Trending now

និទាឃរដូវនៅភូមិ Khau Dang

08:19 | 10/02/2022

ជនជាតិ San Chi នៅខេត្ដ Bac Kan មានចំនួនប្រហែល ០.២% នៃចំនួនប្រជាជន។ ក្នុងប៉ុន្មានឆ្នាំមកនេះ ជនជាតិ San Chi នៅតែថែរក្សាបាននូវអត្តសញ្ញាណវប្បធម៌របស់ខ្លួនដដែល។

ពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ Xo Dang ពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ Xo Dang
ត្រែស្លឹករបស់ជនជាតិ Dao Khau ត្រែស្លឹករបស់ជនជាតិ Dao Khau

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បងប្អូនជនជាតិ San Chi នៅខេត្តនិយាយរួមនិងភូមិ Khau Dang ឃុំ Boc Bo ស្រុក Pac Nam និយាយដោយឡែកបានមានជីវភាពរស់នៅល្អប្រសើរជាង។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី គ្រួសារទាំងអស់សុទ្ធសឹងតែត្រៀមរៀបចំស្បៀងម្ហូបអាហារ... ដើម្បីទទួលស្វាគមន៍ឆ្នាំថ្មី។

និទាឃរដូវនៅភូមិ Khau Dang
គ្រួសារជនជាតិ San Chi វេចនំអន្សម

ជនជាតិ San Chi មានទស្សនាទានថា ក្រដាសក្រហមតំណាងឱ្យឆ្នាំថ្មីដ៏ល្អ ក្តីរីករាយក្នុងជីវិត ដំណាំអំណោយផល ហើយទន្ទឹមនឹងនោះ វាក៏មានអត្ថន័យខាងវិញ្ញាណក្នុងការបណ្តេញខ្មោចចង្រៃផងដែរ...។ សមាជិកគ្រួសាររៀបចំស្ពកបាយដើម្បីសែនដូនតា។ ស្ពកបាយនេះរួមមានសាច់ជ្រូក បាយដំណើប ៧ ពណ៌ នំអន្សមនិងសាច់មាន់ឈ្មោល។

ជនជាតិ San Chi ប្រារព្ធពិធីបុណ្យបួងសួងសុំផលដំណាំនៅថ្ងៃចុងក្រោយក្នុងឆ្នាំចាស់ តាមច័ន្ទគតិ ក្នុងគោលបំណងអបអរសាទរការឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី និងបួងសួងសុំឱ្យជួបតែក្ដីសុខចម្រុងចម្រើនក្នុងឆ្នាំថ្មី។ លោក Hoang Van Thanh មេភូមិ Khau Dang បានឲ្យដឹងថា៖ “ពិធីបុណ្យសួងសួងសុំផលដំណាំមានតាំងពីពេលមានជនជាតិ San Chi។ នៅថ្ងៃចុងក្រោយនៃឆ្នាំចាស់ ជនជាតិ San Chi នឹងរៀបចំពិធីបុណ្យបួងសួងសុំផលដំណាំ បួងសួងសុំអោយដំណាំអំណោយផល រកស៊ីបានល្អ សុខភាពល្អ និងគ្រួសារមានសុភមង្គល”។

ពេលចប់ពិធី គ្រប់គ្នានៅជុំគ្នាច្រៀងបទចម្រៀង លេងល្បែងចោលឈូង... ឆ្នាំនេះពិធីបុណ្យសួងសួងសុំផលដំណាំរបស់បងប្អូនជនជាតិ San Chi ត្រូវបានរៀបចំឡើងជាទ្រង់ទ្រាយតូច ដោយត្រូវតែគោរពបទប្បញ្ញត្តិស្តីពីការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ពេលនិទាឃរដូវមកដល់ម្តងៗ ជាឱកាសដើម្បីជនជាតិ San Chi នៅ Khau Dang ជួបជុំគ្នាក្នុងសកម្មភាពវប្បធម៌សហគមន៍។ ឆ្នាំថ្មី ជនជាតិ San Chi បានសម្តែងនូវជំនឿទុកចិត្ដលើបក្ស រដ្ឋ រួបរួមគ្នាថែរក្សានូវអត្តសញ្ញាណវប្បធម៌ជាតិ ខិតខំកសាងភូមិនិងស្រុកកំណើតឱ្យកាន់តែស្រស់ស្អាតនិងស៊ីវិល័យ៕

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់ពហុភាគីនិយមដើម្បីអនាគតប្រកបដោយសន្តិភាព វិបុលភាព និងនិរន្តរភាព
វៀតណាមឡើងថ្នាក់ក្នុងតារាងចំណាត់ថ្នាក់នវានុវត្តន៍
ទីរួមខេត្ត Sa Pa - តន្រ្តីនៃនៃធម្មជាតិ និងវប្បធម៌តំបន់ភាគពាយ័ព្យ
នាំមកនូវវប្បធម៌ប្រពៃណីបង្កប់នូវអត្តសញ្ញាណវៀតណាមទៅកាន់មិត្តអន្តរជាតិ
បន្ត​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ប្រពៃណី និង​មិត្តភាព​រវាង​វៀតណាម​និង​កម្ពុជា​