Trending now

កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»

00:00 | 15/05/2024 យោងតាមកាសែតកងទ័ពប្រជាជន

ថ្មីៗនេះ ក្លិបយុវជនអន្តរជាតិ (IYC Vietnam) បានរៀបចំសកម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ “រង្វង់ដៃធំ” លើកទី១១ ឆ្នាំ២០២៤

ទីក្រុងហូជីមិញ (វៀតណាម)៖ ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា ទីក្រុងហូជីមិញ (វៀតណាម)៖ ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា
វៀតណាម - កម្ពុជា៖ អ្នកជិតខាងមិត្តភាព វៀតណាម - កម្ពុជា៖ អ្នកជិតខាងមិត្តភាព
គណៈប្រតិភូបានរៀបចំសកម្មភាពមាន​អត្ថន័យ​ជាច្រើនក្នុងអំឡុងពេលធ្វើដំណើរ
គណៈប្រតិភូបានរៀបចំសកម្មភាពមាន​អត្ថន័យ​ជាច្រើនក្នុងអំឡុងពេលធ្វើដំណើរ

សមាជិកគណៈប្រតិភូជិត៤០នាក់បានធ្វើដំណើរពីទីក្រុងហូជីមិញ ដល់ខេត្តនានានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រះរាជាណាចក្រកម្ពុជា និងចុងក្រោយគឺខេត្ត Binh Phuoc (វៀតណាម)។

ក្នុងដំណើរនោះ យុវជនដែលជាសមាជិកគណៈប្រតិភូមានសកម្មភាពជាច្រើនដូចជា៖ ទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍នៅវិមានសម្ព័ន្ធវៀតណាម-ឡាវ វិមានមិត្តភាពវៀតណាម-កម្ពុជា វិមានរំលឹកអនុស្សាវរីយ៍នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងតាមគ្រឹះស្ថានវប្បធម៌ និងសាសនាមួយចំនួន។

គណៈប្រតិភូក៏បានរៀបចំការបោះជំរុំ និងសកម្មភាពជាក្រុមនៅក្នុងខេត្តចំប៉ាសាក់ ដោយស្វែងយល់ពីមុខម្ហូបនៅផ្សារក្នុងស្រុក។ ទស្សនា ស្វែងយល់ពីវប្បធម៌ មុខម្ហូប និងទំនៀមទម្លាប់របស់ប្រជាជនខេត្តស្ទឹងត្រែង ក្រចេះ ប្រគល់អាហារូបករណ៍ “សម្រេចក្តីសុបិន្ត” (Children Development Scholarship) លើកទី១៧ ជូនសិស្សជនជាតិភាគតិច ដែលជួបការលំបាកនៅតំបន់ព្រំដែនខេត្ត Binh Phuoc។ល។

ក្នុងដំណើរនោះ គណៈប្រតិភូក៏បានរៀបចំការជួបសម្តែងការគួរសម និងផ្តល់អំណោយថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃសម្ព័ន្ធយុវជនខេត្ត Attapeu និងខេត្ត Champasak (ឡាវ)។ ជំនួបនេះប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល បង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេស និងកិច្ចសហប្រតិបត្តិការរវាងយុវជនវៀតណាម និងឡាវ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ