Trending now

ខេត្ត Quang Ninh (ប្រទេសវៀតណាម)៖ វៀតណាម - EU រួមដៃគ្នាដើម្បីបរិស្ថានស្អាត

17:58 | 13/05/2024 យោងតាមវិទ្យុសំលេងវៀតណាម

កាលពីថ្ងៃទី ១២ ឧសភា នៅទីក្រុង Ha Long ខេត្ត Quang Ninh បានប្រារព្ធធ្វើ ទិវាវៀតណាម - សហភាពអឺរ៉ុប (EU)។ នេះជាលើកទីមួយហើយ ដែលព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយក្រសួងការបរទេសវៀតណាម សម្របសម្រួលជាមួយស្ថាន បេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅទីក្រុងហាណូយ។

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​ វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
ខេត្ត Hoa Binh (វៀតណាម)៖​ ស្វែងយល់នូវវប្បធម៌ជនជាតិ Muong ខេត្ត Hoa Binh (វៀតណាម)៖​ ស្វែងយល់នូវវប្បធម៌ជនជាតិ Muong
ប្រតិភូបានប្រមូលសំរាម ដបប្លាស្ទិក និងសម្អាតតំបន់ឆ្នេរសមុទ្រ Ha Long។
ប្រតិភូបានប្រមូលសំរាម ដបប្លាស្ទិក និងសម្អាតតំបន់ឆ្នេរសមុទ្រ Ha Long។

ដោយមានប្រធានបទ “វៀតណាម - EU៖ រួមដៃគ្នាដើម្បីបរិស្ថានស្អាត” ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ធុរកិច្ច និងប្រជាជនអំពីការប្រតិបត្តិប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន ប្រព័ន្ធអេកូ ឡូស៊ីធម្មជាតិនិយាយរួម និងបរិស្ថានសមុទ្រនិយាយដោយឡែក រួមចំណែកទប់ស្កាត់ ការបំពុល និងការរិចរិលនៃបរិស្ថានសមុទ្រ។ ក្នុងនាមជាសមាជិកដ៏សកម្ម និងមាន ទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ វៀតណាមបានសន្យាអនុវត្តន៍គោលដៅ “បំភាយឧស្ម័នសុទ្ធនៅកម្រិតសូន្យ” ហើយកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ ដៃគូអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប និងប្រទេសជាសមាជិកជាច្រើន ដើម្បីអនុវត្តន៍ គោលដៅនេះ។ លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀត ណាមបានមានប្រសាសន៍ថា៖

“នាពេលកន្លងមក EU និងបណ្តាប្រទេសជាសមាជិកបានជួយឧបត្ថម្ភវៀតណាម យ៉ាងសកម្មក្នុងវិស័យនេះ តាមរយៈគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍ទាក់ទងនឹងការ សម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ ការការពារព្រៃឈើ និង ប្រព្រឹត្តកម្មសំរាម ជាដើម។នៅឯកិច្ចប្រជុំលើកទី៤នៃគណៈកម្មាធិការចម្រុះវៀតណាម- EU អំពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុបក្នុងខែតុលាឆ្នាំ២០២៣ ភាគីទាំងពីរបានឯកភាពគ្នានាំកិច្ច សហប្រតិបត្តិការលើការអភិរក្សជីវចម្រុះនិងការធ្វើប្រព្រឹត្តិកម្មកាកសំណល់ប្លាស្ទិកនៅសមុទ្រ ក្លាយជាវិស័យអាទិភាពមួយនៃកិច្ចសហប្រតិបត្តិការ”៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត