Trending now

វៀតណាម៖ ជនជាតិ Xo Dang និងសម្រស់នៃពិធីបុណ្យអំណរស្រូវថ្មី

10:00 | 26/07/2023 ឌីណា

ជនជាតិ Xo Dang គឺជាក្រុមជនជាតិភាគតិចដែលរស់​នៅយូរលង់មកហើយនៅតំបន់ខ្ពង់រាបកណ្តាល។ ក្នុងដំណើរការបង្កើតនិងអភិវឌ្ឍន៍ ជនជាតិ Xo Dang នៅតែរក្សាបាននូវតម្លៃវប្បធម៌ប្រពៃណីរបស់ជាតិ។

ជនជាតិ Mong ត្រៀមរៀបចំទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជនជាតិ Mong ត្រៀមរៀបចំទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
និទាឃរដូវនៅភូមិ Khau Dang និទាឃរដូវនៅភូមិ Khau Dang

ក្នុងនោះពិធីបុណ្យអំណរស្រូវថ្មីគឺជាពិធីបុណ្យដ៏ធំបំផុតរបស់ជនជាតិ Xo Dang នៅភូមិ Kon H'rinh ឃុំ Ea H'ding ស្រុក Cu M'gar ខេត្ត Dak Lak។ នាបច្ចុប្បន្ននេះ ពិធីបុណ្យអំណរស្រូវថ្មីមិនត្រឹមតែសម្រាប់តែជនជាតិ Xo Dang ប៉ុណ្ណោះទេ ថែមទាំងក្លាយទៅជាពិធីបុណ្យរួមរបស់ប្រជាជននៅក្នុងភូមិ Kon H'rinh ទៀតផង។

ពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ Xo Dang គឺជាឱកាសមួយសម្រាប់បុរសបង្ហាញពីទេពកោសល្យច្នៃប្រឌិតរបស់ពួកគេក្នុងការធ្វើដើម Neu និងវាយគងឃ្មោះ ខណៈដែលស្ត្រីបង្ហាញការធ្វើនំក្រឡាន ម្ហូបប្រពៃណី និងស្លៀកពាក់សំលៀកបំពាក់ជនជាតិរបស់ពួកគេ។

ពិធីបុណ្យអំណរស្រូវថ្មីមិនត្រឹមតែជាឱកាសសម្រាប់អ្នកភូមិក្រឡេកមើលលទ្ធផលនៃការផលិតក្នុងមួយឆ្នាំប៉ុណ្ណោះទេ ថែមទាំងជាពិធីបុណ្យដ៏សំខាន់ក្នុងជីវិតខាងវិញ្ញាណរបស់ជនជាតិ Xo Dang ទៀតផង។ ពិធីបុណ្យអំណរស្រូវថ្មីក៏ជាឱកាសដ៏ពិសិដ្ឋផងដែរ នៅពេលដែលជនជាតិ Xo Dang ទាំងអស់នៅក្នុងភូមិបានជួបជុំគ្នានៅផ្ទះប្រពៃណី - កន្លែងប្រជុំជីវភាពសហគមន៍នៃភូមិ ចូលរួមក្នុងពិធី ទទួលទានស្រាអេក និងញ៉ាំបាយថ្មី៕

វៀតណាម៖ ជនជាតិ Xo Dang និងសម្រស់នៃពិធីបុណ្យអំណរស្រូវថ្មី
បុរសវាយគងឃ្មោះ ស្ត្រីរាំជុំវិញដើម Neu ក្នុងពិធីបុណ្យអំណរស្រូវថ្មី
វៀតណាម៖ ជនជាតិ Xo Dang និងសម្រស់នៃពិធីបុណ្យអំណរស្រូវថ្មី

អ្នកភូមិ និងភ្ញៀវរួមគ្នាផឹកស្រាអេក

វៀតណាម៖ ជនជាតិ Xo Dang និងសម្រស់នៃពិធីបុណ្យអំណរស្រូវថ្មី

ស្ត្រីជនជាតិ Xo Dang ក្នុងសំលៀកបំពាក់ប្រពៃណីសំដែងរបាំប្រជាប្រិយ

វៀតណាម៖ ជនជាតិ Xo Dang និងសម្រស់នៃពិធីបុណ្យអំណរស្រូវថ្មី

ការអនុវត្តពិធីកិច្ចអំណរស្រូវថ្មី

វៀតណាម៖ ជនជាតិ Xo Dang និងសម្រស់នៃពិធីបុណ្យអំណរស្រូវថ្មី

ការសម្តែងបទចម្រៀងប្រជាប្រិយ និងវាយគងឃ្មោះ

ឌីណា

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ