Trending now
អបអរសាទរខួបលើកទី ១៣៤ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ៖

អុជធូបសម្តែងការដឹងគុណចំពោះគុណូបការៈរបស់លោកប្រធានហូជីមិញនៅកម្ពុជា

10:00 | 19/05/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្មីៗនេះ នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការបក្សប្រចាំនៅកម្ពុជាបានប្រារព្ធយ៉ាងឱឡារិកនូវពិធីអុជធូបរំលឹកខួបលើកទី ១៣៤ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ។

បញ្ជាការដ្ឋានយោធាខេត្ត Kien Giang៖ ពិនិត្យសុខភាព​ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋកម្ពុជា បញ្ជាការដ្ឋានយោធាខេត្ត Kien Giang៖ ពិនិត្យសុខភាព​ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋកម្ពុជា
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ» កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ទិដ្ឋភាពនៃពិធីអុជធូប
ទិដ្ឋភាពនៃពិធីអុជធូប

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Nguyen Huy Tang លេខាគណៈកម្មាធិការបក្ស និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ កម្មាភិបាល បក្ខជន អង្គការមូលដ្ឋានបក្ស និងអង្គភាពពាក់ព័ន្ធនានា សមាគមវៀតណាមនៅកម្ពុជា និងក្រុមនិស្សិតវៀតណាមនៅកម្ពុជា។

អញ្ជើញថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានឲ្យដឹងថា សកម្មភាពរំលឹកខួបលើកទី ១៣៤ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ បានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងនៃប្រទេសទាំងពីរបន្តអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ និងសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនលើវិស័យនយោបាយ ការបរទេស ការពារជាតិ និងសន្តិសុខ ដែល​កាន់តែអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាព។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគបានផ្លាស់ប្តូរយ៉ាងខ្លាំង ដែលរួមចំណែកដល់សន្ទុះកំណើននៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានស្នើដល់កម្មាភិបាល បក្ខជន មហាជននៃគណៈកម្មាធិការបក្សនៅកម្ពុជា សហគមន៍ធុរកិច្ចវៀតណាម និងសហគមន៍វៀតណាមនៅកម្ពុជា ខិតខំតស៊ូ បន្តជំរុញការសិក្សា និងអនុវត្តតាមគំនិត ក្រមសីលធម៌ និងរចនាបទរបស់ប្រធានហូជីមិញ ខិតខំបំពេញភារកិច្ចឆ្នាំ ២០២៤ ប្រកបដោយជោគជ័យលើគ្រប់វិស័យ។

ក្នុងបរិយាកាសដ៏ឱឡារិក គណៈកម្មាធិការបក្សនៅកម្ពុជាបានអុជធូបរំលឹកវិញ្ញាណក្ខន្ធ សម្តែងការដឹងគុណ និងការគោរពយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា