Trending now

ខេត្ត Hoa Binh (វៀតណាម)៖​ ស្វែងយល់នូវវប្បធម៌ជនជាតិ Muong

09:18 | 27/04/2024

ចំងាយ​​ប្រហែល ៧០ គីឡូម៉ែត្រ តាមទិសនិរតីនៃទីក្រុងហាណូយ (Ha Noi) ខេត្ត ហ័រប៊ិញ (Hoa Binh) ត្រូវបានគេស្គាល់ជា "ទឹកដីនៃវីរៈកថា" ជាកន្លែងដែលមានជនជាតិ មឿង (Muong) រស់នៅយ៉ាងកុះករ។ ឆ្លងកាត់ច្រើនជំនាន់ ជនជាតិ មឿង (Muong) នៅទីនេះបានបង្កើតឡើងនូវសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងពិសេស រួមចំណែកពង្រឹងអត្តសញ្ញាណវប្បធម៌ប្រជាជាតិវៀតណាម។

កុមារ​ជួបការលំបាកនៅ​ក្នុង​ខេត្ត Quang Binh ទទួល​បានការពិនិត្យ​សុខភាព និង​វះកាត់​បេះដូង​ដោយ​ឥតគិតថ្លៃ​ពី VCF កុមារ​ជួបការលំបាកនៅ​ក្នុង​ខេត្ត Quang Binh ទទួល​បានការពិនិត្យ​សុខភាព និង​វះកាត់​បេះដូង​ដោយ​ឥតគិតថ្លៃ​ពី VCF
ខេត្ត Dien Bien (វៀតណាម) ជំរុញខ្លាំង​ការទាក់ទាញទុន​វិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ខេត្ត Dien Bien (វៀតណាម) ជំរុញខ្លាំង​ការទាក់ទាញទុន​វិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
ស្វែងយល់នូវវប្បធម៌ជនជាតិ មឿង (Muong) នៅខេត្ត ហ័រប៊ិញ (Hoa Binh)
ស្វែងយល់នូវវប្បធម៌ជនជាតិ មឿង (Muong) នៅខេត្ត ហ័រប៊ិញ (Hoa Binh)

ចំណាប់​អារម្មណ៍នូវអត្តសញ្ញាណវប្បធម៌ មឿង (Muong)

ខេត្ត ហ័រប៊ិញ (Hoa Binh) ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ស្រុក​កំណើត​របស់​​ជនជាតិ មឿង (Muong) ដែល​ល្បី​ឈ្មោះសម្រាប់​តំបន់ មឿង (Muong) ធំៗ ​ចំនួន​បួន​គឺ មឿងប៊ី (Muong Bi) (ស្រុក តឹន​ឡាក (Tan Lac)) មឿង​វ៉ាង (Muong Vang) (ស្រុក ឡាក​សើន (Lac Son)) មឿងថាង (Muong Thang) (ស្រុក កាវផង (Cao Phong)) មឿង​ដុង (Muong Dong) (ស្រុក ឡាក​សើន (គីមបូយ (Kim Boi))

ជនជាតិ មឿង (Muong) គឺជាជណជាតិដើមរស់នៅខេត្ត ហ័រ​​ប៊ិញ (Hoa Binh) តាំងពីយូរយារណាស់មកហើយ។ ឆ្លងកាត់ដំណើរការប្រវត្តិសាស្ត្រដ៏យូរលង់ វប្បធម៌ មឿង (Muong) ត្រូវបានបង្កើតឡើង អភិវឌ្ឍ ហើយ "ចាក់ឬសស៊ីជម្រៅ" នៅក្នុងជីវិតរបស់សហគមន៍។ វប្បធម៍ មឿង (Muong) ត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងទំនៀមទម្លាប់ ជំនឿ ភាសា ម្ហូបអាហារ សម្លៀកបំពាក់ ពិធីបុណ្យ ចំណេះដឹងប្រជាប្រិយ ... គុណតម្លៃសិល្បៈ និងវប្បធម៌​ពិសេសៗ ជាច្រើនរបស់ជនជាតិ មឿង (Muong) ដូចជា ចម្រៀងប្រជាប្រិយ សិល្បៈគងឃ្មោះ ត្រដោត និងវិរៈកថា “បង្កើតដី - បង្កើតទឹក”... នៅតែមាន និងបានវាយតម្លៃខ្ពស់ក្នុង​ឃ្លាំងវប្បធម៌ប្រជាជាតិវៀតណាម។

នៅពេលនិយាយអំពីវប្បធម៌ មឿង (Muong) មិន​អាចមិនរំឭកដល់ទីតាំងរស់នៅរបស់ពួកគេបានឡើយ ជាពិសេសវប្បធម៌ផ្ទះ​ខ្ពស់ពីដី។ នៅភូមិ យ៉ាងម៉ូ (Giang Mo) ឃុំ ប៊ិញថាញ (Binh Thanh) ស្រុក កាវ​ផង (Cao Phong) ជនជាតិ មឿង (Muong) រស់នៅក្នុងផ្ទះ​ខ្ពស់​ពីដីជាមួយស្ថាបត្យកម្មប្រពៃណី។ បច្ចុប្បន្ននេះ ភូមិទាំងមូលមានផ្ទះជាង ១០០ ខ្នងដែលស្រស់ស្អាត និងកសាងតាំងយូរយារណាស់មកនេះ។ លោក ប៊ុយ​វ៉ានម៉ាញ (Bui Van Manh) អ្នកស្រុកម្នាក់នៅភូមិ យ៉ាង​ម៉ូ (Giang Mo) បានសារភាពថា៖ “ស្រុកកំណើត ភូមិស្រុក និងផ្ទះ​ខ្ពស់​ពីដីរបស់ជនជាតិ មឿង (Muong) គឺជាអ្វីដែលខ្ញុំត្រូវភ្ជាប់យ៉ាងជិត​ស្និទ្ធិអស់មួយ​ជីវិត​របស់​ខ្ញុំ ។ ដូច្នេះទោះ​បីធ្វើ​អ្វីក៏​ដោយ ខ្ញុំ​នៅ​តែ​បន្តរក្សា​អ្វីៗ​ទាំង​នេះ​ ដើម្បីផ្ទែរជូន​មនុស្ស​ជំនាន់​ក្រោយ»។

ភាពពិសេស និងភាពទាក់ទាញនៃវប្បធម៌ មឿង (Muong) បានទាក់ទាញចំណាប់អារម្មណ៍ពិសេសពីអ្នកស្រាវជ្រាវ អ្នកនិពន្ធ និងវិចិត្រករ។ មនុស្សជាច្រើនបានសិក្សាស្រាវជ្រា ស្វែងយល់ដោយឧស្សាហ៍ព្យាយាម ដើម្បីបម្រើការងារស្រាវជ្រាវ និពន្ធ ការប្រមូល និងការអភិរក្សរបស់ពួកគេ។

ដោយការខិតខំប្រឹងប្រែងរបស់គាត់ក្នុងការអភិរក្សវប្បធម៌ មឿង (Muong) ក្នុងឆ្នាំ ២០២០ វិចិត្រករ វូឌឹក​ហៀវ (Vu Duc Hieu) បានទទួលពានរង្វាន់អន្តរជាតិ Jeonju International Award ដែលជាពានរង្វាន់ឧបត្ថម្ភដោយទីក្រុង Jeonju (កូរ៉េខាងត្បូង) ដើម្បីលើកទឹកចិត្ត និងជំរុញ​សកម្មភាពផ្សព្វផ្សាយ និងអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់មនុស្ស​ទាំងអស់លើពិភពលោក។ ពាន​រង្វាន់​នេះ​គឺ​ជា​ការ​ទទួល​ស្គាល់​នូវ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​វិចិត្រករ​វៀត​ណាម​ដែល​តែង​តែ​រក្សា​បំណង​ចង់​អភិរក្ស​វប្បធម៌​ មឿង (Muong)។

ខេត្ត ហ័រប៊ិញ (Hoa Binh) បានអនុវត្តវិធានការជាច្រើន ដើម្បីអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រកបដោយប្រសិទ្ធភាព។
ខេត្ត ហ័រប៊ិញ (Hoa Binh) បានអនុវត្តវិធានការជាច្រើន ដើម្បីអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រកបដោយប្រសិទ្ធភាព។

អភិរក្ស និងពង្រីកតម្លៃវប្បធម៌ មឿង(Muong)

បច្ចុប្បន្ននេះ ក្រោមឥទ្ធិពលនៃពេលវេលា និងជីវិត តម្លៃវប្បធម៌ជាច្រើនរបស់ជនជាតិ មឿង (Muong) ប្រឈមនឹងការរលាយ​សូន្យ។ ប្រឈមមុខនឹងស្ថានភាពនោះ ខេត្ត ហ័រប៊ិញ (Hoa Binh) បានអនុវត្តវិធានការជាច្រើន ដើម្បីអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រកបដោយប្រសិទ្ធភាព។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយ​នេះ ដោយសារការបំពេញការងារដ៏ល្អក្នុងការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ មឿង (Muong) ស្រុក ឡាក​សើន (Lac Son) បានកសាងបរិយាកាសវប្បធម៌ផូរ​ផង់ សម្បូរទៅដោយអត្តសញ្ញាណជាតិ តាមនោះរួមចំណែកក្នុង​ការអប់រំប្រពៃណីជាប្រវិត្តិសាស្ត្រនៃជជនជាតិ​ មឿង (Muong) ។

លោក ប៊ុយ​វ៉ានយឿង​ (Bui Van Duong) អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ឡាក​សើន (Lac Son) បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ ការយល់ដឹងរបស់ប្រជាជនអំពីតម្លៃវប្បធម៌ជាតិត្រូវបានលើកកម្ពស់។ ហេតុដូច្នេះស្រុកបានដាក់​ចេញ​គោលដៅរហូតដល់ឆ្នាំ២០២៥ ២០% ជនជាតិ មឿង (Muong) ចេះសរសេរអក្សរ ​ជនជាតិ​មឿង (Muong ) ៨៥% ចេះស្លៀកពាក់សម្លៀកបំពាក់​ប្រពៃណីរបស់ជនជាតិមឿង (Muong) និង​តែង​តែ​ពាក់​ក្នុងពិធីបុណ្យនានា បុណ្យតេត។ សិស្សានុសិស្សសាលាអនុវិទ្យាល័យ និងវិទ្យាល័យស្លៀកពាក់សម្លៀក​បំពាក់ប្រពៃណីជនជាតិ មឿង (Muong) យ៉ាងហោចណាស់ ២ ថ្ងៃក្នុងមួយសប្តាហ៍។ ស្រុក ឡាកសើន (Lac Son) នឹងពង្រីកការរៀបចំពិធីបុណ្យវប្បធម៌ កីឡា ពិធីបុណ្យឯករាជ្យជាតិ វិនិយោគលើការអភិវឌ្ឍទម្រង់រូបភាពអភិរក្សភូមិវប្បធម៌ប្រពៃណី ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍សហគមន៍ ...”។

ជាគំរូគឺសាលាវិទ្យាល័យ គ្វៀតថាំង (Quyet Thang) នៃស្រុក ឡាក​សើន (Lac Son)។ ចាប់តាំងពីឆ្នាំ ២០១៩ មក សាលានេះបានបង្កើតក្លឹបមួយ ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ មឿង​ (Muong) ដោយដំណើរការលើសកម្មភាពចំនួន ៦ គឺ ចម្រៀងប្រជាប្រិយ សម្លៀកបំពាក់ ឧបករណ៍ភ្លេង ម្ហូបអាហារ ល្បែងប្រជាប្រិយ វប្បធម៌ប្រជាប្រិយ។ លើសពីនេះ ក្លឹបក៏រៀបចំការបង្រៀនអក្សរ មឿង (Muong) ដល់សមាជិកផងដែរ។ រហូតមកដល់បច្ចុប្បន្ន ក្លឹបបានទាក់ទាញការចូលរួម​របស់សមាជិកជាង ៣០០ នាក់ ដែលសម្តែងជាទៀងទាត់ក្នុងពិធីបុណ្យ​នានា ​បុណ្យតេត និងពិធីបុណ្យវប្បធម៌របស់សាលារៀន និងតំបន់។

ទ្រូវបានដឹងថា ក្នុងឆ្នាំ ២០២៣ ខេត្ត ហ័រ​ប៊ិញ (Hoa Binh) បានចេញប្រកាសគម្រោងអភិរក្ស និងពង្រីកតម្លលៃវប្បធម៌របស់ជនជាតិ មឿង (Muong) និង “វប្បធម៌ ហ័រ​ប៊ិញ (Hoa Binh)” ដំណាក់កាល ២០២៣ - ២០៣០ ដើម្បីបន្តស្រាវជ្រាវ អភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ និងប្រពៃណីដ៏ល្អរបស់ជនជាតិ មឿង (Muong) រួមចំណែកក្នុងផ្សព្វផ្សាយ និងណែនាំទឹកដី និងប្រជាជន ហ័រប៊ិញ (Hoa Binh) កសាងផលិតផលទេសចរណ៍ពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

នាពេលខាងមុខឆាប់ៗនេះ ខេត្ត ហ័រប៊ិញ (Hoa Binh) នឹងផ្តោតការយកចិត្តទុកដាក់លើការជួសជុល និងតុបតែងទេសភាពនៃកេរដំណែល​ប្រវត្តិសាស្ត្រជាតិ រូងភ្នំ​ភូមិ​ត្រាយ (Trai) (ឃុំ តឹន​ឡាប (Tan Lap) )និងដំបូលថ្មភូមិ​ វ៉ាញ (Vanh) (ឃុំ អៀនភូ (Yen Phu) )​ ស្រុក ឡាកសើន (Lac Son) ដែលជាកេរដំណែល​គំរូនៃខឿន​វប្បធម៍ ហ័រប៊ិញ (Hoa Binh) ដើម្បីកសាងឯកសារដាក់ស្នើនាយករដ្ឋមន្ត្រី រៀបចំណាត់ថ្នាក់កេរដំណែលថ្នាក់ជាតិ​ពិសេស និងបន្តដាក់ជូន​អង្គការ UNESCO ដាក់បញ្ចូល​ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌មនុស្សជាតិ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម