯកសារនិងបណ្ណសាររដ្ឋសហការជាមួយមន្ទីរវប្បធម៌ និងព័ត៌មានខេត្ត Thua Thien Hue ក្នុងសប្តាហ៍ Festival Hue ឆ្នាំ ២០២២។
វៀតណាម៖ ជនជាតិ Xo Dang និងសម្រស់នៃពិធីបុណ្យអំណរស្រូវថ្មី
ជនជាតិ Xo Dang គឺជាក្រុមជនជាតិភាគតិចដែលរស់នៅយូរលង់មកហើយនៅតំបន់ខ្ពង់រាបកណ្តាល។ ក្នុងដំណើរការបង្កើតនិងអភិវឌ្ឍន៍ ជនជាតិ Xo Dang នៅតែរក្សាបាននូវតម្លៃវប្បធម៌ប្រពៃណីរបស់ជាតិ។
ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អបអរសាទរមហាពិធីពិសាខបូជាឆ្នាំ២០២៤
នារសៀលថ្ងៃទី ១៩ ឧសភា ក្នុងឱកាសមហាពិធីពិសាខបូជា ពុទ្ធសករាជ ២៥៦៨ (ឆ្នាំ២០២៤) គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាម ដឹកនាំដោយលោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រីរដ្ឋា ភិបាល បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរចំពោះថ្នាក់ដឹកនាំនៃគ្រឹះស្ថាន ព្រះពុទ្ធសាសនាមួយចំនួននៅទីក្រុងហូជីមិញ។
អង្គការមូលនិធិកុមារវៀតណាមបានប្រគល់កុំព្យូទ័រចំនួន៤០គ្រឿង និងអំណោយចំនួន៦០កញ្ចប់ដល់សិស្សានុសិស្សនៅស្រុក Hoa Vang (Da Nang)
យុគសម័យ - នាថ្ងៃទី ១៧ ឧសភា សម្ព័ន្ធយុវជន Da Nang បានសម្របសម្រួលជាមួយអង្គការ ChildFund វៀតណាមរៀបចំកម្មវិធីផ្តល់អំណោយ Wings to the Future កុំព្យូទ័រចំនួន ៤០ គ្រឿង និងអំណោយចំនួន ៦០ ជូនសិស្សសាលាបឋមសិក្សា Hoa Nhon លេខ ២ និងអនុវិទ្យាល័យ Pham Van Dong (ស្រុក Hoa Vang) ដោយចំណាយថវិកាសរុបជិត ៦៩០លានដុង។
បំពាក់បំប៉នចំណេះដឹងព័ត៌មានកិច្ចការបរទេសសម្រាប់កងកម្លាំងដែលចូលរួមសកម្មភាពនៅតាមតំបន់ព្រំដែន
យុគសម័យ - ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែឧសភា នៅទីក្រុង Buon Ma Thuot សាលាបណ្តុះបណ្តាល និងជំរុញអ្នកគ្រប់គ្រងព័ត៌មាន និងទំនាក់ទំនង (ក្រសួងព័ត៌មាន និងសារគមនាគមន៍) បានរៀបចំវគ្គបណ្តុះបណ្តាលមួយដើម្បីលើកកម្ពស់ចំណេះដឹង ជំនាញ និងអាជីពសេវាកម្មព័ត៌មានកិច្ចការបរទេសសម្រាប់កងកម្លាំងដែលចូលរួមផ្នែកព័ត៌មានបរទេស សកម្មភាពនៅតំបន់ព្រំដែន។
SCI បានចំណាយប្រាក់ជាង ៦.៦ ពាន់លានដុង ដើម្បីបំពាក់ចំណេះដឹង និងបំណិនជីវិតសម្រាប់ក្មេងស្រីនូវនៅ Quang Binh
យុគសម័យ - គណៈកម្មាធិការប្រជាជនខេត្ត Quang Binh ទើបតែបានចេញសេចក្តីសម្រេចលេខ ១២៨២/QD-UBND ចុះថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២៤ ដោយអនុម័តលើជំនួយជាង ៦,៦ ពាន់លានដុងពីគម្រោង “ជំនាន់វ័យក្មេងជាម្ចាស់អនាគត” ឧបត្ថម្ភដោយអង្គការ Save the Children International (SCI) ដើម្បីផ្តល់ចំណេះដឹង និងបំណិនជីវិតដល់ក្មេងស្រីនៅសាលាមធ្យមសិក្សាចំនួន ១០ ក្នុងទីក្រុង Dong Hoi និង ស្រុក Quang Ninh។
ជួយប្រជាជននៅតំបន់ព្រំដែនភាគខាងជើងនៃតំបន់ខ្ពង់រាបកណ្តាលធ្វើអាជីវកម្ម
យុគសម័យ - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស្រុកជាប់ព្រំដែនក្នុងខេត្ត Gia Lai និងខេត្ត Kon Tum មានគោលនយោបាយជាច្រើនដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ប្រជាជន។ គោលនយោបាយគាំទ្រសមស្របដែលផ្តោតលើវិស័យកសិកម្មបានជួយប្រជាជនបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ពួកគេ។ នេះក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយដើម្បីជួយដល់មូលដ្ឋានអនុវត្តបានល្អក្នុងការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។
លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦
នារសៀលថ្ងៃទី ២០ ឧសភា ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី ៧ នៃរដ្ឋសភា វៀតណាមនីតិកាលទី ១៥ បណ្ដាសមាជិករដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តី សម្រេចចិត្តអំពីការបោះឆ្នោតជ្រើសតាំងលោក Tran Thanh Man ជាប្រធានរដ្ឋសភា។
សកម្មភាពអបអរសាទរខួបកំណើតលោកប្រធានហូជីមិញនៅឯបរទេស
នាថ្ងៃទី ១៩ ឧសភា អាជ្ញាធរខេត្ត Nakhon Phanom បានសម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំនៅថៃ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Khon Kaen និងសមាគមថៃ-វៀតណាមខេត្ត Nakhon Phanom រៀបចំពិធីរំលឹកខួប ១៣៤ឆ្នាំ នៃទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៤)។
SIAL កាណាដា ២០២៤ បើកឱកាសនាំចេញអាហារកែច្នៃសម្រាប់អាជីវកម្មវៀតណាម
ការតាំងពិពណ៌កសិផលនិងអាហារកែច្នៃដ៏ធំបំផុតនៅអាមេរិកខាងជើង (SIAL) បានប្រព្រឹត្តិទៅនៅទីក្រុង Montreal ប្រទេសកាណាដា នាចុងសប្តាហ៍កន្លងទៅ ដោយទាក់ទាញអ្នកតាំងពិព័រណ៍រាប់ម៉ឺននាក់មកពីប្រទេសជាង ៤០ និងមន្ត្រីជាង ២០.០០០ នាក់មកពីជុំវិញពិភពលោក។
ផ្សព្វផ្សាយអំពីប្រទេសជាតិ ប្រជាជន និងវប្បធម៌វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ
នាថ្ងៃទី ១៩ ខែឧសភា សិល្បករ តារាបង្ហាញម៉ូតអាជីព និងមិនអាជីពរបស់វៀតណាម និងអន្តរជាតិជាង ១០០ នាក់ បានចូលរួមសម្តែងក្នុងកម្មវិធីវប្បធម៌ "Vietnam Cultural Show London ២០២៤" នៅរោងល្ខោន Greenwood សកលវិទ្យាល័យ King's College London បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមិត្តភក្តិអង់គ្លេស និងអន្តរជាតិ ក៏ដូចជាសហគមន៍ជនវៀតណាមនៅអង់គ្លេស។