នារសៀលថ្ងៃទី៤ ខែមេសា លោក Huynh Minh Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងគណៈប្រតិភូខេត្ត Dong Thap បានទៅជូនពរឆ្នាំថ្មីនៅខេត្តបន្ទាយមានជ័យ។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងតំណាងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍គណៈប្រតិភូ។
![]() |
លោក Huynh Minh Tuan ជូនអំណោយដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ |
ក្នុងជំនួប លោក Huynh Minh Tuan បានជូនដំណឹងអំពីសមិទ្ធផលលេចធ្លោរបស់ខេត្ត Dong Thap និងស្ថានភាពសហប្រតិបត្តិការរវាងខេត្ត Dong Thap និងខេត្តបន្ទាយមានជ័យនាពេលកន្លងមកនេះ។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ តាងនាមថ្នាក់ដឹកនាំខេត្ត Dong Thap លោក Huynh Minh Tuan បានជូនពរខេត្តបន្ទាយមានជ័យ ឈានចូលឆ្នាំថ្មី ដោយមានសមិទ្ធផលធំៗជាច្រើន ក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត។ ព្រមទាំង ជូនពរឲ្យទំនាក់ទំនងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្ត Dong Thap និងខេត្តបន្ទាយមានជ័យ កាន់តែមានភាពរឹងមាំ និងរីកចម្រើនថែមទៀត។
លោក អ៊ុំ រាត្រី ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត Dong Thap ដែលបានមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី។ ទន្ទឹមនឹងការសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាព និងជិតស្និទ្ធរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា និយាយរួម និងខេត្តទាំងពីរគឺ Dong Thap-បន្ទាយមានជ័យ និយាយដោយឡែក លោក អ៊ុំ រាត្រី សង្ឃឹមថា ថ្នាក់ដឹកនាំខេត្ត Dong Thap នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សាកលវិទ្យាល័យ និងធុរកិច្ចរបស់ខេត្តទាំងពីរមានឱកាសជួបជុំ និងសហការកាន់តែច្រើន ព្រមទាំង យកចិត្តទុកដាក់ដល់ការស្រាវជ្រាវ និងកំណត់ពេលវេលាសមស្របសម្រាប់ចុះហត្ថលេខាឡើងវិញលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្ត Dong Thap និងខេត្តបន្ទាយមានជ័យ ដើម្បីលើកកំពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរនាពេលខាងមុខ។
ក្នុងឱកាសនេះ គណៈប្រតិភូខេត្ត Dong Thap បានទៅសាកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មី ដល់សមាគមខ្មែរ-វៀតណាម សាខាខេត្តបន្ទាយមានជ័យ៕
មតិពីមិត្តអ្នកអាន