Trending now

ខេត្ត Dien Bien (វៀតណាម) ជំរុញខ្លាំង​ការទាក់ទាញទុន​វិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

09:35 | 09/04/2024 យោងតាមវិទ្យុសំលេងវៀតណាម

ក្រោយរយៈពេល ៧០ ឆ្នាំនៃការសាងសង់និងអភិវឌ្ឍន៍ ពីគំនរបាក់បែក ដែលបណ្តាលមកពីសង្រ្គាម ខេត្ត Dien Bien សព្វថ្ងៃនេះបាន "ផ្លាស់ប្តូរមុខមាត់" ជាមួយនឹងតំបន់ទីក្រុងធំទូលាយនិងតំបន់ជនបទថ្មី។ ស្តែងចេញពីសក្ដានុពលនិងគុណសម្បត្តិដែលមានស្រាប់នៃធនធានព្រៃឈើ រ៉ែ វារីអគ្គិសនី និងទេសចរណ៍ ខេត្ត Dien Bien បាននិងកំពុងផ្តោតលើការទាក់ទាញទុនវិនិយោគសម្រាប់ការអភិវឌ្ឍន៍កាន់តែលឿន និងប្រកបដោយចីរភាព។

ខេត្ត Dong Thap​​ (វៀតណាម) និងខេត្តបន្ទាយមានជ័យជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ខេត្ត Dong Thap​​ (វៀតណាម) និងខេត្តបន្ទាយមានជ័យជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ
សកម្មភាពវប្បធម៌ និងកីឡាប្លែកៗរបស់ជនជាតិភាគតិចនៅស្រុក Dien Bien សកម្មភាពវប្បធម៌ និងកីឡាប្លែកៗរបស់ជនជាតិភាគតិចនៅស្រុក Dien Bien
ខេត្ត Dien Bien (វៀតណាម) ជំរុញខ្លាំង​ការទាក់ទាញទុន​វិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
ខេត្ត Dien Bien (វៀតណាម) ជំរុញខ្លាំង​ការទាក់ទាញទុន​វិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

ក្រុមហ៊ុនភាគហ៊ុន Dai An ខេត្ត Hai Duong គឺជាសហគ្រាសមួយដែលយកចិត្តទុកដាក់និងស្រាវជ្រាវការវិនិយោគលើគម្រោងនានាក្នុងខេត្ត Dien Bien។ នាពេលថ្មីៗនេះ ក្រុមហ៊ុនបានធ្វើដំណើរស្រាវជ្រាវ ហើយមានបំណង់ចង់វិនិយោគលើវិស័យដូចជា៖ អភិវឌ្ឍន៍តំបន់ទីក្រុងថ្មីនៅទីក្រុង Dien Bien Phu; អភិវឌ្ឍន៍រុក្ខជាតិឱសថក្រោមម្លប់ព្រៃឈើនៅស្រុក Tuan Giao រួមជាមួយនឹងតំបន់ទេសចរណ៍ធម្មជាតិមួយចំនួននៅក្នុងតំបន់។ លោកស្រី Truong Tu Phuong ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុន Dai An បានឲ្យដឹងថា៖ “មកដល់ទីនេះ Dai An មានអារម្មណ៏ថា ត្រូវតែមានទទួលខុសត្រូវចំពោះបងប្អូនជនរួមជាតិ។ យើងយកចិត្តទុកដាក់លើការអភិវឌ្ឍន៍តំបន់ទីក្រុង ដើម្បីរួមចំណែកប្រែក្លាយ Dien Bien ទៅជាទីក្រុងលំដាប់ទី II នៅឆ្នាំ ២០២៥”។

យោតាមការស្ថិតិក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ខេត្ត Dien Bien បានអនុម័តលើគោលការណ៍វិនិយោគសម្រាប់គម្រោងចំនួន ៤២ លើវិស័យវារីអគ្គិសនី ពាណិជ្ជកម្ម - សេវាកម្ម កសិកម្ម - រុក្ខាប្រមាញ់ តំបន់លំនៅដ្ឋានក្នុងទីក្រុង ... ដោយមានទុនចុះបញ្ជីសរុបជិត ១៧ ទ្រីលានដុង (ជិត ៧០០ លានដុល្លារ)។

ខេត្ត Dien Bien បានកំណត់គោលដៅរហូតដល់ឆ្នាំ២០២៥ ដើម្បីអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាព ។ ដូច្នេះហើយ ការទាក់ទាញទុនវិនិយោគត្រូវបានកំណត់ជាដំណោះស្រាយដ៏សំខាន់មួយដើម្បីសម្រេចបាននូវគោលដៅនេះ។ នាពេលកន្លងទៅ ខេត្តបានសកម្ម អំពាវនាវ ជំរុញ និងទាក់ទាញវិនិយោគិន សាជីវកម្ម និងក្រុមហ៊ុនធំៗនៅទូទាំងប្រទេស មកសិក្សាស្រាវជ្រាវ ស្វែងយល់ ស្ទាបស្ទង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងអនុវត្តគម្រោងវិនិយោគធំៗដូចជា៖ សម្ព័ន្ធក្រុមហ៊ុន Sun Group; Vin Group; ក្រុមហ៊ុន Deo Ca និង Onew ជាដើម។ នាពេលខាងមុខ ដើម្បីទាក់ទាញការវិនិយោគឱ្យឆ្លើយតបទៅនឹងការរំពឹងទុក ស្របនឹងសក្តានុពលនិងគុណសម្បត្តិរបស់ខ្លួន ខេត្ត Dien Bien នឹងយកចិត្តទុកដាក់ជាពិសេសក្នុងការកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម។ លោក Le Thanh Do ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dien Bien បានសង្កត់ធ្ងន់ថា៖ “នាពេលខាងមុខ ខេត្តនឹងបន្តលើកកម្ពស់ការទទួលខុសត្រូវ គំនិតផ្តួចផ្តើម និងការប្រឌិតរបស់ជួរកម្មាភិបាល ជាពិសេសប្រមុខស្ថាប័ន និងអង្គភាពផ្ទាល់ក្នុងការដោះស្រាយនីតិវិធីរដ្ឋបាលជូនប្រជាពលរដ្ឋ និងអាជីវកម្មក្នុងការវិនិយោគ។ ខេត្តបន្តកែលម្អសន្ទស្សន៍នៃការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីផ្តល់ធនធានមនុស្សប្រកបដោយគុណភាព និងមានការទទួលខុសត្រូវ ឲ្យចូលរួមក្នុងការអនុវត្តគម្រោងរបស់វិនិយោគិន ក៏ដូចជាធុរកិច្ច”។

ខេត្ត Dien Bien កំពុងផ្តោតសំខាន់លើការរួមបញ្ចូលធនធានវិនិយោគពីថវិការដ្ឋ ជាមួយនឹងការទាក់ទាញការវិនិយោគពីធនធានសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទំនើប ដោយផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍ទីក្រុង; អនុវត្តយ៉ាងសកម្មនូវផែនការមេរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដែលលោកនាយករដ្ឋមន្ត្រីទើបតែអនុម័ត។ ទន្ទឹមនឹងនោះ ពិនិត្យ និងកែសម្រួលឡើងវិញនូវតំបន់ទីក្រុងនៃទីក្រុង Dien Bien Phu រួមជាមួយនឹងតំបន់ទីក្រុងដទៃទៀតរបស់ខេត្ត និងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សាជីវកម្មធំៗដូចជា៖ CME ក្រុមហ៊ុនភាគហ៊ុន Dai An និងក្រុមហ៊ុន Agroup ធ្វើការស្រាវជ្រាវ និងបណ្តាក់ទុនក្នុងគម្រោងធំៗមួយចំនួននៅក្នុងមូលដ្ឋាន៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR